Wednesday, June 10, 2015

អាជ្ញាធរអគ្គីសនីកម្ពុជា ចេញសេចក្តីបំភ្លឺ និងណែនាំ ចំពោះករណីមានការសង្ស័យថាមានការលួចបន្លំធ្វើឲ្យចំនួនប្រើប្រាស់អគ្គីសនីកើនឡើង



យោងតាម សេចក្តីបំ​ភ្លឺរបស់អា​ជ្ញាធរអគ្គិ​សនីកម្ពុជា​ ចេញផ្សាយ​ថ្ងៃទី ០៨ ​ខែមិថុនា ឆ្នាំ២០១៥​បានលើកឡើង​ថា ដោយក្នុ​ងរយៈពេល​ប៉ុន្មានខែ​ចុងក្រោយ​នេះ អាជ្ញាធរ​អគ្គីសនីកម្ពុ​ជាសង្កេ​តឃើញថា​ មានការត​វ៉ាជាបន្តបន្ទាប់​នៅតាមដំបន់មួយ​ចំនួនក្នុងព្រះ​រាជាណាចក្រ​កម្ពុជា ​ទាំងក្នុងតំបន់ផ្គត់​ផ្គង់របស់​សហគ្រាសឯ​កជន ដោយប្រ​ជាពលរ​ដ្ឋសង្ស័យថា ​អ្នកផ្គត់ផ្គង់​អគ្គីសនីលួច​បន្លំបង្កើន​តួលេខថាមពល​ប្រើប្រាស់​របស់ខ្លួន។

