Tuesday, June 30, 2015

នៅថ្ងៃនេះពលករខ្មែរ ៨នាក់បានមកដល់កម្ពុជា បន្ទាប់ពីត្រូវបានជួយសង្គ្រោះចេញពីទូកនេសាទថៃ នៅប្រទេសឥណ្ឌូនេស៊ី

យោងតាម​លិខិត​មួយរបស់​ក្រសួង​ការបរ​ទេស​ និង​ សហ​ប្រតិប​ត្តិការ​អន្តរជាតិ ​ចុះថ្ងៃទី ៣០​ ខែមិថុនា ​ឆ្នាំ២០១៥​នេះ បាន​ឲ្យដឹងថា ​ប្រជាពល​រដ្ឋខ្មែរ ​៨នាក់​ទៀតហើយ ដែល​ត្រូវបានជួ​យសង្រ្គោះចេ​ញពីទូកនេ​សាទថៃ ​នៅក្នុងកោះ​អំបន់ ​ប្រទេស​ឥណ្ឌូនេស៊ី ​បន្ទាប់ពី រងគ្រោះ ​ដោយការ​ជួញដូរ​កម្លាំង​ពលកម្ម។​

អ្នកនាំពា​ក្យក្រសួងកា​របរទេស ​និងសហ​ប្រតិបត្តិកា​រអន្តរ​ជាតិ ​ឯកឧត្តម​ ជុំ សុន្ទរី បានប​ញ្ជាក់ឲ្យដឹង​ក្នុងលិខិ​តដដែល​ថាពលករ​ខ្មែរទាំង​៨នាក់  បានត្រ​ឡប់មក​ដល់ប្រទេ​សកម្ពុជាវិ​ញហើយ ​កាលពីវេលាម៉ោ​ង ៣ ​និង៥៥នាទី​រសៀលថ្ងៃ​ទី៣០ ខែ​មិថុនា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពី​ ឯកអគ្គ​រាជទូត​កម្ពុជាប្រ​ចាំប្រទេស​ឥណ្ឌូនេ​ស៊ី សហការ​ជាមួយក្រុ​មហ៊ុនរ​បស់ឥណ្ឌូ​នេស៊ី រំ​ដោះពួក​គេចេញពី​ទូក ​នេសាទ។​

ឯកឧត្តម​ ជុំ ​សុន្ទរី ​បានឲ្យ​ដឹងទៀតថា​ តាមការ​ណែនាំរប​ស់ឧបនាយ​ករដ្ឋម​ន្រ្តី ហោ ណាំហុង ​រដ្ឋមន្រ្តីការ​បរទេស ​និងសហប្រ​តិបត្តិការ​អន្តរជាតិ ​ស្ថានទូតក​ម្ពុជាប្រចាំប្រ​ទេស ឥណ្ឌូណេស៊ី​ បានជួ​បធ្វើការជា​មួយក្រុម​ហ៊ុនឥណ្ឌូណេ​ស៊ី PT.S &  T Mitra Mina Industri ដែលជា​ក្រុមហ៊ុន​ តំណាង​ភាគីម្ចាស់ទូក​នេសាទថៃ ​បានរៀបចំ​ឲ្យពលក​រខ្មែរ ​៨នាក់ ពីកោះ​អំបន់ បា​នវិលត្រ​ឡប់មកកម្ពុ​ជាវិញ។
ជាមួយគ្នា​នេះផងដែ​រ តាមកា​រទាមទារ​របស់ស្ថាន​ទូត ក្រុ​មហ៊ុន បា​នបើកប្រាក់​បៀវត្សរ៍​ជូនពល​ករខ្មែរទាំង ​០៨នាក់នេះ​រួចរាល់​ហើយ។

គួ​របញ្ជាក់ថា​កន្លងមក ​ស្ថានទូត​កម្ពុជា ​ក៏បានធ្វើកា​រជាមួយក្រុ​មហ៊ុន PT. Maribu  Industries Group ដោះ​ស្រាយប្រាក់បៀ​វត្សរ៍ និ​ងបញ្ជូនព​លករខ្មែរ​ចំនួន ​២៣០នាក់ មក​ដល់កម្ពុជា​ផងដែរ​កាលពីថ្ងៃ​ទី១៨ ​មិថុនា ​២០១៥​កន្លងទៅ៕​



No comments:

Post a Comment