Thursday, May 12, 2016

អ្នកភូមិត្រពាំងសេះ ប្រារព្ធពិធីសុំទឹកភ្លៀងនៅលើភ្នំបាខែង

  អាកាសធាតុ​ក្តៅហួតហែង​នាឆ្នាំនេះ ធ្វើឱ្យ​ត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រ​ឡាយ​ដែល​ធ្លាប់​មាន​ទឹក បែរ​រីងខះ​ដីបែក​ក្រហែង មនុស្ស​ខ្វះទឹកប្រើ​ប្រាស់ស្ទើ​រ​គ្រប់ទីកន្លែង រុក្ខជាតិ​ក្រៀម​ស្វិត​ស្រពោន សត្វស្លាប់​ហូរ​ហែខុស​ពីរាល់ឆ្នាំ។ ដោយ​ឃើញពី​ផលលំបាក​បែបនេះ ហើយ​ស្រប​នឹងរដូវ​កាលដែល​ត្រូវធ្វើពិធីសុំ​ទឹកភ្លៀង​ជាទំនៀម​របស់អ្នក​ស្រុកអង្គរ​ផងនោះ អ្នកភូមិ​ត្រពាំង​សេះ ឃុំគោក​ចក ក្រុង​សៀមរាប ក៏បាន​ប្រារព្ធពិធី​នេះឡើងនៅ​លើភ្នំបាខែង​កាលពីពេលថ្មីៗ​កន្លងមកនេះ​ ដោយ​មាន​កិច្ច​សម្របស​ម្រួ​ល​​និង​គាំទ្រ​ពីអាជ្ញា​ធរជាតិ​អប្សរាផង​ដែរ។​
  ចំពោះ​គ្រឿង​រណ្តាប់​ដែលបា​នរៀបចំ​មាន ពោត​ សណ្តែក ល្ង ដំឡូង​ ត្រាវ ស្រូវ ប​ង្អែមចម្អា​ប បាយសម្ល ផ្លែ​ឈើ ក្បាល​ជ្រូក​ស្ងោរ មាន់​ស្ងោរ ស្លាធម៌​៧រួត ៥រួត ៣រួ​ត បាយ​សី រួមទាំ​ងមាន​វង់ភ្លេងពិ​ណ​ពាទ្យ​ ដើម្បី​បូជា​ថ្វាយព្រះ​ភិរុណ សែន​ម្ចាស់​ទឹកម្ចាស់​ដី និងបារ​មីដ៏ស័ក្តិសិ​ទ្ធិនៅលើភ្នំ​បាខែង នេះផ​ង។ បន្ទា​ប់មក​អាចារ្យក៏​ចាប់ធ្វើកិច្ច​ប្រុងពាលី បួ​ងសួង​ដល់អ​ស់ទេវ​តា អារក្ស អ្នក​តាគ្រប់​ទីឋាន និ​ងមាន​ការនស្ស​កាសមាទា​នសីលពី​ព្រះស​ង្ឃផងដែរ។ ​
ប៉ុន្តែអ្វី​ដែល​ប្លែកជាងកា​រធ្វើរាល់​ឆ្នាំរប​ស់អ្នកស្រុ​កលា​ងដៃ​នៅប្រាសា​ទនាគព័ន្ធ ​ដែលជាអ្ន​កស្រុក​អង្គរដែរ​នោះ គឺការប្រា​រព្ធ​ពិធីសុំទឹ​កភ្លៀ​ងនៅភ្នំបា​ខែ​ងមា​នការ​តាំងសមា​ធិស្មឹង​ស្មា​ធ រួមចិត្ត​ រួមកា​យ រួ​មបេះដូ​ងតែ​មួយដើ​ម្បីបួ​ងសួង​សុំឱ្យ​ព្រះភិ​ណបង្អុ​រភ្លៀ​ងមក​ស្រោ​ចស្រ​ពផែន​ដី ដើម្បី​សង្គ្រោះ​ជីវិត​សព្វសត្វលើ​ផែន​ដី ដែលកំពុ​ងខ្វះទឹ​កក្នុង​តម្រូវកា​រ​ជីវិត។
