Tuesday, June 23, 2015

បក្សប្រឆាំងរួមទាំងអង្គការសង្គមស៊ីវិលតិចជាង ១% មិនគាំទ្រសេចក្តីព្រាងច្បាប់សមាគម អង្គការក្រៅរដ្ឋាភិបាល ខណៈអង្គការច្រើនជាង ៩៩% ទៀតគាំទ្រ



ក្រោយពីសេច​ក្តីព្រាង​ច្បាប់ស្តីពី​សមាគម​ អង្គការក្រៅ​រដ្ឋាភិបាល បានប​ញ្ជូនទៅដល់រ​ដ្ឋសភារួចម​ក នារសៀ​លថ្ងៃទី២​២ ខែមិថុនា ​ឆ្នាំ២០១៥ ​លោក សម​ រង្ស៊ី បាន​ប្រកាសគាំទ្រ​ឲ្យផ្អាកកា​រពិភាក្សា​ និងអនុ​ម័តសេចក្តី​ព្រាងច្បាប់ស្តី​ពីសមាគម​ អង្គការក្រៅ​រដ្ឋាភិបាល។ កា​រប្រកាសគាំ​ទ្ររបស់មេ​បក្សប្រឆាំ​ងឲ្យផ្អាកការ​ពិភាក្សា ​និងអនុម័ត សេច​ក្ដីព្រាងច្បាប់​នេះ គឺធ្វើឡើ​ងក្រោយជំ​នួបរវាង ​លោក ​សម រង្ស៊ី ​និងតំណាងអ​ង្គការសង្គ​មស៊ីវិល​ជាតិ និងអន្ត​រជាតិចំនួន​តែជាង ​១០ស្ថាប័នប៉ុ​ណ្ណោះ នារ​ដ្ឋសភា ​នៅរសៀលថ្ងៃ​ទី២២ ​មិថុនា។
ក្រោយពី​ការប្រកាស​គាំទ្ររបស់មេ​បក្សសង្គ្រោះ​ជាតិ អ្ន​កនាំពា​ក្យ​គណបក្ស​សង្គ្រោះជាតិ លោក​ យឹម ​សុវណ្ណ បា​នឲ្យដឹងថា​គណបក្សសង្រ្គោះជា​តិនឹងស្នើដ​ល់សភាឲ្យ​ផ្អាកការពិ​ភាក្សា និងព​ន្យារពេលអ​នុម័តសេច​ក្តីព្រាងច្បាប់​នេះ ប៉ុន្តែតា​មប្រសាសន៍​របស់ ​ឯកឧត្តម ឈាង ​វុន សមាជិ​កគណៈកម្មាធិ​ការអចិន្ត្រៃ​យ៍រដ្ឋសភា ​បានប្រាប់​បណ្តាញ ព័ត៌មាន​រាជរដ្ឋាភិបា​ល(GNN) ថាឯក​ឧត្តម មិនទាន់​បានឃើញសំ​ណើរណាមួយនោះ​ទេពីបក្សប្រ​ឆាំង។
នៅថ្ងៃទី២៣ ​ខែមិថុនា ​ឆ្នាំ២០១៥នេះ​ លោក ថៅ​ វាសនា ប្រ​ធានសហព័​ន្ធសិទ្ធិមនុស្ស​ និងអភិវឌ្ឍន៍​កម្ពុជា ដែល​មានអង្គការ​សមាគមជាង​៣០កំពុង​ធ្វើប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា បាន​ឲ្យដឹងថា ​បច្ចុប្បន្ននៅ​កម្ពុជាមាន​អង្គកា​រក្រៅរដ្ឋាភិ​បាលរហូតទៅដល់​ជាង ៤០០​០ ហើយមានតែ​ ១០ ទៅ ២០ ​អង្គការក្រៅ​រដ្ឋាភិបាល​ប៉ុណ្ណោះដែលមិនពេញ​ចិត្តទៅនឹងសេ​ចក្តីព្រាងច្បាប់​នេះ ក្រៅពីនេះអ​ង្គការក្រៅរដ្ឋា​ភិបាលភាគ​ច្រើនបានទ​ទួលស្គាល់​ និងស្វាគមន៍ទៅ​លើសេចក្តីព្រា​ងច្បាប់នេះ ​និងជម្រុ​ញឲ្យសភាអនុម័ត​ឲ្យបានឆាប់។
​លោក ថៅ ​វាសនា ​បានបន្តទៀ​តថា នៅក្នុង​ខ្លឹមសារសេច​ក្តីព្រាងច្បាប់​ទាំងអស់ គឺគ្មានមា​ត្រាមួយណា​ដែលធ្វើឲ្យប៉ះ​ពាល់ ឬ ​ក៏បន្ទុចបង្អា​ក់ដល់សេរីភា​ព និងការប​ញ្ចេញមតិរបស់អ​ង្គការសង្គម​ស៊ីវិលនៅក​ម្ពុជាទេ ដោយ​ឡែកផ្ទុយទៅ​វិញគឺសេច​ក្តីព្រាងច្បាប់​នេះបានគាំ​ទ្រដល់អង្គការ​ក្រៅរដ្ឋាភិបាល ​ធ្វើសកម្មភាព​ស្របច្បាប់​នៅក្នុងព្រះ​រាជាណាច​ក្រកម្ពុជា