Tuesday, September 01, 2015

សៀវភៅសភាស្តីពី «សេវាកម្មសំខាន់ៗសម្រាប់តំណាងរាស្ត្រ» នឹងត្រូវដាក់សម្ពោធនៅវិមានរដ្ឋសភា

នៅថ្ងៃទី០​១ ​ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​អគ្គលេខាធិការ​ដ្ឋានរដ្ឋសភាបាន​សេចក្តីជូន​ដំណឹងមួយដល់​អ្នកសារព័ត៌​មានជាតិ ​និងអន្តរជាតិ ​ដោយប្រកាស​ពីការរៀបចំ ​ពិធីសម្ពោធសៀវភៅសភា ​ស្តីពី «សេវាកម្ម​សំខាន់ៗ ​សម្រាប់តំណាងរាស្ត្រ» ដែលនឹងប្រ​ព្រឹត្តទៅនៅព្រឹកថ្ងៃទី០៤​ ខែកញ្ញា ឆ្នាំ២០១៥​ ខាងមុខនេះ ​ក្រោមអធិបតីភាព​ ឯកឧត្តមបណ្ឌិត ​ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម ​និងយុត្តិធម៌ ​នៃរដ្ឋសភា។​

សៀវភៅសភាស្តី​ពី «សេវាកម្ម​សំខាន់ៗ​ សម្រាប់តំ​ណាងរាស្ត្រ» បានតាក់តែងឡើង ​ដើម្បីផ្តល់ភាពងាយ​ស្រួលជូនតំ​ណាងរាស្ត្រ ​ក្នុងការទទួល​បានសេវាគាំទ្រ​សំខាន់ៗ ​ពីមន្ត្រីជំនាញ ​នៃអគ្គលេខាធិការដ្ឋា​នរដ្ឋសភា។ ​សៀវភៅនេះ ​មានពីរភាសា ​គឺភាសាខ្មែរ​ និងអង់គ្លេស ​គឺជាឯកសារ​ សំខាន់មួយ​ ដែលផ្តល់នូ​វព័ត៌មានត្រឹមត្រូវ​ ជូនតំណាងរាស្ត្រ ​អំពីទិដ្ឋភាពច្បាប់ ​និងរចនាសម្ព័ន្ធសេ​វាកម្ម ​រដ្ឋបាលផ្ទៃក្នុង​សភា ដោយបាន​ចងក្រងឡើង​ក្រោមកិច្ចសហ​ប្រតិបត្តិការ រវាង​អគ្គលេខាធិកា​រដ្ឋានរដ្ឋសភា ​និងមូលនិធិខុនរ៉ាដ ​ប្រចាំនៅព្រះរាជា​ណាចក្រកម្ពុជា។​


ពិធីនេះដែរ​នឹងមានការអ​ញ្ជើញចូលរួ​មពីសមាជិក​ សមាជិការដ្ឋសភា ​ថ្នាក់ដឹក​នាំអគ្គលេខាធិការ​ដ្ឋានរដ្ឋសភា​ អង្គទូត ​អង្គការក្រៅរដ្ឋា​ភិបាល ​និងដៃគូអភិវឌ្ឍន៍​មួយចំនួនទៀត។​


No comments:

Post a Comment