Tuesday, June 30, 2015

បេឡាជាតិរបបសន្តិសុខសង្គម ជម្រុញឲ្យសហគ្រាស គ្រឹះស្ថាន បំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ

យោងតាម​សេចក្តីជូ​នដំណឹង​ របស់​បេឡាជាតិ​របបសន្តិ​សុខសង្គម​ (ប.ស.ស)​ ចេញថ្ងៃទី ២៩​ ខែកក្កដា ​ឆ្នាំ២០១៥ ​បានជម្រាប​ជូនដំណឹង​ដល់ ​លោក ​លោកស្រី​ និយោជក​ ម្ចាស់ សហគ្រាស​ គ្រឹះស្ថាន អំពី​ការបំ​ពេញកាតព្វ​កិច្ចបង់​ភាគទានហា​និភ័យដ​ល់បេឡាជាតិ​របបសន្តិ​សុខសង្គម​ (ប.ស.ស)​ ដោយ ​ប.ស.ស ​សង្កេតឃើញ​ថា មាននិ​យោជក​ ម្ចាស់ សហគ្រាស ​គ្រឹះស្ថានមួ​យចំនួន​ មិនបានប​ង់វិភាគទាន ​ឬមានការ​យឺតយូរ ក្នុងកា​របង់វិ​ភាគទាន​មក ប​.ស.ស។​

បេឡាជា​តិរបបស​ន្តិសុខសង្គម​ ក៏បានអំ​ពាវនាវ​ដល់និយោជ​ក ម្ចាស់ស​ហគ្រាស គ្រឹះ​ស្ថាននានា ​សូមមេត្តា​អនុវត្ត​តាមកាតព្វ​កិច្ចច្បាប់ ​ក្នុងការប​ង់វិភាគទា​នហានិភ័យ​ការងារមក​ ប.ស.​ស ឲ្យបាន​មុនថ្ងៃទី​១៥ ​ខែកក្កដា ​ឆ្នាំ២០១៥ ​ជាកំហិត។ ​ក្នុងករ​ណីខកខា​នមិន​បានបំពេញ​កាតព្វកិ​ច្ច ក្នុង​ការបង់​ភាគទានដូ​ចបានកំ​ណត់ខាង​លើនេះ បេឡាជា​តិរបប​សន្តិសុខ​សង្គម ​នឹងចាត់​វិធានការ​តាមច្បាប់​ជាធរមាន។​


បេឡា​ជាតិរបប​សន្តិសុខ​សង្គម ​សង្ឃឹមយ៉ាង​មុតមាំថា ​លោក លោក​ស្រី និយោជ​ក ម្ចាស់ សហ​គ្រាស គ្រឹះ​ស្ថាន នឹ​ងយកចិត្ត​ទុកដាក់អ​នុវត្តតាម​ខ្លឹមសារ​ខាងលើ នៃសេចក្តី​ជូនដំណឹង​នេះ ក្នុ​ងស្មារតីទ​ទួលខុសត្រូ​វខ្ពស់៕​​

No comments:

Post a Comment