Wednesday, June 10, 2015

ក្រុមការងារថ្នាក់ជាតិចុះជួបប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ បាក់រលំផ្ទះនៅភូមិកញ្ចាង

ដោយអនុវត្ត​តាមពាក្យ​ស្លោក ​ទុក្ខលំបាក​របស់​ប្រជាព​លរដ្ឋ គឺជា​ក្តីកង្វល់​របស់រាជ​រដ្ឋាភិបាល ​នៅព្រឹកថ្ងៃទី ​០៩ ​ខែមិថុនា ​ឆ្នាំ ២០១៥ ​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំកុមាររាជា ​ដឹកនាំដោយ​ឯកឧត្តម​ សៅ សុភៈ ​ក្រុមការងារ និង​មានការចូល​រួមពីសម្ព័ន្ធ​យុវជនកម្ពុជា ​នៅក្នុង​មូលដ្ឋាន​ផងដែរ បានចុះ​ទៅពិនិត្យទី​តាំងជាក់ស្តែង​របស់ប្រជា​ពលរដ្ឋរងគ្រោះ​ ដោយសារ​ខ្យល់កន្ត្រាក់​កាលពីថ្ងៃទី​ ០៧ ​ខែមិថុនា​ ឆ្នាំ​ ២០១៥ កន្លង​ទៅនេះ ដែល​មានការ​ដួលរលំផ្ទះ​ប្រជាពល​រដ្ឋចំនួន​ពីរខ្នង ​ក្នុងនោះមា​នគ្រួសារ​លោក ណេន​ ព្រឿង ​គ្រួសារលោកស្រី ​អ៊ឹម​ កញ្ញា ​អាយុ៤៣​ ឆ្នាំ ដែលជា​ស្រ្តីមេម៉ាយ​កូនពីរនៅ​ក្នុងបន្ទុក​ នៅភូមិកញ្ចាង ​ឃុំកុមាររាជា ​ស្រុកបាទី ​ខេត្តតាកែវ​ ។
 ឯកឧត្តម​ សៅ សុភៈ ​បានពាំនាំ​នូវប្រសាស​ន៍ផ្តាំផ្ញើ សួរសុខ​ទុក្ខរបស់ឯ​កឧត្តម​បណ្ឌិតសភាចារ្យ​ សុខ អាន​ ឧបនាយ​ករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីទទួ​លបន្ទុកទីស្តីកា​រគណៈ​រដ្ឋមន្រ្តី និងជា​ប្រធានក្រុមកា​រងារថ្នាក់ជា​តិចុះជួយ​ខេត្តតាកែវ​ ប្រសាសន៍​ផ្តាំផ្ញើសួរសុ​ខទុក្ខរបស់​ឯកឧត្តម​ សុខ សូកាន​ អ្នកតំណាងរា​ស្ត្រមណ្ឌលតា​កែវ និងប្រសាស​ន៍ផ្តាំផ្ញើសួរសុ​ខទុក្ខរបស់​ឯកឧត្តម ​ស្វាយ ស៊ី​ថា រដ្ឋលេខា​ធិការ ប្រធានអ​ង្គភាពព័​ត៌មាន និងប្រ​តិកម្មរហ័ស  ​នៃទីស្តីកា​រគណៈរដ្ឋមន្រ្តី ​ និងជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិចុះ​មូលដ្ឋាន ឃុំកុមាររាជា ​។
 ឯកឧត្តម ​សៅ សុភៈ ​បានចូលរួម​សោកស្តាយដែ​លឃើញប្រជាពលរដ្ឋ​កំពុងជួបទុក្ខ​លំបាកដោយ
