Tuesday, June 30, 2015

ឯកឧត្តម ម៉ាន់ ឈឿន ត្រូវបានប្រកាសជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ១ ជំនួសសម្តេច ជា ស៊ីម

នៅក្នុងសម័យ​ប្រជុំពេញ​អង្គព្រឹទ្ធ​សភាលើក​ទី៧ និតិ​កាលទី៣ ​នាថ្ងៃទី៣០ ​ខែមិថុនា ឆ្នាំ២០១៥​នេះ ព្រឹទ្ធ​សភាបាន​ប្រកាស​ទទួល​ស្គាល់លោ​ក ម៉ាន់ ​ឈឿន ​ជាសមា​ជិក​ព្រឹទ្ធសភា​ មណ្ឌល​ភូមិភាគ១​ (រាជធានីភ្នំពេញ)​ ជំនួស​សម្តេច ​ជា ស៊ីម ដែល​បានទទួល​មរណភាព​កាលពីថ្ងៃ​ទី០៨​ ខែមិថុនា ​ឆ្នាំ២០១៥​កន្លងទៅ។​ នេះបើយោង​តាមការ​ប្រកាសល​ទ្ធផលប្រជុំ​ព្រឹទ្ធសភា​ របស់​អគ្គលេខា​ធិការព្រឹទ្ធ​សភានៅ​ថ្ងៃត្រង់នេះ។​ បន្ទាប់ពី​នេះលោក ម៉ាន់​ ឈឿន​ នឹងត្រូវ​ធ្វើសច្ចា​ប្រណិតធាន​ចូលកាន់​តំណែង។​
គួរបញ្ជាក់​ផងដែរថា​ កន្លងមក​ឯកឧត្តម ​ម៉ាន់ ​ឈឿន ​ធ្លាប់ចុះដោះ​ស្រាយបញ្ហា​ដីធ្លី និងវិវាទ​ការងារនៅ​តាមរោង​ចក្រជាច្រើន​នៅក្នុងរាជ​ធានីភ្នំពេញ​។ ជាងនេះ​ទៅទៀតឯក​ឧត្តម ​ម៉ាន់ ឈឿន ​ជាប្រធាន​ក្រុមប្រឹក្សា​ភិបាល​ មូលនិធិ​អភិវឌ្ឍន៍​កាត់បន្ថយ​ភាពក្រីក្រ CDF ភ្នំពេញ និង​ធ្លាប់ជា​អភិបាល​រងរាជធានី​ភ្នំពេញ​ផងដែរ​។
ការប្រកាសទ​ទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មីនេះ គឺយោង​តាមស្មារតីអង្គ​ប្រជុំគណៈ​កម្មាធិកា​រអចិន្ត្រៃយ៍ព្រឹទ្ធ​សភា ​នាថ្ងៃទី២៦ ​ខែមិថុនា ​ឆ្នាំ២០១៥។









No comments:

Post a Comment