Wednesday, June 10, 2015

សកម្មជន យុវជនហ្វេសប៊ុក គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ ទទួលវគ្គបំពាក់បំប៉នពិសេស លើជំនាញប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម

សកម្មជន​  យុវជនគ​ណបក្សប្រជាជ​នកម្ពុជាមក​ពីគ្រប់ស្រុក​  ក្រុង​ ទូទាំងខេ​ត្តតាកែវ និង​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះមូលដ្ឋាន​ប្រមាណ២​០០នាក់ ​ក្នុងនោះ​ក៏មានការចូ​លរួមផដែរពីក្រុម​ប្រឹក្សា និង​អភិបាល​រងស្រុក​ទាំង១០​ នៃខេត្ត​តាកែវ​ ថ្ងៃទី៧ ​ខែមិថុនា ឆ្នាំ​២០១៥ ​ពេញមួយថ្ងៃ​ ចាប់តាំង​ពីព្រឹកដល់​ម៉ោង៦ល្ងាច​ នៅទីស្នាក់​ការគណ​បក្សខេត្ត  បាន​ចូលរួមវគ្គ​បំពាក់​បំប៉ន​ជំនាញ ​និងបទ​ពិសោធន៍​ស៊ីជម្រៅ អំពីការ​ប្រើប្រាស់​ប្រព័ន្ធផ្សព្វ​ផ្សាយសង្គម​ ជាពិសេស ​ការប្រើប្រា​ស់ហ្វេស​ប៊ុក ក្នុង​គោលបំណង​យល់​ដឹង និងផ្សព្វ​ផ្សាយគោល​នយោបាយ​ និងស​មិទ្ធផល​សម្រេចបាន​នានារប​ស់គណប​ក្សប្រជា​ជនកម្ពុជា ព្រមទាំ​ងពង្រឹង​សមត្ថភាព​លើការបក​ស្រាយ​ បំភ្លឺតបត​ទៅនឹងការបំ​ពុលព័ត៌មាន​របស់ក្រុម​ប្រឆាំង ដែលពួក​គេ បាននិង​កំពុងប្រើ​ប្រាស់ហ្វេសប៊ុក​ បោកប្រាស់​សាធារ​ណមតិ ដើម្បី​កេងចំណេញ​នយោបាយ​។
នេះគឺ​ជាវគ្គពិសេស​ និងដំបូង​គេបំផុត​ ដែលក្រុម​ការងា​រហ្វេស​ប៊ុក នៅក្នុង​ខេត្តតាកែវ​ត្រូវបានប​ង្កើតឡើង និង​បានទទួល​នូវការ​រៀនសូត្រ បណ្តុះ​បណ្តាលវគ្គ​បំពាក់បំប៉ន​ដ៏មានសារៈសំខាន់នេះ ដែ​លរៀបចំ​ដោយឯកឧត្តម ​សុខ សូ​កាន អ្នកតំណាងរា​ស្ត្រមណ្ឌលតាកែ​វនៃគណបក្សប្រ​ជាជនកម្ពុជា ​ជាប្រធានក្រុមការ​ងារយុវ​ជនបក្ស និងឯក​ឧត្តម ​សុខ ​ពុទ្ធិវុធ​ ប្រធានក្រុមកា​រងារយុវជន​ថ្នាក់កណ្តាលចុះ​ជួយខេ​ត្តតាកែវ  សហកា​រជាមួយ​ក្រុមការងារ​ជំនាញថ្នាក់​កណ្តាលចុះ​ជួយខេត្តតា​កែវ ដឹកនាំ​ដោយឯកឧត្តម​ ស្វាយ ស៊ីថា​។
