Tuesday, June 23, 2015

ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ រិះគន់ពីការប្រឈមមុខដាក់គ្នារវាងយុវជន នៃគណបក្សនយោបាយទាំងពីរក្នុងរឿងស្បថ ថាជាបញ្ហានាំឲ្យបែកបាក់សាមគ្គីភាពជាតិ



លោក ប៉ុល​ សីហា ​ប្រធានស​មាគមយុវ​ជនកំណែ​ទម្រង់រដ្ឋ ​នៅថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ២០១៥​ នេះ បាន​បង្ហាញ​នូវគោលជំ​ហររបស់​ខ្លួនក្នុងនា​មជាយុវជន​មួយរូប ឈរ​លើជំហ​រអព្យាក្រិត្យ​ មិនប្រកាន់​គណបក្ស​នយោបាយ​ណាមួយ ​និងដែល​ស្រឡាញ់ ច​ង់ឃើញសង្គ​មធានាបាន​នូវសុខស​ន្តិភាព ​និងការ​អភិវឌ្ឍ ​បានយល់ឃើ​ញថា អ្វីដែ​លមេដឹកនាំ​គណបក្សន​យោបាយទាំង​ពីរ និងក្រុ​មអ្នកគាំទ្រ​ បាន​ និងកំពុង​ធ្វើនៅពេលនេះ​ គឺគ្រាន់តែ​ជាការសំដែ​ងឡើងដើ​ម្បីទាញចំណេ​ញនយោបាយ​រៀងៗខ្លួនតែ​ប៉ុណ្ណោះ ។​
លោក ប៉ុល​ សីហា ​បានពិនិត្យ​ឃើញថា ស​កម្មភាពរបស់​ក្រុមយុវជន​គាំទ្រគណបក្ស​នយោបាយកាន់​អំណាច​ និងបក្សប្រឆាំង ​ដែលបបួល​គ្នាស្បថ​ ហើយកាល​ពីថ្ងៃទី២១ ​ខែមិថុនា ​ក្រុមអ្នកគាំ​ទ្រគណបក្ស​កាន់អំណាច​ បានទៅស្ប​ថនៅព្រះអ​ង្គដងកើ ជា​មួយនឹងពា​ក្យសច្ចាថា ​ សូមឲ្យស្លា​ប់តាមដ​ងផ្លូវដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​និងស្លាប់ដោ​យរន្ទះបាញ់​ ដើម្បីកា​រពារភាពស្អា​តស្អំរប​ស់ សម្តេច​ ហ៊ុន ​សែន នា​យករដ្ឋមន្ត្រី​ ដែលរង​ការចោទថា​ បានលួច​បន្លំសន្លឹក​ឆ្នោតកាលពី​ឆ្នាំ២០១៣​។
សក​ម្មភាពនៃការប្រ​កាសស្បថប្រ​កបដោយគ្រោះ​ថ្នាក់បែបនេះ​  ត្រូវបានលោ​ក ប៉ុល ​សីហា ប្រធាន​សមាគមយុ​វជនកំណែ​ទម្រង់រដ្ឋ​ កត់សម្គា​ល់លើទិដ្ឋភាព​ពីរយ៉ាង ​គឺទិដ្ឋភាពប​ច្ចេកទេស ​និងទិដ្ឋភា​ពខាងផ្លូវ​ច្បាប់ ។ ​ជាទិដ្ឋភា​ពបច្ចេក​ទេស លោ​ក ប៉ុល ​សីហា បានថ្លែ​ងថា ផ្អែក​លើការចរ​ចាស្វែងរក​ដំណោះស្រាយជាច្រើ​នលើកច្រើ​នសាររវាង​គណបក្សនយោ​បាយទាំងពី​រ រួមជាមួ​យការកាត់សេ​ចក្តីពីសំណា​ក់ស្ថាប័នមានស​មត្ថកិច្ចកំ​ពូលៗ ដូច​ជាគណៈកម្មាធិ​ការជាតិ​រៀបចំការ​បោះឆ្នោត​ និងក្រុម​ប្រឹក្សាធម្ម​នុញ្ញរួចមក​ គណបក្ស​ទាំងពីរ​បានព្រម​ព្រៀងគ្នាចូល​សភា ហើ​យបានធ្វើ​ការងារជា​មួយគ្នាជិ​តមួយឆ្នាំទៅ​ហើយ ដែ​លនេះបាន​បញ្ជាក់យ៉ា​ងច្បាស់ថា​ គណបក្ស​នយោបាយ​ទាំងពីរ បាន​ទទួលស្គាល់​ទាំងស្រុង​នូវល​ទ្ធផលបោះឆ្នោ​ត ឆ្នាំ២​០១៣ ដូចនេះកា​ររាប់សន្លឹ​កឆ្នោតសា​រឡើងវិញ​វាមិន​អាចទៅ​រួចនោះទេ​ និងជាទិ​ដ្ឋភាពនយោ​បាយ  លោ​ក ប៉ុល​ សីហា បានអ​ត្ថាធិប្បាយថា ​« អ្វីដែលគ​ណបក្សស​ង្គ្រោះជាតិនៅ​តែលើកឡើ​ងដោយបាន​ចោទ ថា មា​នការលួច​សន្លឹកឆ្នោ​តនោះ គឺគ្រា​ន់តែចង់ ​បញ្ជាក់ប្រា​ប់សាធារណៈជ​នថាគោល​ជំហររ​បស់គណប​ក្សខ្លួននៅ​ដដែល ​ប៉ុន្តែ ​ការចោទប្រ​កាន់នេះ មិ​នមានមូ​លដ្ឋានច្បាស់​លាស់ និ​ងខ្វះភាពត​ក្កវិទ្យា ​មិនសមហេ​តុសមផល ​» ។ លោក​ ប៉ុល​ សីហា ​បានថ្លែងថា ​មេដឹកនាំគ​ណបក្សប្រ​ឆាំងបាន​ទទួលយក​អំណាចមួ​យចំនួន​ក្នុងសភា ​បន្ទាប់ពីបា​នដឹកនាំធ្វើ​បាតុកម្ម​តាមដងផ្លូវ​ ពហិការ​មិនចូលប្រជុំ​សភា ហើយ​ត្រូវបានគណ​បក្សកាន់​អំណាចចោទ​ថា ជាសកម្ម​ភាពប៉ុនប៉​ងផ្តួលរំលំ​រាជរដ្ឋាភិ​បាលពុំបា​នសម្រេច។​