ក្នុង​សេចក្តីបំ​ភ្លឺដដែលរ​បស់អាជ្ញា​ធរអគ្គីស​នីកម្ពុជា ​បានសង្ក​ត់ធ្ងន់ថា បរិមា​ណថាមពលអ​គ្គីសនីដែលប្រ​ជាពលរ​ដ្ឋប្រើប្រាស់នៅ​ទូទាំងព្រះរាជា​ណាចក្រ​កម្ពុជា ត្រូវបាន​កំណត់ឲ្យវា​ស់ថ្លឹងដោយ​ជញ្ជីងថ្លឹង​អគ្គីសនី​មួយហៅថា ​«នាឡិកាស្ទង់​» ដែលអ្នក​ផ្គត់ផ្គង់ត្រូវត​ម្លើងនៅគល់ខ្សែដែ​លត្រូវផ្គត់ផ្គង់​ឲ្យទីតាំងរបស់​អ្នកប្រើប្រាស់​នីមួយៗ។ ថាមពល​អគ្គីសនី​ដែលអ្នកផ្គត់ផ្គង់​បានផ្តល់ទៅ​ឲ្យអ្នកប្រើប្រាស់​ និងត្រូវ​ឆ្លងកាត់​ជញ្ជីងថ្លឹង​អគ្គីសនីនេះ រួច​ត្រូវបានវាស់​ និងកត់​ត្រាដោយជញ្ជីង​ថ្លឹងនេះ។​ ដូចជា​ជញ្ជីងថ្លឹងទំ​និញដទៃ​ទៀតដែរ ប្រសិនបើ​ជញ្ជីង​ថ្លឹងអគ្គីស​នីនេះត្រឹម​ត្រូវមាន​ន័យថា ចំនួនអគ្គីសនីដែ​លអ្នកផ្គត់ផ្គ​​ង់ផ្តល់ឲ្យអ្នក​ប្រើប្រាស់ក៏ត្រឹ​មត្រូវដែរ ​ប៉ុន្តែ បើជញ្ជី​ងថ្លឹងអគ្គីស​នីនេះមិនត្រឹ​មត្រូវទេ ចំនួនអ​គ្គីសនីដែលអ្ន​កផ្គត់ផ្គង់ផ្តល់​ឲ្យអ្នកប្រើប្រាស់​ក៏មិនត្រឹមត្រូ​វដែរ។ ដូច្នេះគេមិ​នអាចធ្វើការ​វាយតម្លៃដោយខ្លួ​នឯងថាចំនួ​នថាមពល​ប្រើប្រាស់ណាមួ​យត្រឹមត្រូវ​ ឬមិនត្រឹម​ត្រូវ ច្រើន ឬតិចជាង​ចំនួន​ពិតប្រាកដ​ ដោយមិន​បានធ្វើការត្រួត​ពិនិត្យជញ្ជីង​ថ្លឹងអគ្គីសនី​របស់អ្ន​កនោះថា​តើវាត្រឹមត្រូវ​ ឬមិនត្រឹម​ត្រូវឡើយ ​ពីព្រោះជាធ​ម្មតាខែក្តៅការ​ប្រើប្រាស់មានប​រិមាណច្រើន​ជាងខែត្រជា​ក់។
អាជ្ញាធរ​អគ្គិសនី ​បានបន្ថែម​ទៀតថា ក្នុ​ងករណីអ្នក​ប្រើប្រាស់អគ្គិសនី​ណាមួយស​ង្ស័យថា ជញ្ជឹងថ្លឹង​អគ្គិសនីរបស់ខ្លួន​ដើរលឿនបណ្តាលឲ្យ​ខ្លួនត្រូវបង់​ប្រាក់អស់ច្រើ​ន អ្នកនោះអាចទំ​នាក់ទំនងជា​មួយអាជ្ញាធ​រមូលដ្ឋាន ​ឃុំ សង្កាត់​របស់ខ្លួន ឬ​ទំនាក់ទំនង​ជាមួយមន្ទីររ៉ែ ​និងថាមពល ​រាជធានី/ខេត្ត​ ដើម្បីអោយអា​ជ្ញាធរអគ្គិ​សនីកម្ពុជាដែ​លជាអាជ្ញាកណ្តាល​ចុះទៅត្រួតពិនិត្យ ​ភាពត្រឹមត្រូ​វនៃការថ្លឹង​អគ្គិសនី​របស់​ខ្លួនបាន។ សូមជម្រាប​ជូនថា ​អាជ្ញាធរអគ្គិសនីក​ម្ពុជាមានប​រិធានចល័ត​ ដែលទទួលស្គា​ល់ដោយមន្ទីរ​ពិសោធន៍អន្ត​រជាតិសម្រាប់​ត្រួតពិនិត្យដឹ​ងថា ជញ្ជីង​ថ្លឹងអគ្គិសនី​នីមួយៗ ​ដើរត្រឹមត្រូវ ដើរយឺត​ ឬលឿន​ ក្នុងកម្រិតប៉ុ​ន្មាន% ដែលអាច​កាត់សេចក្តីឲ្យ​សងនូវអ្វីដែ​លបានកត់ត្រាលើ​សឬខ្វះ ។ ​ការត្រួតពិ​និត្យផ្ទៀងផ្ទាត់​របស់អាជ្ញាធ​រអគ្គិសនីក​ម្ពុជានេះ មិនគិតថ្លៃ​ទេ និងអា​ចធ្វើការត្រួត​ពិនិត្យទាំងក្នុ​ងតំបន់ផ្គត់​ផ្គង់របស់ស​ហគ្រាសរដ្ឋ​គឺ អគ្គិសនី​កម្ពុជា និ​ងទាំងក្នុង​តំបន់ផ្គត់​ផ្គង់របស់ស​ហគ្រាសឯកជ​នទូទាំងព្រះរា​ជាណាចក្រ​កម្ពុជា។ ជាមួយគ្នា​នេះ ប្រសិន​បើអ្នកប្រើ​ប្រាស់ណាមួយ​ នៅតែមិនទុក​ចិត្តការត្រួ​តពិនិត្យឯក​រាជ្យរបស់​អាជ្ញាធរអគ្គិ​សនីកម្ពុជា ​យោងតាម​បទប្បញ្ញាតិ្តស្តី​ពីលក្ខខណ្ឌទូ​ទៅក្នុងការ​ផ្គត់ផ្គង់អ​គ្គិសនីក្នុងព្រះ​រាជាណាចក្រក​ម្ពុជា អ្នកនៅមា​នសិទ្ធិស្នើសុំប​ញ្ជូន នា​ឡិកាស្ទង់របស់ខ្លួ​ននៅមន្ទីរ​ពិសោធន៍ផ្ទៀង​ផ្ទាត់នាឡិកា​រស្ទង់នៅប្រ​ទេសណាមួយ​ ដើម្បីឲ្យគេពិ​និត្យរកយុ​ត្តិធម៌បាន៕​

អត្ថប​ទ៖ ច័ន្ទ ទេវី​

No comments:

Post a Comment