Tuesday, September 01, 2015

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីអំពាវនាវ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់អំពី ហានិភ័យដែលកើតមានចំពោះពលករ ពលការីនី

ឯកឧត្តម​ ជុំ សុន្ទរី​ អ្នកនាំពាក្យ ​ក្រសួងការបរទេស ​និងសហប្រតិបត្តិការ​អន្តរជាតិ ​នៅថ្ងៃទី១ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​បានចេញសេចក្តី​អំពាវនាវមួយ ​ដោយបានបញ្ជាក់ថា៖​ ក្រសួងការបរទេស ​និងសហប្រតិ​បត្តិការអន្តរជាតិ ​បានសង្កេតឃើ​ញថា ពលករ​ ពលការិនី​ ដែលបានទៅធ្វើការ​នៅក្រៅប្រទេស ​ហើយនិង​ស្រ្តីខ្មែរដែលបាន​រៀបការជាមួយជ​នបរទេស ​ទំាង  ក្នុងករណី ​ស្របច្បាប់ និងមិនស្របច្បាប់ បានជួបប្រទះការ​លំបាក និងហានិ​ភ័យផ្សេងៗ មានដូចជា៖​
 ១- ប្រទេសម៉ាឡេស៊ី ​: ពលការិនីខ្មែរ​ ទៅបំរើការជាអ្នក​បំរើតាមផ្ទះ ​តាមរយៈក្រុមហ៊ុន ជ្រើស​រើសពលករ-​ពលការិនី ​នៅកម្ពុជា ​និងនៅម៉ាឡេស៊ី ​ក៏ដូចជាតាមរយៈការ​ធ្វើដំណើរទៅតាមការ​រៀបចំរបស់មេ​ខ្យល់ ​បានជួបការលំបាក​ និងបញ្ហា​ រួមមាន៖​ ការបង្ខំឲ្យធ្វើការគ្មាន​ពេលកំណត់ ​ហូបមិនឆ្អែត​ បើកប្រាក់បៀវត្ស​មិនទៀងទាត់​ និងមិនតាម​ចំនួនដែលបា​នសន្យា ​ហើយក៏មានករណី ​ត្រូវបានជាប់​ពន្ធនាគារដោយកា​រស្នាក់នៅមិន​ស្របច្បាប់ជា​ដើម។
 ២- ប្រទេសថៃ ​: ពលរដ្ឋខ្មែរ​ ទៅរកកាងារធ្វើ​ដោយលួចឆ្លង​ដែនខុសច្បាប់ ​និងទៅតាម​រយៈ ការរៀបចំ​របស់មេខ្យល់ ​ហើយជួបបញ្ហាការ​បង្ខំឲ្យធ្វើការធ្ងន់ធ្ងរ​គ្មានពេលកំណត់ ​មិនទទួលបាន ប្រាក់បៀ​វត្សដូចការសន្យា ​ហើយក៏មាន​ករណីត្រូវជាប់​ពន្ធនាគារ ​ និងការចាប់​បញ្ជូនមកមាតុ-​ ប្រទេសវិញ។ ​ជាងនេះទៅទៀត ​ក៏មានករណី​ត្រូវបានចាប់បង្ខំ​ឲ្យធ្វើជាទាសករនៅលើក​ប៉ាល់ នេសាទ ​ពុំមានប្រាក់បៀវត្ស​ហើយមានគ្រោះថ្នាក់​ដល់អាយុជីវិ​តថែមទៀត។
៣- ប្រទេសចិន ​: ស្ត្រីខ្មែររងគ្រោះជាច្រើន ​ដែលត្រូវបានមេ​ខ្យល់បោកបញ្ឆោត​នាំយកទៅ រៀបការ​ជាមួយបុរសជន​ជាតិចិន ​ហើយត្រូវទទួល​រងការធ្វើបាបពី​ប្តី ឬត្រូវលក់​បន្តឲ្យទៅធ្វើជា ស្រីបម្រើផ្លូវ​ភេទ។ល។ ​
