Monday, April 25, 2016

សម្តេច​តេជោអះ​អាង​ថានឹង​មិនមាន​ការអត់​ឱន​អោយ​អ្នក​បង្ខូច​កិត្តិ​យសគណ​បក្ស​ប្រជាជន​ឡើយ

យោងតាមទំព័រ Facebook ផ្លូវការ​របស់​សម្តេច​តេជោ ហ៊ុន សែន ដែលមាន​ឈ្មោះ​ថា Samdech Hun Sen Cambodian Prime Minister បង្ហោះផ្សាយ​នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០១៦​នេះ បានឱ្យដឹងថា សម្តេច​តេជោ នឹងមិន​មានការ​អត់ឱន សម្រាប់​អ្នកណាក៏ដោយ ដែលធ្វើការ​មួលបង្កាច់ បង្ខូចកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា។
សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី បានបន្ថែមថា «យើងគោរព​សិទ្ឋិបញ្ចេញ​មតិ ប៉ុន្តែយើងប្រឆាំង​ដាច់ខាត​ចំពោះអ្នក​ដែលមូល​បង្កាច់បង្ខូច​កិត្តិយស និងសេចក្តី​ថ្លៃថ្នូរ​ចំពោះគណបក្ស​ប្រជាជន ហើយ​សិទ្ឋិ​បញ្ចេញ​មតិ និងការមួល​បង្កាច់​មានចរិត ខុសគ្នា ដូចមេឃ និងដី។ សិទ្ធរបស់ អ្នកមាន ព្រំប្រទល់ ជាមួយ និងសិទ្ឋិអ្នក ដ៏ទៃ។ គណ បក្ស ប្រជាជន ចាំបាច់ត្រូវ រក្សានូវសិទ្ឋិ របស់ខ្លួន ដើម្បីការ ពារ កិត្តិយស និងសេចក្តី ថ្លៃថ្នូរក្នុងនាម បក្សដឹកនាំ រាជរដ្ឋា ភិបាល។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវ នាវចំពោះ អ្នកវិភាគ អ្នកអត្ថា ធិប្បាយ កុំព្យាយាម ក្លែងបន្លំ ពណ៌ក្រហម និងពណ៌ ផ្កាឈូក ថាវា ដូចគ្នា។ អស់ លោកមាន សិទ្ឋិ សូម កុំភ្លេច ថា យើងខ្ញុំក៏ មានសិទ្ឋិ ដូចអស់ លោកដែរ។ សម្តេចក៏បាន អំពាវនាវ ដល់សមាជិក សមាជិការ គណបក្ស ប្រជាជន កម្ពុជា និងថ្នាក់ដឹក នាំគ្រប់ ជាន់ថ្នាក់ រៀបចំមេធាវី ដើម្បីត្រៀម ប្តឹងទៅកាន់ តុលាការ ក្នុងករណី មានការ មួលបង្កាច់ រំលោភ សិទ្ឋិគណបក្ស ប្រជាជន កម្ពុជា ដោយជន ណាក៏ដោយ។
សម្តេច​តេជោបាន​បន្តថា កន្លងមក​យើងបាន​អត់ឱនចំពោះ​ជនខិលខូច​ទាំងនេះ ច្រើនណាស់រួច​មកហើយ ប៉ុន្តែពួកគេមិន​បានគិត​ដល់សេចក្តីថ្លៃ​ថ្នូររបស់យើ​ងឡើយ​។ ការអត់ឱន​ពិតជា​មានព្រំដែន ដែលបង្ខំ​អោយយើង​ចាប់ផ្តើមធ្វើ​សកម្មភាព​ផ្លូវច្បាប់ប្រឆាំងជន​ទាំងឡាយ​ ណាដែលនៅតែ​បន្តការមួល​បង្កាច់បង្ខូច​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ គណបក្ស​ប្រជាជន​កម្ពុជា។ ពេលនេះ​យើងកំពុង​រៀប​ចំពាក្យ​ប្តឹងចំពោះ​បុគ្គល ដែលបាននិងកំពុង​បំផ្លាញ​កិត្តិយស និងសេចក្តីថ្លៃថ្នូរ​របស់គណបក្ស​ប្រជាជនកម្ពុជា៕






No comments:

Post a Comment