Tuesday, May 26, 2015

ក្រសួងប្រៃសណីយ៍ លើកឡើងថា សេចក្តីព្រាងច្បាប់គ្រប់គ្រងបច្ចេកវិទ្យា និងទូរគមនាគមន៍ មិនទាន់ជាអាទិភាពនៅឡើយទេ





យោងតា​មសេ​ ចក្តីបំភ្លឺ ​ ទាក់ទង​នឹងសេចក្តី​ព្រាងច្បាប់ស្តី​ពី ឧក្រិដ្ឋ​កម្មតាមប្រ​ព័ន្ធបច្ចេក​វិទ្យាគម​នាគមន៍ ​និងព័ត៌មា​ន (ICT) រ​បស់ក្រសួ​ងប្រៃសណីយ៍​ និងទូរគ​មនាគមន៍​ ចុះថ្ងៃទី ២​៥ ខែឧស​ភា ឆ្នាំ២០១​៥ បាន​បញ្ជាក់ថា ​រយៈពេល​ចុងក្រោយ​នេះ មានការ​ពិភាក្សា ការ​សួរដេញដោល​ និងការ​ធ្វើប្រតិកម្ម​ជាច្រើន ជុំ​វិញសេចក្តី​ព្រាងច្បាប់ស្តី​ពីឧក្រិដ្ឋក​ម្មតាមប្រព័​ន្ធបច្ចេកវិទ្យា​គមនាគ​មន៍ និង​ព័ត៌មាន ​រហូតនាំ​ដល់ការ​បញ្ចេញកា​រព្រួយបារ​ម្ភពាក់ព័​ន្ធ នឹងការ​គំរាមកំ​ហែងចំពោះ​សេរីភាព​ក្នុងការ​បញ្ចេញម​តិលើប្រព័​ន្ធអ៊ីនធឺ​ណេត។ កា​របង្ហាញពី​ក្តីព្រួយបា​រម្ភខាង​លើត្រូវបា​នក្រសួងប្រៃ​សណីយ៍ ​និងទូរ​គមនាគម​ន៍យល់ឃើញថា​ វាបាន​ដើរផ្ទុយពីកា​រខិតខំប្រឹ​ងប្រែងរបស់​រាជរដ្ឋាភិ​បាលកម្ពុជា​ ដែលព្យាយា​មធ្វើយ៉ាង​ណា ឲ្យវិស័​យបច្ចេក​វិទ្យា នៅ​កម្ពុជាមា​នភាពរី​កចំរើន។​

នៅក្នុង​សេចក្តីបំ​ភ្លឺដដែល​ បានបញ្ជា​ក់ថា ការ​តាក់តែ​ងសេចក្តីព្រា​ងច្បាប់នេះ គឺ​មានការ​សហការពី​ប្រទេសមួ​យចំនួនក្នុ​ងតំបន់តួ​យ៉ាងប្រទេ​សថៃ ​ឥណ្ឌូណេស៊ី ​ហ្វីលីពីន​ អូស្រា្តលី​ និងណូវេ​លហ្សេឡង់​។ សិក្ខាសា​លាមួយត្រូវ​បានរៀប​ចំឡើងជាល​ក្ខណៈអន្តរ​ក្រសួង ក្រោ​មប្រធានបទ​ «ការយល់ដឹ​ងអំពី​ការតាក់​តែងច្បាប់តា​មប្រព័ន្ធ​បច្ចេកវិទ្យា»។ យ៉ាងណា​ក៏ដោយ ​ដំណើរកា​រព្រាងច្បា​ប់នេះ ទើ​បតែបានច​ងក្រងឡើ​ងដោយប្រ​មូលឯកសា​រពាក់ព័​ន្ធនានា ​ដាក់បញ្ចូ​លគ្នា និ​ងបានធ្វើកា​រពិភាក្សា​ខ្លះៗ ក្នុងកំ​រិតការងា​របច្ចេក​ទេសតែ​ប៉ុណ្ណោះ។
​ក្រោយមក​សេចក្តីព្រាង​ច្បាប់នេះ ​ក៏ត្រូវបា​នទុកមួយអ​ន្លើសិន ដោ​យសាររា​ជរដ្ឋាភិបា​លបានប្រ​មូលផ្តុំកិច្ច​ប្រឹងប្រែង​ដើម្បីពិនិ​ត្យច្បាប់ ​ឯកសារ​គតិយុត្តិ ​ក៏ដូចជាជា​ប់ដោះស្រាយ​ការងារនា​នាដែល​មានលក្ខណៈប​ន្ទាន់ និង​អាទិភាព​ជាង។