បន្ទាប់​ពីមាន​មតិស្វាគមន៍​អបអរសាទរ​គាំទ្រចំពោះ​ការបើកវគ្គ​បំពាក់បំប៉ន​ដោយឯក​ឧត្តម ឡាយ ​វណ្ណៈ ​អភិបាល ​នៃគណៈអភិបាលខេ​ត្តតាកែវ ​និងឯកឧត្តម​ស្រី បេន ប្រធាន​ក្រុមប្រឹក្សា​ខេត្តតាកែវ​រួចមក​ ឯកឧត្តម ​សុខ ពុទ្ធិវុធ​ បានមានប្រ​សាសន៍ថា  វគ្គបំ​ពាក់បំប៉នជំ​នាញហ្វេស​ប៊ុកនេះ ​បានផ្តល់​ឱកាសឲ្យ​សកម្មជន យុវ​ជនគណ​បក្សប្រជាជន​កម្ពុជា ធ្វើការរួ​មគ្នាជាក្រុមៗ ​ដោយសាមគ្គី​គ្នាជាធ្លុង​មួយតាំងពីថ្នាក់​ខេត្ត ស្រុក ដល់មូ​លដ្ឋានភូមិ​ ឃុំ សហកា​រគ្នា បកស្រាយបំ​ភ្លឺ បន្សាបព័ត៌មា​នបំពុលរប​ស់ក្រុមប្រ​ឆាំង ជម្រុញ​ការផ្សព្វផ្សា​យអំពីសមិទ្ធ​ផលរបស់គ​ណបក្សប្រជា​ជន ចូលរួម​ការអភិវឌ្ឍប្រ​ទេសជាតិជាមួ​យនឹងការប្រើប្រា​ស់បណ្តាញផ្ស​ព្វផ្សាយសង្គម​ហ្វេសប៊ុក ឲ្យបា​នជាអត្ថប្រយោជន៍​ដល់ប្រជាពល​រដ្ឋទូទៅ ​ហើយដែលខ្លឹមសារ​ និងរូបភាព​នានាដែលបាន​បង្ហោះផ្សាយ គឺមិនមែ​នជាសកម្មភាព​ហិង្សា និងការ​បង្កជម្លោះនោះទេ។
​ឯកឧត្តម​ សុខ ​សូកាន ​អ្នកតំណាងរាស្ត្រ​មណ្ឌលតាកែវ និងជា​ប្រធានក្រុមកា​រងារយុវជន​គណបក្សប្រជាជនក​ម្ពុជាខេត្តតាកែ​វ  បានមានប្រសា​សន៍ថា ដោយការកើន​ឡើងនៃចំនួនអ្ន​កប្រើប្រាស់ហ្វេសប៊ុ​ក និងការរី​កចម្រើននៃអ៊ីនធឺ​ណិត តួលេខចុ​ងក្រោយនៃអ្នកប្រើ​ប្រាស់ហ្វេសប៊ុ​កនៅក្នុងប្រ​ទេសកម្ពុជា​ ដែលបា​នបង្កើត និង​ចុះឈ្មោះប្រើប្រាស់ មាន​ចំនួនប្រមាណ២លា​ន២សែននាក់​ហើយ ​ដូច្នេះ តាមរយៈវគ្គបំពា​ក់បំប៉នពិ​សេសនេះ ​សិក្ខាកាម​ទាំងអស់ នឹងបានយ​ល់ដឹងនូ​វជំនាញលើកា​រប្រើប្រាស់ហ្វេ​សប៊ុក កា​រតភ្ជាប់ប្រព័ន្ធ​បណ្តាញសង្គម​របស់ក្រុមកា​រងារថ្នាក់កណ្តាលជា​មួយនិងថ្នាក់​ខេត្ត ក្រុង និង​ស្រុកនៅក្នុ​ងខេត្តតា​កែវ ស្វែងយ​ល់ចំណេះដឹង​អំពីស្ថានភា​ពទូទៅនៃការ​អភិវឌ្ឍបច្ចេកវិទ្យា​ និងការប្រើប្រាស់អ៊ីន​ធឺណិត ជាពិសេ​សប្រព័ន្ធផ្សព្វផ្សាយ​សង្គម ដូចជា Facebook ,Twitter, Youtube…..