អ្នកនាំពាក្យក្រ​សួងការបរទេស ​និងសហប្រតិបត្តិការ​អន្តរជាតិ ​ក៏បានអំពាវនាវ​ដល់មាតាបិតា អាណាព្យាបាល​ ពលករ-ពលការិនី​ និងស្ត្រីខ្មែរយើង ​សូមឲ្យចាប់អារម្មណ៍ ​និងយកចិត្តទុកដាក់​ ឲ្យបានខ្ពស់ចំ​ពោះហានិភ័យ ​និងការលំបាក​គ្រប់បែបយ៉ាង ​ដែលពលករ​-ពលការិនី និងស្ត្រីខ្មែរយើង ​បានជួបប្រទះក​ន្លងមក ហើយត្រូវមា​នការប្រុងប្រយ័ត្ន​ឲ្យបានខ្លាំង ចំពោះការ​ភូតកុហក ​ឆបោក អូសទាញ ​បញ្ជុះបញ្ជូលរបស់ពួ​កមេខ្យល់ ​ដែលមានគំនិតទុច្ចរិត​ គិតតែពីផលប្រ​យោជន៍ផ្ទាល់​ខ្លួន របស់ពួក​គេប៉ុណ្ណោះ។
​ឯកឧត្តម ​ជុំ សុន្ទរីបាន​បន្តថា ​កន្លងមក​ ក្រសួងការបរទេស ​និងសហប្រតិបត្តិការ​អន្តរជាតិ បានធ្វើការ​ណែនាំដល់ស្ថាន​ទូតនិងស្ថានអ​គ្គកុងស៊ុលក​ម្ពុជាប្រចាំនៅ​បរទេស ​ឲ្យយកចិត្តទុកដាក់ក្នុង​ការជួយដល់ពល​រដ្ឋខ្មែរ ពិសេសក្នុងករណី ​ដែលបានលើកខាង​លើនេះ ដោយមិនគិតពី​ភាព«ស្របច្បាប់​» «មិនស្របច្បាប់» របស់គេឡើយ។ ​ក្រសួងបានកត់​សំគាល់ឃើញថា ​ស្ថានតំណាង​យើងអនុវត្តបាន​ល្អតាមការណែនាំ​ នេះ ហើយបាន​ជួយសង្គ្រោះ និងបានជួ​យរៀបចំឲ្យពលករ​-ពលការនី ​និងស្រ្តីខ្មែររងគ្រោះរាប់​រយនាក់បានវិល​ត្រឡប់មកកម្ពុជាវិញ។ ​
ដើម្បីបង្កើន​ថែមទៀតនូវ​ប្រសិទ្ធិភាពការងារ​ ក្រសួងការបរទេស ​និងសហប្រតិត្តិការ​អន្តរជាតិបានអំពាវ​នាវដល់ពលរដ្ឋ​ខ្មែរយើង ​ពេលជួបបញ្ហា​សូមឲ្យធ្វើការទំនាក់ទំ​នងជាមួយស្ថានទូត​ និងស្ថានអគ្គកុងស៊ុ​លកម្ពុជាប្រចាំនៅ ​ប្រទសទាំងបី​ខាងលើ ​តាមលេខទូរ​ស័ព្ទខាងក្រោមនេះ ​៖
១- ប្រទេសម៉ាឡេ​ស៊ី៖
- ស្ថានឯក​អគ្គរាជទូត  ​: +៦០ ១១៣ ​៣០៤ ៧៥៥ ​៨ /+៦០ ​១០២ ៤៧១ ​៩៨៦
២- ប្រទេសចិ​ន ៖ ​
- ស្ថានឯក​អគ្គរាជទូត ​ : +៨៦ ១៨៨​ ០១៤ ០៧៨ ​៦៥ / +៨៦ ​១៨២ ០១៣ ​៨២២ ៣៦
 - ស្ថានអគ្គកុងស៊ុ​លនៅ ក្វាងចូវ ​ :  +៨៦ ១៣៩ ​២៤១ ៧០០ ០៤
 - ស្ថានអគ្គ​កុងស៊ុលនៅ ​ហុងកុង :​  +៨៥ ២៥៥​ ៨៨៨ ៥៨៩/ ​+៨៥ ២៦៥ ​១៦៦ ៦៧៨
 - ស្ថានអ​គ្គកុងស៊ុលនៅ ​សៀងហៃ  ​: +៨៦ ១៥៦ ​០១៧ ១៨៧ ​៧៧
 - ស្ថានអគ្គ​កុងស៊ុលនៅ ​ឆុងឈីង ​: +៨៦ ១៣៦ ​២៨៤ ៩៦១ ​៩៣
 - ស្ថានអគ្គកុង​ស៊ុលនៅ ​គន់មីង ​: +៨៦ ១៣៧ ​៩៥១ ៩២៣ ​៩៨
 - ស្ថានអគ្គកុង​ស៊ុលនៅ ​ណាននីង ​: +៨៦ ១៨២​ ៧៦៦ ៧៧៧ ​៧៨
៣- ប្រទេសថៃ ៖​
 - ស្ថានឯក​អគ្គរាជទូត ​ : +៦៦ ៩៨៤ ​០៤១ ៥៥០​

 - ស្ថានអគ្គកុ​ងស៊ុលនៅ ​សាកែវ ​ : +៦៦ ៦១៧ ​៦៨៨ ៧០៦​


No comments:

Post a Comment