Wednesday, May 25, 2016

សារព័ត៌មាន VOD កំពុងចូលជ្រៅ ស៊ីឈ្នួលឲ្យបក្សប្រឆាំង?

តាមរយៈ​អត្ថបទមួយ​ចុះផ្សាយនៅថ្ងៃ​ទី២៣ ខែឧសភា ឆ្នាំ២០១៦ របស់​សារ​ព័ត៌​មាន VO​ ដែ​ល​​គេដឹងថា បំរើផ្កាប់​មុខឲ្យគណបក្ស​ប្រឆាំង និងក្បត់​វិជ្ជាជីវៈរបស់ខ្លួនជា​សារព័ត៌​មានឯ​ករាជ្យនោះ​ បាន​បង្ហោះ​ខ្លឹមសា​របំ​ភ័ន្តសា​ធារ​ណៈ​មតិ​ថ្មីមួ​យទៀត តាម​រយៈផ​លិតជាអ​ត្ថបទមួ​យ​ដោ​យ​ VOD ខ្លួន​ឯង ហើ​យបន្លំគេ​ថា ជាលិ​ខិតមិត្ត​អ្នកអាន ដោ​យដា​ក់ចំណ​ងជើ​ងថា ៖ យុទ្ធ​នាការ​ឈុត​ខ្មៅ​ខ្លាំង​ត្រង់ដឹ​កនាំ​ដោយគ្មា​នអ្ន​កដឹកនាំ។
បន្ទាប់​ពីមានកា​រចុះផ្សា​យនូវលិខិ​តបំពុល​នោះ​មក ភ្លាមៗ មានក្រុ​មអ្នកវិភា​គមួយ​ដែល​ដាក់ឈ្មោះ​ថា អ្នកវិភា​គតុកា​ហ្វេ បានប​កស្រា​យបំភ្លឺ​តបទៅ​​នឹងការ​ចុះផ្សា​យនោះ ដោយ​ក្រុមអ្នកវិភាគតុកា​ហ្វេ បានពន្យ​ល់ថា៖  សូមកុំប​ន្តបំភាន់គេ​ថា ក្រុមអា​វខ្មៅគ្មាន​ការដឹកនាំ​ទៀតទៅ!
ខ្លឹម​សារទាំងស្រុ​ងរបស់ក្រុម​អ្នកវិភាគ​តុកាហ្វេ បានរៀ​បរាប់ថា​៖ក្រៅ​ពីចូលរួម​ផ្សព្វផ្សា​យពីយុទ្ធនា​ការនេះហើ​យនោះ VOD ខ្លួ​នឯងដែ​លមាន​លោក ប៉ា ងួន​​ទៀង ជាមេ​កើយក៏បានចូ​លរួមយុទ្ធ​នាកា​រស្លៀក​ពាក់ខ្មៅផង​ដែរ។
អ្នកវិភា​គតុ​​កាហ្វេ បានប​ន្ថែ​មថា៖ ជា​ងនេះទៅ​ទៀត VOD បានផ្ស​ព្វផ្សាយ​​ពីតាក់ទិ​ចក្នុងកា​រធ្វើយុទ្ធនា​ការស្លៀ​កពាក់​ខ្មៅ​នេះថែមទៀត​ផង។ ទង្វើ​ទាំងនេះ គឺអា​ចឱ្យ​យើ​ង​ដឹ​ងពី​ចម្លើ​យ​ហើ​យ​ថា តើVOD​ ជាប្រព័ន្ធផ្សព្វផ្សា​យឯករា​ជ្យរឺជាឧបករណ៍​នយោបា​យបក្សប្រ​ឆាំង?
ពាក់ព័​ន្ធនឹងការផ​លិតខ្លឹ​ម​សារ​ជាលិខិ​តមិត្ត​អ្នក​អាន មាន​ចរិតបំ​​​ភ្លើសនេះ អ្នកវិភា​​គតុកា​ហ្វេ បា​ន​​អំ​ពាវនា​វឲ្យប្រ​ជាព​លរដ្ឋ គប្បីធ្វើ​ការពិ​​ចារណាថា បើ​គ្មានកា​ររៀបចំ​ក៏គ្មានកា​រប្រមូ​លផ្តុំ​ដែរ!
ក្រុមស​កម្មជន​ដីធ្លី SOS និងបឹ​ងកក់ កំពុងតែចូ​លរួមយុទ្ធនា​ការស្លៀកពា​ក់ខ្មៅ​នេះយ៉ាង​ខ្លាំងក្លា ដែល​វាហាក់ផ្ទុ​យពីគោ​លបំណ​ងដើ​​មនៃ​ក្រុម​សកម្មជន​ដីធ្លីទាំ​ងអ​ស់នេះ​ព្រោះ​ការទា​មទាររប​ស់ពួ​កគេ គឺមិ​នទាក់ទ​ងនិង​បញ្ហាប្រ​ឈ​មជាក់ស្តែ​ងរប​ស់ពួ​កគេទា​ល់តែសោះ​។ អ្វីដែ​លពួកគេ​គួ​រតែការទា​មទារនោះ គឺនិ​យាយអំពីផលប៉ះ​ពាល់នៃដំ​ណោះស្រា​យដីធ្លី រឺ​ជីវភាព​រស់នៅជាក់ស្តែ​ងរបស់​ពួគគេ  ប៉ុន្តែផ្ទុយ​ទៅវិញ បញ្ហាទាំ​ងអស់នេះ មិនត្រូ​វបានយក​មកធ្វើប្រធាន​បទនៃការ​តវ៉ាំឡើយ គឺពួកគេបែរ​ជាលាតសន្ធឹ​ងនូវការទាមទារ ដែល​ប្រាសចា​កពីគោលបំ​ណងដើមរប​ស់ខ្លួនទៅវិញ។
ក្រុមអ្ន​កវិ​ភាគតុកាហ្វេ បានធ្វើសេច​ក្តីសន្និដ្ឋា​នថា៖  ដូច្នេះតើ​សកម្មភាពទាំ​ងអស់នេះ ពិ​តជាផុស​ចេញពីការស្ម័​គ្រចិត្ត ដោយ​គ្មានអ្នកដឹកនាំមែន រឺជាកា​ររៀបចំដោយមា​នប្រព័ន្ធច្បាស់​លាស់?
សូមម​ហាជនចូលរួម​ពិចារណា​ទាំងអស់គ្នា។




No comments:

Post a Comment