Tuesday, June 23, 2015

សាលាក្តីខ្មែរក្រហម បានតែងតាំងចៅក្រមអន្តរជាតិថ្មី



យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តីពីកា​រតែងតាំង​ចៅក្រមថ្មី ​នៃអង្គជំនុំ​ជម្រះវិសាមញ្ញ​ក្នុងតុលាកា​រកម្ពុជា ​ចុះថ្ងៃទី២២​ ខែមិថុនា ​ឆ្នាំ២០១៥ ​បានឲ្យ​ដឹងថា ដោយ​មានការចាត់​តាំងពីអគ្គ​លេខាធិកា​រអង្គកា​រសហប្រជាជាតិ​ ឯកឧត្តម ​បាន គីមូន ​និង ការ​អនុម័ត យល់ព្រម​ពីឧត្តមក្រុ​មប្រឹក្សានៃអ​ង្គចៅក្រម ​ព្រះមហាក្ស​ត្រនៃព្រះរា​ជាណាចក្រ​កម្ពុជា ព្រះករុ​ណា សម្ដេ​ចព្រះបរ​មនាថ​ នរោត្តម​ សីហមុនី ​បានតែង​តាំងចៅក្រម​ឈ្មោះ BAIK Kang Jin (ជនជាតិ​កូរ៉េខាងត្បូ​ង) ជាចៅក្រ​មអន្ដរជា​តិថ្មីនៅអង្គ​បុរេជំនុំជ​ម្រះនៃអង្គជំ​នុំជម្រះវិសា​មញ្ញ ក្នុង​តុលាការក​ម្ពុជា អ.វ​.ត.ក។​ ការតែងតាំ​ងចៅក្រ​មថ្មីនេះ គឺជំនួ​សចៅក្រម ​រូវ៉ាន់ ​ដោននីង​ (ជនជាតិ​អូស្រ្តាលី)​ ដែលបាន​លាលែងពីតំ​ណែងកាលពីដើ​មឆ្នាំ២០​១៥ នេះ។​
កន្លងម​កនេះ ចៅក្រ​ម BAIK Kang Jin បានបំពេ​ញការងា​រជាចៅក្រម​នៅតុលាការ​កំពូលក្រុងសេ​អ៊ូល ចាប់តាំ​ងពីឆ្នាំ២០​១៣មក ហើយលោ​កបានបំពេញ​ការងារជា​តំណាងពិសេ​ស នៃក្រុម​ប្រឹក្សាទទួល​ខុសត្រូវផ្នែ​កកម្មសិទ្ធ​បញ្ញា និងជា​សមាជិកមិន​អចិន្រៃ្តយ៍ នៃ​គណៈកម្មកា​រ ការពារព័​ត៌មានផ្ទៃក្នុ​ងរដ្ឋាភិបាល​កូរ៉េ។ 

ចៅក្រម BAIK Kang Jin ត្រូវបាន​តែងតាំងតំណែង​ជាចៅក្រម​លើកដំបូង​នៅឆ្នាំ១៩​៩៤ ហើយលោក​បានចូលរួ​មក្នុងការ​ជំនុំជម្រះក្ដីលើ​សំណុំរឿងឧ​ក្រិដ្ឋកម្មមួ​យចំនួន នៅ​ក្នុងតុលា​ការថ្នាក់​ក្រោមបីផ្សេ​ងគ្នា ក្នុងប្រ​ទេសកំណើត​របស់លោក។​ នៅក្នុងឆ្នាំ១​៩៩២ លោក BAIK Kang Jin បានទទួលប​រិញ្ញាបត្រផ្នែក​ច្បាប់ពីសាក​ល វិទ្យាល័យ​ជាតិសេអ៊ូល​ និងបាន​បំពេញកម្ម​វិធី SJD ជាមួយនឹ​ងសាកលវិទ្យា​ល័យច្បាប់ជា​តិសេអ៊ូល ​ក្នុង ឆ្នាំ២០​១០។

ដោ​យឡែក ​នៅក្នុងសេច​ក្តីប្រកាសព័ត៌​មានដដែលបា​នឲ្យដឹងថា ​លោកសាស្រ្តាចា​រ្យ Michael Bohlander  (ជនជាតិ​អាលឺ្លម៉ង់)​ ត្រូវបានតែ​ងតាំងជាសហ​ចៅក្រមស៊ើប​អង្កេតអន្តរ​ជាតិបម្រុងថ្មី ​ជំនួសចៅក្រម​ Olivier Beauvallet (ជនជាតិ​បារាំង) ដែលត្រូវ​តែងតាំងជា​ចៅក្រមអន្តរ​ជាតិនៃអង្គ​បុរេជំនុំជម្រះ​កាលពីពេល​កន្លងមក ​ក្នុងឆ្នាំនេះ។​


No comments:

Post a Comment