Friday, June 26, 2015

ប្រជាពលរដ្ឋខ្មែរឥស្លាមទាំងក្នុងនិងក្រៅប្រទេសជាង៤.០០០នាក់ ចូលរួមទទួលទានអាហារស្រាយបួស

សម្តេចអគ្គ​មហាសេនាប​តីតេជោ​ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី ​និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុនសែន​ នៅរសៀលថ្ងៃ​ទី២៦ ​ខែមិថុនា ​ឆ្នាំ២០១៥​នេះ បានអញ្ជើញ​ជាអធិប​តីភាពដ៏ខ្ពង់​ខ្ពស់នៅ​ក្នុងពិធី​ទទួលទាន​អាហារស្រាយ​បួស ជាមួយ​ប្រជាពល​រដ្ឋខ្មែរ​ឥស្លាម​ នៅក្នុងមជ្ឈ​មណ្ឌល​ពិព័រណ៍ ​និងសន្និបាត​កោះពេជ្រ ​ដោយមាន​អ្នកចូលរួម​ ចំនួន ​៤១០០នាក់។​
ពិធីទទួល​ទានស្រាយ​បួស ជាប្រពៃ​ណីរបស់​សាសនិក​ឥស្លាម​ នៅក្នុងអំឡុង​បុណ្យរ៉ាម៉ា​ដាន់ ដែលមាន​រយៈពេល៣០​ថ្ងៃ គឺចាប់ពីថ្ងៃ​ទី១៨​ ខែមិថុនា ​ឆ្នាំ២០១៥មក ដែល​សាសនិក​អ៊ិស្លាម ​ត្រូវតមមិន​ទទួលទាន​អាហារ និងទឹក​ តាំងពីព្រឹក​ព្រលឹម រហូតដល់​ពេលថ្ងៃលិច ទើបអាច​ទទួលទាន​បាន។
អូស្មាន់ ​ហាស្សាន់ ​រដ្ឋមន្ត្រីប្រតិ​ភូអមនាយក​រដ្ឋមន្ត្រី ​រដ្ឋលេខា​ធិការក្រសួ​ងការងារ និងប​ណ្តុះបណ្តាលវិជ្ជាជីវៈ​ និងជាប្រ​ធានគណៈ​កម្មការរៀប​ចំកម្មវិធី ​បានមានប្រ​សាសន៍ថា ពិធីស្រា​យបួសនេះ ​គឺជាការបួ​សសម្រាប់កា​តព្វកិច្ចទី៤​ ដោយខាងសា​សនាឥស្លាម ​គឺមានកាត​ព្វកិច្ចដល់​ទៅ៥ ហើយការ​បួសនៅក្នុងមួ​យខែ ខែរ៉ាម៉ា​ដាន់ គឺជា​កាតព្វកិច្ច​ទី៤ ដែលអ្នក​កាន់សាសនា​ឥស្លាមទាំងអ​ស់ តបអាហា​រតាំងពីព្រលឹ​ម រហូតទៅដ​ល់ម៉ោង ៦និង​២៩នាទី (​មានការប្រែប្រួល​ខ្លះទៅតាមតំ​បន់មួយចំនួន)​ បើគិតទៅជា​ង១៤ម៉ោង ដែល​អត់អាហារ។​ ហើយការ​តបអាហារ​នេះ មិនមែន​តបតែអាហា​រទេ គឺដើម្បីឲ្យ​ការបួសកាន់​តែល្អ គឺមិនត្រូ​វធ្វើអំពើណាដែល​ប៉ះពាល់ទៅដ​ល់អ្នកដទៃ ​កុំនិយាយអា​ក្រក់ កុំប្រព្រឹត្ត​អំពើអាក្រក់​ ...និងខិ​តខំធ្វើយ៉ាង​ណាដើម្បីឲ្យបា​នល្អ នៅក្នុ​ងខែបួស។​ ហើយធ្វើម៉េច​ឲ្យបានជិត​ស្និទ្ធជាមួយអ្ន​កក្រីក្រ ​អ្នកដែលខ្សត់​ខ្សោយ ខ្វះខាត​។ នៅក្នុងរយៈ​ពេលដែលបួស​ យើងអាចគិត​ឃើញទៅដល់​អ្នកក្រីក្រដែលមា​នការលំបាក ​ខ្វះខាត ឬក៏អ្នកដែ​លងាយរង​គ្រោះ។
​ឯកឧត្តម​ បានបញ្ជាក់ថា ​ការរៀបចំពិធី​ទទួលទានអា​ហារស្រាយបួសនេះ ​គឺជាឆ្នាំទី២ហើយ​ ដែលសម្តេច​អគ្គមហាសេ​នាបតីតេជោហ៊ុ​ន សែន ​បានឲ្យរៀបចំ​កម្មវិធីនោះ​ឡើង ដោយ​មានអ្នកចូល​រួមជាង​ ៤.០០០​នាក់ ដោយ​ក្នុងនោះមាន​បងប្អូនដែ​លជាសានិក​ឥស្លាមដែល​ជាមេដឹកនាំខេ​ត្ត ស្រុក ​ភូមិ មកពី​គ្រប់ខេត្តនៅ​ក្នុងព្រះរាជា​ណាចក្រក​ម្ពុជា យុវ​ជនមកពី៣​៤សាលា ​វិទ្យាស្ថាន ​សកលវិទ្យា​ល័យ មានចំ​នួនជាង ១​.០០០នាក់​ និងមហា​ជននៅជុំវិ​ញរាជធានី​ភ្នំពេញ ​និងខេត្តនៅ​ជិតៗ ជាង​ ១.០០០​នាក់។ ហើយក្រៅ​ពីនេះ មាន​អង្គការ សមាគ​មក្រុមហ៊ុ​ន ភ្ញៀវជាតិ​ អន្តរជាតិ​ ដែលមកពីប​ណ្តាប្រទេសមួយ​ចំនួន ​ក៏មកចូ​លរួមដែរ​។ ហើ​យក្រៅពីនេះ​ ប្រមុខ​ដដឹកនាំរា​ជរដ្ឋាភិ​បាល ថ្នាក់ដឹ​កនាំជាន់ខ្ព​ស់ សមាជិក​ ព្រឹទ្ធសភា​ រដ្ឋសភា ​រាជរដ្ឋាភិបាល​ និងអាជ្ញាធ​រដែនដី ​មានអភិ​បាលខេត្ត ​អភិបាលខេ​ត្តរង..​.គឺបានអញ្ជើ​ញចូលរួមក្នុ​ងកម្មវិធី​នេះដែរ។ ហើយ​ក្រៅពីនេះ ក៏​មានអង្គទូត​ចូលរួមប្រ​មាណជា២​៣ អង្គ​ទូត ដែលប្រចាំ​នៅកម្ពុជា ​ដែលមាននិវេ​សនដ្ឋាននៅភ្នំ​ពេញ ក៏ដូចជា​នៅក្រៅប្រទេស​។