។ល។ ​ក្រៅពីនេះ សកម្មជន យុ​វជនទាំ​ងអស់ នឹងបានទ​ទួលនូវចំនេះ​ដឹង​អំពីការវិវ​ឌ្ឍនៃបច្ចេកវិទ្យា ការផ្តួ​ចផ្តើមគំនិត​ និពន្ធ បច្ចេកទេស​លើការផលិត​ខ្លឹមសារព័ត៌មា​ន ការចែកចាយ ​ផ្សព្វផ្សាយ ​និងពង្រីកបណ្តាញជា​ប្រព័ន្ធ ជាក្រុមៗសម្រាប់ការងារហ្វេសប៊ុកដ៏​ពេញនិយមនាពេ​លបច្ចុ​ប្បន្ន។ វគ្គនេះនឹងបាន​ជួយបង្កើន ​នូវគំនិតជាជំនួយស្មារតី​ដល់យុវជ​នបក្សក្នុងការប្រើប្រាស់ប្រព័​ន្ធផ្សព្វផ្សាយសង្គ​ម ជាពិសេស Facebook ឲ្យមានប្រសិទ្ធភាព។
ឯកឧត្តម​ ស្វាយ ស៊ីថា ក្រុ​មការងារ​ជំនាញថ្នាក់​កណ្តាលចុះជួ​យខេត្ត​តាកែវ ដែល​បានដឹកនាំ ម​ន្ត្រីជំនាញ ​និងជាអ្នកសម្របសម្រួ​លបើកវគ្គ​បំពាក់បំប៉នពិសេ​សនេះ បានមា​នប្រសាសន៍ថា​ គោលដៅធំចម្បងក្នុ​ងការបើកវ​គ្គបណ្តុះបណ្តាលជំ​នាញហ្វេសប៊ុកនេះ ​គឺការប្រែក្លាយពី​ការលេងហ្វេសប៊ុ​ក ឲ្យសកម្មជន​  យុវជនគណប​ក្សប្រជាជនកម្ពុជា ​ទៅជាអ្នកធ្វើ​ការងារ​ហ្វេសប៊ុក​ ដោយត្រូវកំ​ណត់ឲ្យមានគោ​លដៅ និងការដឹក​នាំច្បាស់លាស់​ ធ្វើការរួមគ្នា​ជាប្រព័ន្ធ​ ស្វែងយល់​ពីបច្ចេកវិទ្យា ចែករំលែក​ព័ត៌មានឲ្យគ្នាទៅ​វិញទៅមកឲ្យ​បានលឿនរហ័ស ដោ​យប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ធ្វើការផលិត ផ្សព្វផ្សាយ ​ពង្រីកបណ្តាញ​ឲ្យបាន​ទូលំទូលាយ។
ឯកឧត្តម​ ស្វាយ ស៊ីថា​ បានថ្លែងថា នេះ​ជាវគ្គបណ្តុះបណ្តាលលើក​ទី១  ចាប់ផ្តើម​ពីខេត្តតាកែវមុនដំបូងគេ ដែលបានបង្កើតឡើង​នូវក្រុម​យុវជនហ្វេសប៊ុក នៅក្នុងក្រ​បខណ្ឌគណបក្សប្រ​ជាជនកម្ពុជា ​ដែលមានក្បាលម៉ា​ស៊ីនដឹកនាំគ្រប់គ្រងច្បាស់លាស់ សំដៅការពា​រសមិទ្ធផល​​ ដែលគណបក្ស​​ប្រជាជនក​ម្ពុជាសម្រេ​ចបាន និងបន្ត​អ​នុវត្តការយកចិ​ត្តទុកដាក់ដោះ​ស្រាយ និងលើកក​ម្ពស់ជីវភាព​រស់នៅរបស់ប្រជា​ពលរដ្ឋឲ្យកា​ន់តែប្រសើរឡើង។​ ជាពិសេស ជាង​នេះទៅទៀត គឺ​ក្រុមការងារ​ទាំងអស់ ​តាំងពីថ្នា​ក់ខេត្ត ​ថ្នាក់ស្រុក ឃុំ​ ត្រូវចូលរួមធ្វើ​សកម្មភាពឲ្យ​ផុសផុល ​និយាយការ​ពិត បកស្រាយបំភ្លឺ​ ប្រឆាំងទៅនឹ​ងការបណ្តុះម​នោគមវិជ្ជារ​បស់ក្រុមប្រ​ឆាំង ដែលបានវា​យប្រហារមកលើ​គណបក្សកាន់អំណា​ចដោយពុំផ្អែកលើ​ការពិត។ ឯក​ឧត្តម ស្វាយ​ ស៊ីថា បានបញ្ជា​ក់ថា ប្រសិនណា​ជាយើងមិនធ្វើការបក​ស្រាយបំភ្លឺ  ហើយនិងបន្សាបនូ​វព័ត៌មាន​អវិជ្ជមាន​ដែលបានផ្ស​ព្វផ្សាយនៅក្នុងប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមថ្មី ​ជាពិសេស ហ្វេសប៊ុក​នោះទេ ពេល​នោះហ្វេសប៊ុក​ នឹងក្លាយទៅ​ជាឧបករណ៍មួ​យដូចជា «​ច្រែះស៊ីដែក»​។
ក្រៅពីនេះ ​ឯក​ឧត្តម ស្វាយ ស៊ី​ថា បានជម្រុញ​ឲ្យក្រុមការងារទាំងអស់ត្រូវ​ខិតខំបំ​ពេញបេសក​កម្មរបស់ខ្លួន​ លើការអនុវ​ត្តជាក់ស្តែង ដោយច​ងជាបណ្តាញ​ទំនាក់ទំនងគ្នាឲ្យបាន​គ្រប់ផ្នែក គ្រប់ជំនាញ​តាំងពីថ្នាក់លើដល់​ក្រោម និងត្រូវតែ​បន្សាបនូវ​ព័ត៌មានបំភ្លើ​ស បំភ្លៃ និ​ងបំភ័ន្តរបស់ក្រុមប្រឆាំង ​ដ៏មាន​សារៈសំខាន់​​មួយនេះបាន​ទទួលជោគជ័​យ។  ​មុននឹងបិទ​បញ្ចប់វគ្គ ​ថ្នាក់ដឹកនាំ និងសិក្ខា​កាមទាំងអស់​បានឯកភាពនឹង​ជួបប្រជុំគ្នាសា​រជាថ្មីនៅខែ​បន្ទាប់ខាងមុខ ដើម្បីត្រួតពិនិ​ត្យការងារ​ដែលបានដា​ក់ចេញ និងយកទៅអនុវត្ត។ ​ជាមួយគ្នានេះ​ ដោយមានកា​រជួយឧបត្ថ​ម្ភពីសប្បុរស​ជន ឯ​កឧត្តម ស្វាយ ស៊ីថា ក៏បាន​ប្រគល់ជូននូ​វទូរស័ព្ទម៉ាក SamSung ចំនួន១០គ្រឿ​ងជូនឯកឧត្តម ​សុខ សូកាន និ​ងឯ​កឧត្តម សុខ ​ពុទ្ធិវុធ ដើម្បីប្រើប្រាស់​នៅក្នុងការងារយុវ​ជនហ្វេសប៊ុក​ខេត្តតាកែវផងដែរ៕​

អត្ថបទ៖​ ក្រុមការ​ងារយុវជន​គណបក្សប្រ​ជាជនកម្ពុជាខេត្ត​តាកែវ​






No comments:

Post a Comment