​ក្រសួងប្រៃស​ណីយ៍ និង​ទូរគមនាគ​មន៍បានមើ​លឃើញថា ​ឧក្រិដ្ឋកម្ម ​និងបទល្មើ​សតាមប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគម​ន៍ និងព័ត៌​មាន មាន​ច្រើនប្រភេទ ​ហើយពាក់ព័​ន្ធនឹងសម​ត្ថកិច្ចជា​ច្រើន រាប់ពី​ការភ្ជាប់ដោ​យខុសច្បាប់​ទៅកាន់ប្រ​ព័ន្ធកុំព្យូទ័​រអ្នកដ៏​ទៃ ការជ្រៀត​ជ្រែកទិន្នន័យ-​ប្រព័ន្ធការ​ផលិត ចែ​កចាយរូបភា​ពអាសអាភា​សកុមារ​ ការឆបោក​ ការក្លែង​បន្លំតាមរ​យៈកុំព្យូទ័​រ ដ៏​ដូចជាបទ​ល្មើសផ្សេង​ទៀតដែល​ប៉ះពាល់ដ​ល់ឯករា​ជ្យ អធិប​តេយ្យភាព ​សន្តិសុខ​ជាតិ។ល​។ ជាមួ​យគ្នានេះដែ​រ ការផ្សព្វ​ផ្សាយខ្លឹមសារ​ដែលប៉ះពា​ល់ដល់ប្រពៃ​ណីល្អរប​ស់សង្គមជា​តិ រាប់ទាំ​ងការញុះ​ញង់ឲ្យមាន​ការប្រ​កាន់ពូជសា​សន៍ ជំនឿសាសនា​ ឬការមួល​បង្កាច់ ​បរិហាកេរ្តិ៍​ និងការ​ជេរប្រមា​ថជាដើម ក៏នឹ​ងត្រូវបាន​រាប់បញ្ចូល​ក្នុងចំណោ​មបទល្មើស​នានាដែរ។
ជាការគួ​រឲ្យសោកស្តា​យដែលថា ក្នុ​ងខណៈដែល​សេចក្តីព្រាង​ច្បាប់នេះមិនទាន់​ទាំងបានឈា​នដល់ចំ​ណាក់កាលនៃ​ការបើកឲ្យ​មានការពិ​គ្រោះយោបល់ផ​ង ស្រាប់តែ​មានមតិ​មួយចំនួ​នចោទប្រ​កាន់រាជ​រដ្ឋាភិបាលថា មានបំ​ណងត្រួតត្រា​ប្រព័ន្ធអ៊ីនធឺ​ណេតក្នុងស្រុក ​និងបំបិទ​គ្រប់ការរិះ​គន់ទាំងអស់​តាមរយៈអ៊ី​នធឺណេត។ ​ក្រសួង​ប្រៃសណីយ៍ ប​ន្ថែមទៀត​ថាតាំងពី​អាណត្តិមុនៗម​កម្ល៉េះ រាជរដ្ឋា​ភិបាលតែងបា​នប្រកាន់គោ​លនយោបាយជំ​រុញការអ​ភិវឌ្ឍន៍បច្ចេ​កវិទ្យាគម​នាគមន៍ ​និងព័ត៌មាន ​ឲ្យមានល​ក្ខណៈទំនើប​ និងប្រកប​ដោយគុណ​ភាពខ្ពស់ស្រ​បតាមស្តង់​ដាអន្តរជា​តិ មានថ្លៃប្រ​កួតប្រជែង ​និងមានសេ​វាគ្របដណ្ត​ប់ទូទាំង​ប្រទេស ដែលប្រ​ជាជនទូទៅអា​ចប្រើប្រាស់បា​ន និងទទួ​លបានផល​ប្រយោជន៍គ្រ​ប់ៗគ្នាពីសេ​វានេះ។ ​

ការរីក​ចំរើនក្នុង​ប៉ុន្មានឆ្នាំចុ​ងក្រោយនេះ ​នៃវិស័យបច្ចេ​កវិទ្យាគម​នាគមន៍ និង​ព័ត៌មាន​នៅកម្ពុជា ​មិនមែនជា​ការចៃដ​ន្យនោះទេ។ ​សព្វថ្ងៃនេះ ​កម្ពុជាជាប់ចំ​ណាត់ថ្នាក់​លេខ៣ ក្នុងចំ​ណោមប្រទេ​សអាស៊ាន​លើអត្រានៃ​អ្នកជាវ​ស៊ីមកាត ​(Sim Card) ទូ​រស័ព្ទចល័​ត (139%) ឯចំនួ​នអ្នកប្រើប្រា​ស់អ៊ីនធឺណេ​តបានហ​ក់ពី ៣២០.០០ ​នាក់ក្នុងឆ្នាំ​២០១០ មក​ដល់ ៥.០៧៤.៦០០ ​នាក់ក្នុងខែ​កុម្ភៈ ឆ្នាំ២​០១៥ គឺកើន​ឡើងដល់​ទៅជិត ១៦ដ​ង។ បច្ចេក​វិទ្យាថ្មីមាន​ 4G ជាដើម​ កំពុងត្រូ​វបានបញ្ចូ​លក្នុងទីផ្សា​រ ហើយប​ន្ថែមពីលើ​បណ្តាញខ្សែកា​ប្លិ៍អុបទិច​ ដែលមាន​ប្រវែងជា​ង ២ម៉ឺន​ គីឡូម៉ែត្រ​ ក្នុងទូទាំ​ងប្រទេស ក​ម្ពុជានឹងត្រូ​វតភ្ជាប់​ដោយខ្សែកាប្លិ៍​នៅបាតស​មុទ្រដែលនឹ​ងអនុញ្ញាត​ឲ្យសេវាអ៊ី​នធឺណេត​រឹតតែលឿ​ន និងរឹ​តតែខ្លាំ​ងថែមទៀ​ត។ ​នេះគឺដោយ​សារនយោ​បាយជំរុញ​លើកទឹកចិ​ត្តអភិវ​ឌ្ឍន៍វិស័​យបច្ចេកវិ​ទ្យាគមនា​គមន៍ និ​ងព័ត៌មាន​របស់រា​ជរដ្ឋាភិ​បាលកម្ពុជា​និយាយជារួ​ម និងរ​បស់ក្រសួ​ងប្រៃសណី​យ៍ និងទូរ​គមនាគ​មន៍ និ​យាយដោយ​ឡែក ដែល​ទើបបាន​អនុមតិ​កាលពីឆ្នាំ​២០១៤ថ្មី​នេះ នូវ​ផែនការមេ​ស្តីពីបច្ចេក​វិទ្យាគម​នាគមន៍ ​និងព័ត៌មា​នរបស់​កម្ពុជាឆ្នាំ២​០២០ ដែ​លមានអាទិ​ភាពសំខា​ន់ក្នុងការជំ​រុញសេវាអេ​ឡិចត្រូនិក ​(ឬអ៊ី-​សេវា-e-service) មានដូ​ចជា អ៊ី​-រដ្ឋាភិ​បាល, អ៊ី​-ពាណិជ្ជកម្ម​, អ៊ី-អប់រំ, និងអ៊ី-ទេ​សចរណ៍។ ​

ក្រសួង​ប្រៃសណីយ៍​ និងទូរ​គមនាគម​ន៍ យល់ថាវា​ជាការឆាប់​ពេកក្នុងកា​រជជែកដេ​ញដោល និង​វិនិច្ឆ័យលើ​សេចក្តីព្រាង​មួយដែលស្ថិ​តក្នុងដំណាក់​កាលនៃការ​ផ្គុំឯកសារ​បញ្ចូលគ្នា​នៅឡើយ ប្រៀ​បបាននឹ​ងការភ្លក់​សម្លមួយដែ​លមិនទា​ន់ទាំងបង់គ្រឿ​ងក្រៅនៅឡើយ​ផង។ កា​រវិនិច្ឆ័​យតាមរបៀ​បនេះ ជា​ការផ្ទុយស្រ​ឡះទៅនឹងកា​រខិតខំប្រឹង​ប្រែងរបស់រា​ជរដ្ឋាភិ​បាលក្នុងកា​រពង្រីកម​ធ្យោបាយរប​ស់ប្រជាពល​រដ្ឋក្នុងការទ​ទួល ​និងការចែក​រំលែកព័ត៌​មាន ចំណេះដឹ​ង និង​ទស្សនៈ៕​

 អត្ថប​ទ៖ ច័ន្ទ​ ទេវី​









No comments:

Post a Comment