Friday, June 26, 2015

បទអត្ថាធិប្បាយដោយ៖ ពង្ស សុក្រឹត្យ, ការសន្យាបែបប្រជាភិថុតិ គឺជាចរិតរបស់គណបក្សសង្គ្រោះជាតិ


តាម​ការ​សង្កេត​កន្លង​ម​ក មេៗ​គណបក្ស​សង្គ្រោះ​ជាតិ​តែង​ប្រើ​វិធី​សន្យាម្តងហើយ​ម្តងទៀត​ ដើម្បី​​​ទាក់​ទាញ​ប្រជាប្រិយភាព និង​ការ​កេង​ចំណេញ​ខាង​នយោបាយ​​​ ​ពី​​ប្រជាពលរដ្ឋ​​​​ ក៏ដូចជា​ពី​ក្រុម​សង្គម​ស៊ីវិល​។ ថ្មីៗនេះ​ទៀត​​កាល​​ពី​​​រសៀល​ថ្ងៃ​ចន្ទដើម​សប្តាហ៍​​​ ប្រ​ធាន​គណបក្សសង្គ្រោះ ជាតិ លោក សម រង្ស៊ី បាន​​ជួប​ជាមួយ​​តំណាង​អង្គការ​សង្គម​ស៊ីវិលជាង១០​ នៅ​វិមាន​រដ្ឋសភា។​ នៅក្នុង​ជំនួប​នោះ​ លោក​ សម រង្ស៊ី​ បាន​ប្រើយុទ្ធសាស្ត្របោកប្រាស់​​ដដែលៗ​​ ដោយ​បានអះអាង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​​មិន    គាំ​ទ្រ​សេចក្តី​ព្រាង​ច្បាប់​​ស្តីពី​ការគ្រប់គ្រងសមាគម​​ ​ និងអង្គការ​​មិនមែន​រដ្ឋាភិបាល​​នោះ​ទេ លោក​ប​ន្ត​ថាគណបក្ស​សង្គ្រោះជាតិ​ចង់​ឲ្យ​រដ្ឋា​ភិ​បាល​ទម្លាក់​​​ច្បាប់​នេះ​មួយ​រយៈ​សិន ដោយ​ចាំ​លើក​​យក​មក​ពិភា​​ក្សា​នៅ​ក្រោយ​ឆ្នាំ​២០១៨។
          ក្រោយ​ពីមាន​​ការ​សន្យា​បែបនេះ​រួច​មក​ សង្គម​ស៊ីវិល​ជាង​១០​ ដែល​ជាកូន​ជឹង​របស់​គណបក្ស​សង្គ្រោះជាតិ​ ក៏មាន​ការកក់ក្តៅ​​ និង​ជឿជាក់​លើ​ការសន្យា​របស់​មេបក្ស​ប្រឆាំង​នេះ​ម្តង​ទៀត​ ហើយ​សុខចិត្ត​ដើរ​ចេញ​ពី​រដ្ឋ​សភា​វិញ​ទាំង​រំភើប​ក្នុង​ចិត្ត​។
          មិន​បាន​មួយ​ដង្ហើម​ចង្រឹត​ផង​ លុះ​ព្រឹក​ស្អែក​ឡើងថ្ងៃ​អង្គារ​ ទី​២៣ ខែមិថុនា​ ឆ្នាំ​២០១៥ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ បាន​បើក​កិច្ច​ប្រជុំ​ ដើម្បី​ធ្វើ​ការ​ពិភាក្សា​ និង​អនុមត្តិ​របៀប វារៈមួយចំនួន​​​ត្រៀម​រៀប​ចំ​ការ​ងារ​ សម្រាប់​​​ការ​បើក​សម័យ​ប្រជុំ​ពេញអង្គ​នៅថ្ងៃ​ខាង​មុខ​ ក្នុង​នោះ​ក៏​មាន​របៀបវារៈស្តីពី​ការ​ប្រគល់​សេចក្តី​ព្រាង​ច្បាប់​ស្តីពីសមាគម​ និង​អង្គការ​​មិនមែន​រដ្ឋាភិបាល​នេះ​ ជូន​ដល់​គណៈកម្មការ​នានា ដើម្បី​ធ្វើ​ការ​ពិភាក្សា​​ផង​ដែរ​​។​
