Monday, April 25, 2016

លោ​ក អ៊ូ វីរៈ អ្នកវិភាគ​ដែលលា​បព័ណ៌លើ​គណប​ក្សប្រជាជ​នអាចនឹង​ប្រឈម​ផ្លូវច្បាប់ ​

លោក អ៊ូ វីរៈ នាយកវេទិកា​អនាគត អាចនឹងត្រូវ​ប្រឈមផ្លូរច្បាប់បន្ទាប់​ពីធ្វើការ វិភាគ​បែបលាបព័ណ៌​​លើគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអ្នកវិភាគសង្គមរូបនេះ ចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នករៀបចំយុទ្ធសាស្រ្តរឿងអាស្រូវស្នេហា លោក កឹម សុខា និង កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។
លោក អ៊ូ វីរៈ បានលើកឡើងតាមរយៈវិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ថា រឿងរ៉ាវអាស្រូវស្នេហារវាងលោក កឹម សុខា និង កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ នាពេលកន្លងមក ជាការរៀបចំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងបំបាក់ប្រជាប្រិយភាពលោក កឹម សុខា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន បានច្រានចោលការចោទប្រកាន់នេះ និងបានថ្លែងថា លោក អ៊ូ វីរៈ កំពុងដើរលាបពណ៌ដាក់គណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋភ័ន្តច្រឡំលើគណបក្សប្រជាជនកម្ពុជា។ លោក សុខ ឥសាន បន្តទៀតថា ករណីនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលស្របច្បាប់។ លោក សុខ ឥសាន ក៏បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា កំពុងពិចារណាប្តឹងអ្នកវិភាគមួយចំនួនទៀតផងដែរ ក្នុងករណីដែលអ្នកវិភាគមាននិន្នាការនយោបាយទាំងនោះ ដើរនិយាយលាបពណ៌គណបក្សប្រជាជនកម្ពុជា ប្រាប់ប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ។
នៅព្រឹកនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះផ្សាយនៅលើទំព័រ Facebook ផ្លូវការ Samdech Hun Sen Cambodian Prime Minister ថា សម្តេចនឹងមិនមានការអត់អោនឲ្យអ្នកណាក៏ដោយដែលធ្វើការមួលបង្កាច់ បង្ខូចកិត្តិយសគណបក្សប្រជាជន។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងថ្នាកដឹកនាំគ្រប់ជាន់ថ្នាក់ រៀបចំមេធាវីដើម្បីត្រៀមប្តឹងទៅកាន់តុលាការ ក្នុងករណីមានការមួលបង្កាច់រំលោភសិទ្ឋិ គណបក្សប្រជាជនកម្ពុជា ដោយជនណាក៏ដោយ។ សម្តេចតេជោ បានបញ្ជាក់ថា «យើងគោរពសិទ្ធិបញ្ចេញមតិ ប៉ុន្តែយើងប្រឆាំងដាច់ខាតចំពោះអ្នកមូលបង្កាច់បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូរចំពោះគណបក្សប្រជាជន។ សិទ្ធិបញ្ចេញមតិ និងការមួលបង្កាច់មានចរិតខុសគ្នាដូចមេឃនិងដី។ សិទ្ធិរបស់អ្នកមានព្រំប្រទល់ជាមួយ និងសិទ្ឋិអ្នកដ៏ទៃ។ គណបក្សប្រជាជនចាំបាច់ត្រូវរក្សានូវសិទ្ធិរបស់ខ្លួន ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងនាមជាបក្សដឹកនាំរាជរដ្ឋាភិបាល»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានធ្វើការអំពាវនាវចំពោះអ្នកវិភាគ អ្នកអត្ថាធិប្បាយ កុំព្យាយាមក្លែងបន្លំ ពណ៌ក្រហម និងពណ៌ផ្កាឈូក ថាវាដូចគ្នា។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា «អស់លោកមានសិទ្ឋិ សូមកុំភ្លេចថា យើងខ្ញុំក៏មានសិទ្ធិដូចលោកដែរ»។ សម្តេចបាន បន្ថែមទៀតថា «កន្លងមកយើងបានអត់ឱនចំពោះជនខិលខូចទាំងនេះច្រើនណាស់រួចមកហើយ ប៉ុន្តែពួកគេមិនបានគិតដល់សេចក្តីថ្លៃថ្នូររបស់យើងឡើយ។ ការអត់ឱនពិតជាមានព្រំដែន ដែលបង្ខំអោយយើងចាប់ផ្តើមធ្វើសកម្មភាពផ្លូវច្បាប់ប្រឆាំងជនទាំងឡាយណា ដែលនៅតែបន្តការមួលបង្កាច់បង្ខូចកិត្តិយសសេចក្តីថ្លៃថ្នូរគណបក្សប្រជាជនកម្ពុជាយើង។ ពេលនេះយើងកំពុងរៀបចំពាក្យប្តឹងចំពោះបុគ្គលដែលបាននិងកំពុងបំផ្លាញកិត្តិយស និងសេចក្តីថ្នូររបស់គណបក្សប្រជាជនកម្ពុជា៕

No comments:

Post a Comment