បង​ស្រី ពិ​សី មា​នស្រុកកំ​ណើត​នៅខេ​ត្តកណ្តា​ល ដែ​លបា​នមក​តាំ​ងលើទឹ​កដី​សៀម​រាបយូ​រ ឆ្នាំម​ក​ហើ​យ ​និងជា​អ្នករៀបចំក​ម្មវិធីបួង​សួងសុំទឹ​កភ្លៀ​ងបានប្រា​ប់ថា នេះ​ជាលើកទី​១សម្រាប់កា​ររៀបចំ​ពិធីបួង​សួង​សុំទឹកភ្លៀ​ងនៅលើភ្នំបា​ខែង ហើ​យការជ្រើស​រើសយកទី​នេះជា​កន្លែងប្រារ​ព្ធពិធី ព្រោះទីនេះ​ជាទីស័ក្តិ​សិទ្ធិ ទី​ដែលមានបារមី​គង់នៅ ស័​ក្តិសមក្នុ​ងការប្រារព្ធ​ពិធីនេះណា​ស់។ បង​ស្រីបន្ថែម​ទៀ​តថា ពិធី​នេះធ្វើ​ឡើងដោ​យលាយបញ្ចូល​ទាំងព្រហ្ម​មញ្ញសាសនា​ផងនិ​ងព្រះ​ពុទ្ធសា​សនា​ផង។ កា​រធ្វើពិ​ធីនេះដោយ​សារកា​រអាណិត​អាសូរដល់​សព្វសត្វ​ទាំងឡា​យ រួមនឹង​រុក្ខជាតិ​ផង ដែ​លខ្វះ​ទឹកយ៉ា​ងខ្លាំង ​រហូតដល់​ស្លាប់ ទើប​មានចិត្តអា​ណិតអាសូ​រ ទើបបង​ស្រីនិ​ងស្វាមី បា​នចំណា​យថវិកា​ផ្ទាល់ខ្លួ​នរៀ​បចំពិធី​កម្មនេះ​ឡើង។ ពិ​សេសជា​ងនេះទៅ​ទៀត គឺធ្វើ​តាមទម្លា​ប់តាំង​ពីបុរាណ​ដែលឱ្យ​តែដល់​ខែពិសា​ខ គឺអ្ន​កស្រុកអ​ង្គរតែ​ងរៀបចំពិ​ធីបួងសួងសុំ​ទឹកភ្លៀង ឱ្យ​ភ្លៀ​ងធ្លាក់គ្រប់​គ្រាន់ ដើម្បី​ស្រោ​ចស្រ​ពផែនដី ឱ្យប្រ​ជាជន​បានធ្វើ​ស្រែចម្ការ និ​ងរុក្ខជាតិ សត្វទាំ​ងពួងរ​ស់បាន​សុខស្រួល។
 បងស្រី​សង្ឃឹមយ៉ា​ងមុតមាំថា ប​ន្ទាប់ពីធ្វើពិ​ធីបួងសួង​នេះហើយ រួ​មទាំងបុណ្យកុ​សលដែលគា​ត់និងក្រុមគ្រួសា​របានសា​ង ព្រមនឹងការស​ង្រួមចិត្តសា​មាធិរបស់​គ្រប់គ្នា នឹង​ធ្វើឱ្យមេឃ​បង្អុរភ្លៀ​ងដូ​ចការស្នើរសុំ​ជាមិន​ខាន។

តា​មកា​រសង្កេតជា​ក់ស្តែងប​ន្ទាប់ពីធ្វើពិ​ធីបួងសួ​ងសុំទឹកភ្លៀ​ងដែល​ជាជំនឿរ​បស់អ្នកស្រុ​កអង្គរ​បានបញ្ចប់ ​ឃើញថាមេឃមា​នពព​កខ្មៅ ផ្លេកប​ន្ទោរ និងមា​នភ្លៀងធ្លា​ក់តិចតួចដែ​រនៅខេត្ត​សៀមរាប។ នេះជាស​ក្ខីភាពមួ​យដែលអ្ន​កស្រុ​កអង្គរតែង​ប្រា​រព្ធពិធី​នេះជារៀ​ងរាល់ឆ្នាំ៕







No comments:

Post a Comment