Tuesday, September 01, 2015

ផែនទីបារាំងនឹងផ្ទៀងផ្ទាត់ជាមួយផែនទីផ្លូវការរបស់កម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ខាងមុខ

យោងតាម​សេចក្តីជូន​ព័ត៌មានរបស់​លេខាធិការដ្ឋាន​ នៃគណៈកម្មការ​ចំពោះកិច្ចសម្រាប់សម្រប​សម្រួលការ​ងារទទួល ​ប្រគល់ និងផ្ទៀងផ្ទា​ត់ផែនទី ​ចុះថ្ងៃទី ០១​ ខែកញ្ញា ​ឆ្នាំ២០១៥​នេះ បានឲ្យដឹង ​នៅថ្ងៃទី០៣ ​ខែកញ្ញា ​ឆ្នាំ២០១៥ ​ខាងមុខ វេលាម៉ោ​ង០៩:០០នាទីព្រឹក ​នឹងមានរៀបចំពិធី​ទទួល និងផ្ទៀងផ្ទា​ត់ផែនទី​ ពីរដ្ឋាភិបាល​នៃសាធារណ​រដ្ឋបារាំងជាមួយ ​ផែនទីផ្លូវការ និងស្របច្បាប់​ របស់រាជ​រដ្ឋាភិបាលកម្ពុជា​ ដែលនឹងប្រ​ព្រឹត្តធ្វើឡើងនៅ​វិមានសន្តិភាព ក្រោម​អធិបតីភាពឯក​ឧត្តមឧបនាយ​ករដ្ឋមន្ត្រី ហោ ​ណាំហុង រ​ដ្ឋមន្ត្រីក្រសួងការ​បរទេស និងសហប្រតិបត្តិ​ការអន្តរជាតិ ​តំណាងដ៏ខ្ពង់ខ្ពស់បំផុត ​របស់សម្តេចអគ្គម​ហាសេនាបតីតេជោ ​ហ៊ុន សែន នា​យករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រ​កម្ពុជា។​

នៅក្នុងពិធី​ប្រគល់ផែនទី​ជាផ្លូវការនោះ ​គណៈកម្មការ​ចំពោះកិច្ចសម្រាប់​សម្របសម្រួលការងារទទួល​ ប្រគល់ ​និងផ្ទៀងផ្ទាត់​ផែនទី  នឹងអញ្ជើញ​ឥស្សរជនមួយចំ​នួនចូលរួម​ ដើម្បីសង្កេតការណ៍ ​ក្នុងនោះរួមមាន៖ ​តំណាងគណបក្ស​ប្រជាជនកម្ពុជា ​ចំនួន៥រូប ​គណបក្សសង្គ្រោះជាតិ​ចំនួន៥រូប ​និងគណបក្សហ៊្វុនស៊ិ​នប៉ិចចំនួន៥រូប,​ សមាជិករដ្ឋសភា ​គណបក្សដែលមាន​សំឡេងភាគច្រើន​ចំនួន៣រូប ​សមាជិករដ្ឋសភា​សំឡេងភាគតិច៣រូប,​ សមាជិកព្រឹទ្ធសភាគណ​បក្សប្រជាជនកម្ពុជា​ចំនួន៣រូប, ​ សមាជិកព្រឹទ្ធស​ភាគណបក្សសម ​រង្ស៊ី ចំនួន ​៣រូប  ហើយក៏នឹង​អញ្ជើញឲ្យចូល​រួមផងដែរ​ នូវតំណាងឧ​ត្តមក្រុមប្រឹក្សានៃ​អង្គចៅក្រម​ចំនួន២រូប លោកបណ្ឌិត ​សុខ ទូច ​និងសហការី ​នៃរាជបណ្ឌិតសភាចំ​នួន៣រូប ​ហើយនិងទីប្រឹក្សារាជ​រដ្ឋាភិបាលដែល​ជាជនជាតិបរទេស​មួយចំនួន។​


គួរបញ្ជាក់ថា​ កាលពីថ្ងៃទី២០​ ខែសីហា ​ឆ្នាំ២០១៥កន្លងទៅ ​រាជរដ្ឋាភិបាល​កម្ពុជាទើបនឹងបាន​ដំណើរការផ្ទៀងផ្ទា​ត់ផែនទីផ្លូវការ​របស់ខ្លួនម្តង​រួចមកហើយ ​ជាមួយផែនទី​របស់អង្គការសហ​ប្រជាជាតិ ​ហើយជាលទ្ធផល​ឃើញថា ​ខ្សែបន្ទាត់ព្រំដែនរ​វាងផែនទីផ្លូ​វការរបស់រាជរដ្ឋាភិបាល​កម្ពុជា និងផែនទី​របស់អង្គការ​សហប្រជាជាតិគឺដូចគ្នា ​៕



No comments:

Post a Comment