Tuesday, September 01, 2015

កម្ពុជានឹងមានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ឧស្សាហកម្មកាត់ដេរ ក្នុងពេលដ៏ខ្លីខាងមុខនេះ

យោងតាម​លិខិតអញ្ជើញ ​របស់សមាគម​រោងចក្រកាត់ដេ​រនៅកម្ពុជា ​(GMAC)​ ចុះថ្ងៃទី០១ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​បានឲ្យដឹងថា ​សមាគមរោងច​ក្រកាត់ដេរនៅ​កម្ពុជា ​(GMAC) និ​ងរៀបចំពិធីប​ញ្ចុះបឋមសិលា ​សាងសង់វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​ឧស្សាហកម្មកាត់ដេរ​ ដែលមាន​ទីតាំងនៅក្នុងតំ​បន់សេដ្ឋកិច្ច​ពិសេសភ្នំពេញ ​ក្នុងពេលឆាប់ៗនេះ។​

វិទ្យាស្ថានប​ណ្តុះបណ្តាលនេះ​ បានទទួលហិ​រញ្ញប្បទានជា​ប្រាក់កម្ចីពីទី​ភ្នាក់ងារអភិវ​ឌ្ឍន៍បារាំង ​(AFD) ហើយវិទ្យាស្ថា​ននេះនឹងផ្តល់កា​របណ្តុះបណ្តាល​ជំនាញដល់ក​ម្មករ-និយោជិត​ គ្រប់លំដាប់ដែ​លកំពុងបម្រើការ​ងារក្នុងវិស័យកា​ត់ដេរ ​ព្រមទាំងប្រ​ជាជនកម្ពុជាទាំងឡាយដែ​លមានបំណង​ចាប់យកអាជីព​ក្នុងវិស័យកាត់​ដេរនៅពេល​អនាគត។​


ពិធីបញ្ចុះបឋម​សិលានេះ នឹ​ងប្រព្រឹត្តទៅនៅថ្ងៃ​ទី០៣ ខែកញ្ញា​ ឆ្នាំ២០១៥​ វេលាម៉ោង ​០៨ ព្រឹក ដែលស្ថិត​នៅតំបន់សេដ្ឋកិច្ច​ពិសេសភ្នំពេញ ​ផ្លូវជាតិលេខ៤​ ភូមិត្រពាំងគល់ ​សង្កាត់កន្ទោក ខ័ណ្ឌពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ៕ ​


No comments:

Post a Comment