អាច​ជាការ​ចម្លែក​ និង​​​ជាការ​ខក​ចិត្ត​ សម្រាប់​អង្គការ​ទាំង​ជាង​១០​ ​ដែល​បាន​ចូល​ជួប​លោក​ សម រង្ស៊ី​ ហើយ​មើល​ទៅ​​ ព្រោះ​អី​ក្នុង​ចំណោម​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទាំង​១៣​រូប​ ដែល​ក្នុង​នោះ​មាន​ប្រធាន​រដ្ឋសភា​​មួយរូប​ អនុប្រធាន​រដ្ឋសភា២រូប​ និង​ប្រធាន​គណៈ កម្មការ​១០រូប​  ស្រាប់​តែ​មាន​សមាជិក​ចំនួន​៩រូប​ នៃ​គណៈកម្មាធិការ​នេះ​បាន​លើកដៃ​គាំ​ទ្រ​លើ​ការ​ពិភាក្សាសេចក្តី​ព្រាង​​​ច្បាប់​​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ទៅ​វិញ​​។​​
អ្វី​ដែល​ជាការ​​មាន​ចម្ងល់​សម្រាប់​ក្រុម​សង្គម​ស៊ីវិល​​ពេល​នេះ​ គឺ​ថាក្នុង​ចំណោម​សមាជិក​​ទាំង​១៣រូប​នោះ​ មាន​សមាជិក​៩រូប​គាំទ្រ​ ហើយ​សមាជិក​តំណាង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​តែ​៧រូប​ និង​​​សមាជិក​តំណាង​មក​ពី​គណបក្ស​សង្គ្រោះជាតិ​មាន​៦រូប​ ដូចនេះ​មានន័យ​ថា​ បើ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​តែ​៧រូប​គាំទ្រ​សេចក្តីព្រាង​ច្បាប់​នេះ​ គឺមាន​ន័យ​ថា មាន​​សមាជិក​តំណាង​មកពីគណបក្ស​សង្គ្រោះ​ជាតិ២រូប​គាំទ្រ​បន្ថែម​​ទៀត​ ទើប​អាច​ឈាន​ដល់​៩រូប​បែបនេះ​។​​​​​​​ ​ចំណុច​នេះ​ បញ្ជាក់​ថា​ ការ​សន្យា​របស់​លោក​ប្រធាន សម រង្ស៊ី​ ចំពោះ​មុខ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ គឺ​គ្រាន់​តែជា​ការ​សន្យាបែប​ប្រជាភិថុតិ ដើម្បី​ទាក់​ទាញ​ប្រជាប្រិយភាព​ក្នុង​ការ​សុំ​សន្លឹក​ឆ្នោត​ដូច​កាល​ពី​មុន​ឆ្នាំ​២០១៣​​ តែ​ប៉ុណ្ណោះ​។​​​
ប្រការ​ដែល​មាន​តំណាង​គណៈកម្មាធិការអចិន្ត្រៃយ៍​​ ខាង​គណបក្សសង្គ្រោះជាតិ​ ចូល​រួម​​ពិភាក្សា​បែបនេះ​ បញ្ជាក់​ថា​បក្ស​ប្រឆាំង​ក៏​បានចូល​រួម​​​គាំទ្រឲ្យ​មាន​ការ​បង្កើត​ច្បាប់​គ្រប់​គ្រង​​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​រួចស្រេច​​ទៅ​ហើយ ពី​ព្រោះ​គ្រប់​ប្រទេស​ទាំង​អស់​ ដែល​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ​ សូម្បី​តែ​ប្រទេស​អាមេរិក​ ក៏​មាន​ច្បាប់​សម្រាប់​គ្រប់គ្រង​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ដែរ​។​​​​ ប្រទេស​ដទៃ​គេ​មាន​ច្បាប់​នេះ​ តើ​ហេតុ​អ្វី​ប្រទេស​ខ្មែរ​​គេជំទាស់​នឹងការ​បង្កើត​​ច្បាប់នេះ​?​ តើអាច​មាន​អ្វី​ជាអាថ៌​កំបាំង​នៅ​ពីក្រោយ​ច្បាប់​នេះ​ ឬយ៉ាងណា​?​