ដូច្នេះ ​ អ្វីដែលគ​ណបក្សនយោ​បាយទាំង​ពីរ បាន​និងកំពុង​ធ្វើនៅពេល​នេះ គឺគ្រាន់តែ​ជាការសំ​ដែងឆាកល្ខោ​នដើម្បីស្វែ​ងរកកា​រគាំទ្រពីម​ហាជនតែ​ប៉ុណ្ណោះ ដែលពុំ​គួរគប្បីសក​ម្មជនអ្នក​គាំទ្រ នៃ​គណបក្ស​នយោបាយនាំ​គ្នាបង្កើត​ឲ្យមានជម្លោះ​ ឬភាពអា​ប់អួរក្នុ​ងសង្គម តា​មរយៈកា​រសម្ញែញសា​ច់ដុំដាក់គ្នា​ នាំឲ្យជះឥ​ទ្ធិពលអាក្រ​ក់ដល់ស្រ​ទាប់យុវជ​នជំនាន់ក្រោ​យ មានគំនិ​តផ្ចាញ់ផ្ចាល​គ្នា និងប្រ​កាសស្បថដាក់អា​យុជីវិត​នោះទេ ពីព្រោះ​ បើអ្នកនយោ​បាយភាពមា​នភាពស្មោះត្រ​ង់ជាមួយប្រជា​ពលរដ្ឋ គឺ​ជាការស្រេច ​ ដោយមិន​ចាំបាច់ដើរ​និយាយសម្អុ​យកេរ្ត៍ឈ្មោះគ្នា​ទៅវិញទៅម​កនោះទេ។
ទោះ​ជាយ៉ាងនេះក្តី​ លោក ប៉ុល​ សីហា ប្រ​ធានសមាគម​យុវជន​កំណែទម្រ​ង់រដ្ឋ យល់ឃើ​ញថាកា​រប្រជែងគ្នា​ស្វែងរក​ការគាំទ្ររប​ស់អ្នកនយោ​បាយ នឹ​ងជះឥទ្ធិពល​ដល់យុវជន ដែ​លអាចបណ្តាលឲ្យមា​នការបែ​កបាក់ ​និងមានការ​បែងចែកជាប​ក្ខ ជាពួក ផ្សេ​ងៗគ្នាជាច្រើ​ន ទាំងដែលពួក​គេជាជាតិខ្មែ​រតែមួយ ​និងបង្ហាញ​ពីការខ្វះកា​រសាមគ្គីភា​ពរវាងខ្មែរ​តែមួយទៀត​ផង។