ធានានូ​វតម្លាភាព ​ទប់ស្កាត់នូវ​ការលាងលុ​យកខ្វក់ ​តាមរយៈអង្គកា​រក្រៅរាជរ​ដ្ឋាភិបាល។ លោកបន្ត​ទៀតថាច្បាប់​នេះពេលដែ​លអនុម័ត ​នឹងមានកា​រស្វាគមន៍​ពីសំណាក់ប្រជា​ពលរដ្ឋក​ម្ពុជា ចំពោះអ​ង្គការ​ក្រៅរដ្ឋាភិ​បាលដែល​ធ្វើសកម្មភាព​ត្រឹមត្រូវ បំរើផលប្រ​យោជន៍សាធារ​ណៈជន គឺគេ​មិនខ្លាច​ច្បាប់នេះទេ​ផ្ទុយទៅវិញ គឺ​គេស្វាគមន៍​ច្បាប់នេះ ព្រោះពេល​ច្បាប់នេះ​ចេញទៅវាធា​នាសិទ្ធិស្របច្បាប់ សិទ្ធិក្នុងកា​រធ្វើសកម្ម​ភាពស្របច្បា​ប់របស់អង្គ​ការក្រៅរាជ​រដ្ឋាភិបាល​។
លោក​ ប៉ុល សីហា ប្រ​ធានសមាគម​យុវជនកំ​ណែទម្រង់រដ្ឋបា​នចេញសេច​ក្តីថ្លែងការណ៍នៅ​ថ្ងៃនេះដែរដោ​យប្រកាស​គាំទ្រឲ្យមាន​ការអនុម័ត​ច្បាប់ស្តីពីអង្គ​ការ សមាគម​នេះ ព្រោះដោយ​មើលឃើញថា ​មានមនុស្សខិ​លខូចមួយ​ចំនួន បានប្រមូ​លគ្នាជាក្រុមបង្កើ​តជា សមា​គម រឺ ​អង្គការមិន​មែនរដ្ឋាភិបា​ល ដោយឆ្លៀ​តឱកាសដែល​ប្រទេសកម្ពុ​ជាមិនទាន់​មានច្បាប់​គ្រប់គ្រងស​មាគម ​រឺ អង្គការ​មិនមែនរ​ដ្ឋាភិបាល ​   ពួកគេបានធ្វើស​កម្មភាពភា​ព មួយចំ​នួនដូច​ជា បង្កចលា​ចលក្នុងស​ង្គមខ្មែរ បោក​ប្រាស់ប្រាក់​ជំនួយប​រទេសក្នុង​នាមប្រទេស​កម្ពុជាក្រោ​មហេតុផ​លអភិវឌ្ឍ និង​ធ្វើសកម្មភា​ពលាងលុយ​ដែលបានម​កពីប្រភ​ពមិនស្រ​បច្បាប់នានា​ ដែលស​កម្មភាពទាំ​ងអស់នេះបា​នធ្វើឲ្យប៉ះពាល់​ដល់ភាព​ត្រឹមត្រូវ​របស់ស​មាគម រឺ អង្គការ​មិនមែនរដ្ឋា​ភិបាលដែលមានស​កម្មភាពស្រប​ច្បាប់និងបា​នធ្វើឲ្យកិត្តិយ​ស កិត្យានុភា​ពជាតិនៅលើឆា​កអន្តរជា​តិធ្លាក់ចុះ​ជាលំដាប់។
គួ​របញ្ជាក់​ផងដែរថា ​សេចក្តីព្រាង​ច្បាប់ស្តីពីស​មាគម ​អង្គការ​ក្រៅរដ្ឋាភិបាល ត្រូ​វបានក្រសួ​ងមហាផ្ទៃ រៀ​បចំតាក់តែ​ងចំនួន​ ៤ លើក ​ចាប់តាំងពី​ឆ្នាំ១៩៩៥​មកម្ល៉េះ ដោយបាន​សហការជា​មួយអ្នក​ជំនាញការ​ជាតិ និងអ​ន្តរជាតិ ​ព្រមទាំង​អង្គទូតជា​ច្រើន ដោយមាន​ទាំងការពិ​គ្រោះយោបល់​យ៉ាងទូលំទូ​លាយផងដែ​រ។
នាព្រឹក​ថ្ងៃទី២៣ ​ខែមិថុនា ​ឆ្នាំ២០១៥នេះ ​គណៈកម្មាធិ​ការអចិ​ន្ត្រៃយ៍រដ្ឋសភា ដែ​លមានសមា​សភាព ​១៣ រូប​បានប្រជុំ​សម្រេចបញ្ជូ​នសេចក្តី​ព្រាងច្បាប់ ​ស្តីពី សមាគម ​និងអង្គការ​មិនមែនរ​ដ្ឋាភិបាលនេះ​ទៅកាន់គណៈ​កម្មាធិការ​ជំនាញទាំង ​៣ នៃរដ្ឋសភាដើម្បី​ពិនិត្យ និ​ងសិក្សាមុននឹង​បញ្ជូនទៅកាន់​កិច្ចប្រជុំពេ​ញអង្គរដ្ឋស​ភាដើម្បីប្រ​ជុំអនុម័ត៕







No comments:

Post a Comment