កន្លង​​មក​ ក្រុម​សមាគម​ និង​អង្គការមិនមែន​រដ្ឋាភិបាល​មួយចំនួន​តូច​ បាន​ព្រមាន​ថា​ បើ​គណបក្ស​នយោបាយ​ដែល​មាន​អសនៈក្នុង​រដ្ឋសភា​ ព្រម​ទទួល​យក​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ទៅ​ពិភាក្សា និង​អនុមត្តិ​ ពួក​គេ​នឹង​ឈប់​បោះ​ឆ្នោត​គាំ​ទ្រ​គណបក្ស​នោះ​ជាមិន​ខាន​។​ ដូច្នេះ​ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិពេល​នេះ​​ ក៏​ត្រូវ​ក្រុម​​​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន​តូច​នេះ​ ឈប់​បោះ​ឆ្នោត​ឲ្យ​ដែរ​ ព្រោះ​ការ​សន្យារបស់​លោក​ប្រធាន​ សម រង្ស៊ី​ មិនទាន់​បាន​មួយ​ថ្ងៃ​ផង​ គាត់​ហ៊ាន​សន្យា​កុហក់ បោក​ប្រាស់​ពួកគេ​ទៅហើយ​។​​
​តាម​ពិត​ សមាគម​ និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល ទាំង​​ក្នុង​ស្រុក និង​ទាំង​អង្គការ​  មិន​មែន​​រដ្ឋាភិបាល​​បរទេស ឬ​សមាគម​បរទេស ដាច់​ខាត​ត្រូវតែ​​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​​ចំពោះ​​គ្រប់​គណបក្ស​​នយោបាយ​នៅ​ ព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ​ ច្បាប់​នេះនឹងការ​ពារ និង​បើក​​ទូលាយ ​​ឲ្យ​​អង្គការ​​ និង​សមាគម ទាំង​នេះ​ធ្វើ​សកម្មភាព​ដោយ​ទូលាយទៅ​តាម​ផ្លូវ​ច្បាប់ និង​មាន​ច្បាប់​គ្រប់​គ្រងត្រឹម​ត្រូវ​ទៅវិញ​ទេ​ ពួក​គេ​គួរ​តែ​សប្បាយ​ចិត្ត​ ដែល​ពួកគេ​នឹង​អាច​ធ្វើ​សកម្មភាព​បម្រើ​ប្រជា ពលរដ្ឋ​ដោយ​ស្រប​ច្បាប់​។​
ជារួម​ ការ​ប្រើ​វោហាសាសន៍​បែប​ប្រជាភិថុតិ​ ដដែលៗ​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នាពេល​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ យល់​កាន់​តែ​ច្បាស់​ថា​ គណបក្ស​បាន​​តែ​ថា​មួយ​នេះ​ មិន​មែន​ជាជម្រើស​របស់​ប្រជាពលរដ្ឋ​ ដើម្បី​មក​ដឹក​នាំ​ប្រទេស​ឡើយ​ ព្រោះ​ការ​ធ្វើ​នយោបាយ​របស់​លោក សម រង្ស៊ី​ តាំង​ពី​ឆ្នាំ​១៩៩២មក​ លោក​មិន​ដែល​ទទួល​បាន​ការ​គាំទ្រ​ ពី​ប្រជា ពលរដ្ឋ​ ដើម្បី​ដឹក​នាំ​ប្រទេស​ម្តង​ណាឡើយ​៕​

No comments:

Post a Comment