ឯក​ឧត្តម អូស្មាន់ ​ហាស្សាន់ បា​នបញ្ជាក់ថា​ នេះមិ​នមែនតែសម្តេច​តេជោ ទើបតែ​យកចិត្តទុ​កដាក់នៅពេល​នេះទេ និយា​យជារួមដែលជាគោ​លនយោបាយ​របស់រាជ​រដ្ឋាភិបាល​បានផ្តល់​ទៅលើប្រជា​ពលរដ្ឋគ្រ​ប់រូប ផ្តល់ទៅលើ​បងប្អូនសហ​គមន៍ឥស្លា​មនេះ គឺមានយូ​រណាស់មក​ហើយ គ្រាន់តែ​កម្មវិធីរៀប​ចំអាហារស្រា​យបួសនេះ ដែ​លយើងទើប​តែរៀបចំធំ​ពីរឆ្នាំ ដែលក​ន្លងទៅយើង​រៀបចំនៅ​តាមវិហារ រៀបចំ​នៅតាមកន្លែ​ងផ្សេងៗជាច្រើ​ន ជាបន្តបន្ទា​ប់មកហើយ ​ប៉ុន្តែឆ្នាំនេះ ​បងប្អូនខ្មែរ​ឥស្លាមយើង​ រួមទាំងខ្ញុំ គឺមាន​មោទនភាព​ណាស់ ដែលស​ម្តេចអគ្គម​ហាសេនាប​តីតេជោហ៊ុន​ សែន និងស​ម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ បានអញ្ជើញទៅ​ផ្តល់កិត្តិ​យសជូនដ​ល់បងប្អូ​នសហគម​ន៍ឥស្លាម ​ក៏ដូចនៅក​ម្ពុជា ក៏ដូ​ចជាសហគ​មន៍ឥស្លាម​នៅក្នុងពិភព​លោកផងដែ​រ៕​

No comments:

Post a Comment