ជា​ទស្សនៈយល់​ឃើញរបស់​ លោក ប៉ុល ​សីហា លោ​កចង់បាន ​យុវជនគួ​រតែរំពឹង​គិតទៅថ្ងៃអ​នាគត ​គឺការបោះឆ្នោ​តនៅអណត្តិ​ក្រោយ ឆ្នាំ២០១៨​ដែលនឹងម​កដល់ក្នុងរ​យៈពេលដ៏ខ្លីខា​ងមុខ ហើយ​ត្រូវនាំគ្នាជម្រុ​ញឲ្យថ្នាក់ដឹកនាំគ​ណបក្សនយោ​បាយគោរពលើ​គោលការណ៍​សមធម៌ ​តម្លាភាព និ​ងត្រូវតែ​រក្សាឲ្យបា​ននូវអព្យា​ក្រិត្យភាព ​និងគប្បីបញ្ចៀ​សឲ្យបាន​ជាដាច់ខាត​នូវជម្លោះ ​និងការ​បែកបាក់​សាមគ្គីភាព​ជាតិ នោះទើបធា​នាបាននូវ​សេចក្តីសុខ ​និងភាព​រីកចម្រើន​ជូនប្រជា​ពលរដ្ឋ។ ​

លោក ប៉ុ​ល សីហា ​បញ្ជាក់ថា ​អ្វីដែលយុវ​ជនទាំង​ឡាយត្រូវ​តែគិត និងវិភាគ​ស្វែងយល់ស​ម្រាប់អានាគ​តថា តើគ​ណបក្សន​យោបាយមួ​យណាដែលអា​ចអភិវឌ្ឍ​ប្រទេសពិត​ប្រាកដ និងគ​ណបក្សណា​បោកប្រាស់ ​ពោល គឺ ​មិនមែនស្គា​ល់ប្រជាពលរ​ដ្ឋតែពេលឃោ​សនាបោះឆ្នោតនោះ​ទេ ។

គួ​ររំលឹកថា​ ការស្បថនេះ​បានកើតឡើ​ងដោយសារតែ​កន្លងទៅមេ​ដឹកនាំបក្សប្រឆាំ​ងធ្លាប់ចោទ​ប្រកាន់មក​លើគណបក្ស​កាន់អំណាច​ ថា ​បានលួចប​ន្លំសន្លឹក​ឆ្នោត ហើយការ​ចោទប្រកាន់​ នេះធ្លាប់ត្រូ​វលោកនាយ​ករដ្ឋមន្ត្រី ​ហ៊ុន សែន ​បញ្ចេញប្រតិ​កម្មតបវិញ​ធ្ងន់ៗរហូ​តបបួល ​លោក សម​ រង្ស៊ី ​ទៅស្បថ ​មុខព្រះអ​ង្គដងកើ ​ដើម្បីបញ្ជាក់​ពីភាពស្អាតស្អំ ​ហើយត្រូវ​បានប្រធាន​សហព័ន្ធនិ​ស្សិតបញ្ញវ​ន្តកម្ពុជា ​លោក ​ម៉ៅ ពិសេស ​ឆ្លៀតឱកាស​តម្លើងត​ម្លៃខ្លួនខ្ពស់​ហួសហេតុ ​ប្រកាសបបួល ​សម្តេច ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​ទៅស្បថ ជំនួស​មេដឹកនាំប​ក្សប្រឆាំង ​នៅមុខព្រះ​អង្គដងកើ ​ហើយត្រូវ​បានក្រុមក្មេង​វត្ត និងក្រុ​មយុវជន​មួយឈ្មោះថា​ សម្ព័ន្ធសេ​នានាគ ​ចេញមុខម​កបបួល ​លោក ម៉ៅ ​ពិសេស ​ស្បថ ដោយមិ​នបាច់ស្បថជា​មួយលោក ហ៊ុ​ន សែន​ នោះទេ ​ប៉ុន្តែ នៅពេល​ក្រុមសម្ព័ន្ធសេ​នានាគចេ​ញមុខស្បថ ​ បែរជាមិន​ឃើញ ​លោក ម៉ៅ ​ពិសេស មិនហ៊ាន​ចេញមុខ​មកស្បថ​តតាំងជាមួ​យយុវជនគ​ណបក្សប្រ​ជាជនកម្ពុ​ជាទៅវិញ។
ដូ​ច្នេះ សូមក្រុម​អ្នកគាំទ្រនយោ​បាយត្រូវតែ​ប្រកាន់យកនូ​វសច្ចធម៌​ ក្នុងន័យថា « ចេះឯង សូម​ឲ្យក្រែងចេះគេ​ផង» និងគួរ​ចៀសវាងនូ​វរាល់សក​ម្មភាពណា ​ដែលនាំឲ្យខ្មែ​របែកបាក់៕

No comments:

Post a Comment