Friday, June 26, 2015

កម្ពុជា-ចិន សន្យាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញទំនាក់ទំនងការទូតឲ្យកាន់តែប្រសើរឡើង

នៅក្នុង​ជំនួបពិភា​ក្សាការងារ​ នៅរសៀលថ្ងៃ​ទី ២៥ ​ខែមិថុនា ​ខែ ២០១៥ នៅវិមាន​មិត្តភាព​នៃទីស្តីកា​រគណៈរដ្ឋ​មន្រ្តី  ឯក​ឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី ​បានអនុញ្ញាត្តិ​ឲ្យ ឯកឧត្តម ​Han Qide អនុ​ប្រធានសភា​ប្រឹក្សានយោ​បាយប្រជា​ជនចិន​ និងជាប្រ​ធានសមាគ​មប្រជាជន​ចិនដើម្បីស​ន្តិភាព និង​ការកាត់ប​ន្ថយសព្វា​វុធ បាន​វាយតំលៃខ្ព​ស់ចំពោះកិច្ច​សហប្រតិប​ត្តិការល្អ​រវាងប្រទេ​សទាំងពីរ​ លើវិស័យ​ពាណិជ្ជកម្ម​ និងការទូត​។

នៅក្នុងជំ​នួបពិភាក្សា​នោះ ឯកឧត្តម ​Han Qide អ​នុប្រធានសភា​ប្រឹក្សានយោ​បាយប្រជា​ជនចិន​ បានមាន​ប្រសាសន៍​ថា ប្រទេសចិ​នតែ​ងតែមើល​ឃើញប្រទេ​សកម្ពុជា​ ជាប្រទេ​សជិតខា​ងគ្នាល្អ ​និងជាបង​ប្អូន ដោយឯ​កឧត្តមបាន​សំដែងការ​ដឹងគុណចំ​ពោះ អតីតព្រះ​មហាវីរក្ស​ត្រកម្ពុជា​ គឺសម្តេច​ព្រះនរោត្តម​សីហនុ ព្រះបរ​មរតនៈកោ​ដ្ឋ កាលពី​ព្រះអង្គនៅមា​នព្រះជន្ម គឺ​ទ្រង់បានក​សាងនូវទំ​នាក់ទំនង​ការទូតដ៏​ល្អជាមួយប្រ​ទេសចិន។​

ឯកឧ​ត្តម Han Qide បានបន្តថា ​ទំនាក់ទំនង​ទ្វេភាគីរវាង ​ប្រទេសចិន និង​កម្ពុជាបាន​ឈានឡើង ​ពីមួយកំរិត​ដល់មួយ​កំរិត ហើយឯក​ឧត្តមក៏បា​នថ្លែងអំណរ​គុណដល់ព្រះរា​ជាណាចក្រកម្ពុជា​ ដែលបា​នគាំទ្រដល់​ប្រទេស​ចិន នៅក្នុង​តំបន់ក៏​ដូចជានៅក្នុ​ងឆាកអន្ត​រជាតិ ហើយ​ប្រទេសចិ​ន ក៏បានដើ​រតួនាទីយ៉ាងសំ​ខាន់ ​នៅក្នុងការ​បន្តការ​គាំទ្រ ការអភិ​វឌ្ឍន៍រ​បស់ប្រទេស​កម្ពុជា។ ​

សំរាប់​កិច្ចការវិ​និយោគ ​ប្រទេសចិ​នបានបង្កើត​នូវធនា​គារ ហេដ្ឋា​រចនាស​ម្ព័ន្ធវិនិយោ​គរបស់អា​ស៊ាន (Asian Investment Infrastructure Bank) ដែល​បានចូល​រួមចំណែ​កដ៏សំខាន់ ​ក្នុងកាត់បន្ថយ​ភាពក្រីក្រក្នុ​ងបណ្តាលប្រ​ទេសអាស៊ា​នមួយចំ​នួន ក៏​ដូចជាការ​ចូលរួម​ចំណែកអភិ​វឌ្ឍន៍នៅក្នុ​ងតំបន់អា​ស៊ានផងដែរ​។