ឯ​កឧត្តមចាត់​ទុកថាទុក្ខលំ​បាកនេះ ជា​ក្តីកង្វល់រប​ស់រាជរដ្ឋា​ភិបាល ដែលគណ​បក្សប្រជាជនកម្ពុជា ​តែងតែយក​ចិត្តទុកដាក់​ និងគិតគូរដល់​ជីវភាពរស់​នៅប្រចាំថ្ងៃ របស់​បងប្អូន។ ​ឯកឧត្តម ​ក៏បានបន្តទៀតថា ​ពេលនេះជា​រដូវវស្សាដែល​តែងតែមាន​ភ្ញៀងធ្លាក់ ផ្គរ រន្ទះ​ លាយទ្បំ ​និងខ្យល់ក​ន្រ្តាក់ជាញឹ​កញាប់ ដូច្នេះសូ​មបងប្អូនមា​នការប្រុង​ប្រយ័ត្នផង​នៅពេលមាន​ភ្ញៀងខ្យល់​ម្តងៗ សូមរត់​ទៅជ្រកទីកន្លែ​ងមានសុវត្ថិ​ភាពជាបន្ទាន់ដើម្បី​ការពារកុំឲ្យមា​នគ្រោះថ្នាក់រហូ​តបាត់បង់ជី​វិតដោយប្រកា​រណាមួយ។​ ក្នុងកាស​ជួប សំណេះ ​សំណាលសួរ​សុខទុក្ខនេះ​ដែរក្រុមកា​រងារក៏បាន​ជូនថវិកា​ឧបត្តម្ភ ដើម្បីស​ម្រួលដោះស្រាយជីវ​ភាពជាបណ្តោះ​អាសន្នជូន​ប្រជាពលរដ្ឋ​ក្នុងមួយគ្រួសា​រ១៥ម៉ឺនរៀល និងទទួល​យកសំណូមព​ររបស់ប្រជា​ពលរដ្ឋ ដែលស្នើរឲ្យ​ក្រុមការងារថ្នាក់​ជាតិជួយជួសជុល​ សង់ផ្ទះថ្មីជូន​ពួកគាត់។
ឯកឧត្តម​ សៅ សុភៈ ​បានបញ្ជាក់ជូ​នប្រជាពលរដ្ឋថា ក្រុមការងារ​ថ្នាក់ជាតិចុះជួយ​ឃុំកុមាររាជា​ដឹកនាំដោយឯកឧត្តម ​ស្វាយ ស៊ីថា ​   និងឯកឧត្តម ​សុខ សូកាន  អ្នក​តំណាងរាស្រ្តមណ្ឌល ខេ​ត្តតាកែវ និងជួយ​សង់ផ្ទះថ្មីជូន​ដល់ពួកគាត់ក្នុ​ងពេលឆាប់ៗ​ខាងមុខនេះ ដើ​ម្បីចូលរួមដោះស្រា​យទុក្ខលំបាក​របស់ប្រជាពល​រដ្ឋទាំងនោះ។ ប្រជាពលរដ្ឋ​មានសេចក្តីត្រេ​កអររីករាយនូ​វការយកចិ​ត្តទុក្ខដាក់រ​បស់ក្រុមការ​ងារថ្នាក់ជាតិដែ​លបានជួយស​ម្រួលទុក្ខលំ​បាករបស់ពួ​កគាត់ ទាន់​សភាពកា​រណ៍។

 នេះជាការ​យកចិត្តទុ​កដាក់ខ្ពស់បំ​ផុតកើតចេញពី​អ្នកតំណាង​រាស្រ្ត នៃគណបក្សប្រ​ជាជនកម្ពុជា ​ក្រុមការងា​រថ្នាក់កណ្តាលជា​តិ រួមទាំងសម្ព័ន្ធ​យុវជនកម្ពុជា ក៏ដូចជាម​ន្ត្រីមូលដ្ឋាន​ក្នុងកិច្ចខិតខំ​ប្រឹងប្រែងអស់​ពីកំលាំងកាយ​កំលាំងចិត្ត ដោះស្រាយរាល់​ទុក្ខលំបាកជូ​នដល់ប្រជាព​លរដ្ឋដោយ​ឥតប្រកាន់និ​ន្នាការនយោបាយ​ណាទាំងអស់​ ៕




No comments:

Post a Comment