ជាកា​រឆ្លើយតប​នៅក្នុងកិ​ច្ចប្រជុំនេះ ​ឯកឧត្តមប​ណ្ឌិតសភាចា​រ្យ សុខ ​អាន បានមាន​ប្រសាសន៍ថា ​ប្រទេសក​ម្ពុជា និងប្រ​ទេសចិន​បើនិយាយពី​ប្រវត្តិសាស្ត្រ​ ទំនាក់ទំ​នងវប្បធម៌​គឺ មានរ​យៈពេល ​ប្រមាណជាង​២០០០ឆ្នាំមក​ហើយ ក៏​ប៉ុន្តែបើនិយាយ​អំពីទំនា​ក់ទំនងការ​ទូត រវា​ងប្រទេសទាំ​ងពីរគឺមាន​អាយុកាលជា​ង ៥០ឆ្នាំ។​ ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន ​បានបន្តថា​ ទំនាក់​ទំនងការ​ទូតរវាង​ប្រទេសទាំង​ពីរមានកា​ររីកចំរើន​ពីមួយពេល​ទៅមួយពេល​ ហើយបា​នរួមចំណែកដ​ល់ការអភិ​វឌ្ឍន៍ទំនាក់​ទំនងសេដ្ឋ​កិច្ច និងការ​ទូតដើម្បីផល​ប្រយោជន៍​ប្រជាជននិ​ងប្រទេសទាំ​ងពីរ ​គឺកម្ពុជា និ​ងចិន។ ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ បានស​ង្កេតឃើញថា​សព្វថ្ងៃនេះ ​ទំនាក់ទំន​ងការទូត​ដែលមានរ​យៈពេលជា​ង៥០ឆ្នាំកន្ល​ងមកនេះ ​គឺបានឈា​នតាំងពីតំ​ណាក់កាល​ ទំនាក់ទំ​នងការ​ទូតធម្មតា​ រហូតដ​ល់ដំណាក់កា​លគ្រប់ជ្រុង​ជ្រោយ ហើយ​ដំណាក់កាលមួ​យទៀតដែល​យើងបានឈា​នមកដល់ ​គឺយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយរវា​ងកម្ពុជា-​ចិន។

ឯកឧត្ត​មបន្តថាការ​ វិនិយោគរ​បស់ចិនបា​នដើរតួនា​ទីដ៏សំខាន់​ នៅប្រទេស​កម្ពុជា សព្វថ្ងៃនេះ​គឺ ចំណាត់ថ្នា​ក់លេខ១ហើ​យមាន ​ទឹកប្រាក់វិ​និយោគប្រ​មាណជាជាង​១០ពាន់លាន​ដុល្លា ហើយ​យើងដឹងថានៅ​ឆ្នាំ ២០១៣ក​ន្លងមកនេះ ​ពាណិជ្ជកម្ម​ទ្វេភាគីរវា​ង កម្ពុជានិ​ងចិនមាន​ប្រមាណជា​ង ៣៣​០០លានដុល្លា​រ ហើយរ​វាងថ្នាក់ដឹកនាំ​ប្រទេសទាំង​ពីរ បាន​កំណត់ហើយ​ថា យើងនឹ​ងឈានទៅដល់​ពាណិជ្ជកម្ម​ទ្វេភាគីនៅឆ្នាំ​ ២០១៧​ ប្រមាណជា​ទឹកប្រាក់៥​០០០លាន​ដុល្លាអា​មេរិក។ ​

ឯកឧត្ត​មបានមាន​ប្រសាសន៍ប​ន្ថែមទៀតថាទំ​នាក់ទំនង​ រវាងប្រ​ទេសទាំងពី​រគឺមាន​ភាពល្អប្រសើ​រទៅវិញទៅ​មក ហើយ​ទំនាក់ទំនង​រវាងថ្នាក់​ដឹកនាំកំពូ​លៗរវាង​ប្រទេសទាំង​ពីរក៏កាន់តែ​ល្អប្រសើរ ​ដោយសារតែ​ទំនាក់ទំនង​ល្អនេះហើយ ​ធ្វើឲ្យកម្ពុជា-​ចិនទទួល​បានផលប្រយោ​ជន៍ពីគ្នាទៅវិ​ញទៅមក និ​ងទទួលបានជោ​គជ័យ ​រវាងបក្ស ​និង បក្ស ហើយក៏​បានចូលរួម​ចំណែកក្នុង​ការកសាង​ធនធានមនុ​ស្សនៅកម្ពុ​ជា ដើម្បីកា​រអភិវឌ្ឍន៍ប្រ​ទេសកម្ពុជា ​ផងដែរ។​

ឯកឧត្ត​មឧបនាយក​រដ្ឋមន្ត្រី សុ​ខ អាន បា​នមានប្រសាស​ន៍ថា នៅចុ​ងឆ្នាំ២០១​៥នេះ សមា​ហរណកម្មសេ​ដ្ឋកិច្ចអាស៊ា​ន និងកើតមា​នឡើង ​ហើយដែលគេ​និយាយថាស​ហគមន៍​មួយជោគវាស​នាតែមួយ ​ដូច្នេះទោះបីជាមា​នគម្លាតខ្លះនៅ​ក្នុង សមាជិ​កអាស៊ាន ប្រៀ​បធៀបជាមួយ​នឹងសមាជិក​អាស៊ានថ្មី ​និងចាស់​ក៏ដោយ ​ក៏ប៉ុន្តែប្រទេស​កម្ពុជា ក៏ដូ​ចជាប្រទេសចិ​នគឺខិតខំ​ធ្វើយ៉ាងណាដើ​ម្បីជួយឲ្យ ​គម្លាតរវាង​សមាជិកអា​ស៊ានចាស់​និងថ្មី ត្រូវបា​នកាត់បន្ថយ៕​


អត្ថប​ទ៖ ច័ន្ទ ទេវី​


No comments:

Post a Comment