Thursday, April 30, 2015

សិក្ខា​​សាលា​​លើក​​ទីពីរ​​របស់​​អង្គការ ​ICAPP ​ស្តីពី​​ការ​​ជួញ​ដូរ​​មនុស្ស​ បើក​​ធ្វើ​​នៅកម្ពុជា

នាព្រឹក​ថ្ងៃទី២៩​ខែមេសា​ឆ្នាំ២០១៥​សិក្ខា​សា​លា​លើក​ទី២ របស់​អង្គ​ការ​គណ​បក្ស​នយោ​បាយ​នៅ​អាស៊ី(ICAPP)ស្តី​ការ​ជួញ​ដូរ​មនុស្ស​បាន ​ប្រារព្ធ​ពីធី​បើក​កម្ម​វិធី​របស់​ខ្លួន​នៅ​សណ្ឋា​គារ​សុខាភ្នំ​ពេញ​ ក្រោមអធិ​បតី​ភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​សុខអាន​ឧបនាយក ​រដ្ឋ​មន្ត្រី​រដ្ឋមន្ត្រី​ទទួល​បន្ទុកទី​ស្តីការ​គណរ​ដ្ឋមន្ត្រី​ដែល​ ក្នុងឱកាស​នោះ​មាន​ការ​ស្មឹង​ស្មាធ​មួយ​នាទី​ដើម្បី​គោរព​វីញ្ញាណ​ខន្ធ័​ជន​ រង​គ្រោះ​ដោយ​សារ​ការរញ្ជួយ​ដីនៅ​ក្នុង​ប្រទេស​ណេប៉ាល់​កាល​ពី​ថ្ងៃ​ទី​២៥​ មេសា​ឆ្នាំ២០១៥​ផង​ដែរ​។

ថ្លែង​បើក​កម្មវីធី​ក្នុង​នាម​ជាម្ចាស់​ផ្ទះឯក​ឧត្តម​បណ្ឌិតសភា​ចារ្យ​សុខអាន​ដែល ​ជា​អនុប្រធាន​ICAPP​ ផង​ដែរបាន​សម្តែង​ទឹក​ចិត្ត​សោមនស្ស​រីករាយ​ស្វាគមន៍​ចំពោះ​គណ​ប្រតិភូ​ ICAPP​ដែល​បាន​មក​ចូល​រួម​សិក្ខាសាដោយ​ចាត់​ទុក​ថាវត្ត​មាន​ប្រតិភូ​ទាំង​ អស់​ជាការ​សបញ្ជាក់​ឲ្យឃើញ​អំពី​ស្មារតី​សាមគ្គី​ភាព និង​កិច្ច​សហប្រតិ​បត្តិការ​យ៉ាង​ជិត​ស្និទ​រវាង​រដ្ឋ​ជា​សមា​ជិក ICAPP និង​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​ ICAPP។

ឯក​ឧត្តមបណ្ឌិត​សភាចារ្យ​សុខអាន​មានប្រសាសន៍​ថា<យើងមាន ​កិត្តិយស​ជាខ្លាំង ​ដែល​បាន​ធ្វើជា​ម្ចាស់​ផ្ទះនៃ​អង្គ​សិក្ខា​សលា​ដ៏​មាន​សារ​សំខាន់​នេះ​ ដែល​មាន​ការ​ចូល​រួម​ពីថ្នាក់​ដឹក​នាំនៃ​គណ​បក្ស​នយោ​បាយ​ក្នុងតំបន់​អាស៊ី​ ប៉ាស៊ី​ហ្វីក អ្នក​ជំនាញ និង​អ្នកពាក់​ព័ន្ធដទៃ​ទៀត និង​ជាឱកាស​សម្រាប់​អ្នក​ចូលរួម​ទាំង​អស់​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ផ្លាស់​ប្ដូរទស្សនា​ទាន និង​ចែករំ​លែកគំនិត​ ចំណេះ​ដឹង និង​បទ​ពិសោធន៍ ​ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ជួញ​ដូរ​មនុស្ស>​។

ដោយ​ចាត់​ទុកការ​ជួញដូរ​មនុស្សគឺ​ជាឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ យ៉ាងឃោ​ឃៅ ជា​ការ​រំលោភ​បំពាន​សិទ្ធ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​និងជា​បញ្ហា​សកល ដែល​ទាមទារ​ឱ្យមាន​កិច្ច​សម្រប​សម្រួល​ជា​អន្តរ​ជាតិ និង​កិច្ចសហ​ប្រតិ​បត្តិការ​ជិត​ស្និទ ក៏ដូច​ជាកិច្ច​ខិតខំ​ប្រឹង​ប្រែង​និងវិធី​សាស្ត្រ​រួម​គ្នា​ដើម្បី​លុប​ បំបាត់​និងទប់​ស្កាត់ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​សុខអាន​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា៖​ រាជ​រដ្ឋាភិ​បាល​កម្ពុជា​ ក្រោម​ការ​ដឹក​នាំរបស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា មានការប្ដេជ្ញា​ចិត្តខ្ពស់​ប្រឆាំង​នឹងឧក្រឹដ្ឋ​កម្មនេះ​ ដោយ​មាន​កិច្ច​សហ​ការ​យ៉ាង​ជិតស្និទ​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ពិភព​លោក​ក៏ដូច​ជាជា​មួយ​អ្នក​ពាក់​ព័ន្ធ​ទាំងអស់។ឯកឧត្តម​បណ្ឌិត​សភាចារ្យ​សុខអាន​បាន ​មានប្រសាសន៍​ឲ្យ​ប្រតិភូ​ICAPP​ដឹងផង​ដែរពី​វិធាន​ការ​នានា​ដែល​រាជរដ្ឋា​ ភិបាល​បាន​ប្រកាន់​យកនិង​បាន​អនុវត្តន៍​ដែល​ផ្ដោត​លើ​ចំណុច ៣​សំខាន់នៃ​គោល​នយោ​បាយ​ប្រឆាំង​ការជួញ​ដូរ គឺ ការ​ដាក់​ទោស ​ការការ​ពារ និង​ការទប់​ស្កាត់។

វិធាន​ការ និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ទាំងនោះ​រួមមា​ន៖ ១-​ច្បាប់​ស្តីពី​ការ​បង្រ្កាប​អំពើ​ពង្រត់ និង​ជួញ​ដូរមនុស្ស ​និង​អំពើ​ធ្វើអា​ជីវ​កម្ម​លើ​មនុស្ស ​ឆ្នាំ​១៩៩៦​/ច្បាប់​ស្ដីពី​ការបង្ក្រាប​ការជួញ​ដូរមនុស្ស ​និងការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ឆ្នាំ​២០០៨២-អនុស្ស​ រណៈ​យោគ​យល់​ឆ្នាំ​២០០៣ រវាង​ប្រទេស​កម្ពុជា និង​ប្រទេ​សថៃ លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​ក្នុងការ​លុប​បំបាត់​ការ​ជួញ​ ដូរកុមារ និងស្ត្រី និងការ​ជួយ​ជនរង​គ្រោះ​ពីការ​ជួញ​ដូរ ៣-អនុស្ស​ រណៈ​យោគ​យល់ឆ្នាំ​២០០៤ នៃ​ការសម្របសម្រួល​គំនិត​ផ្តួច​ផ្តើម​ថ្នាក់​រដ្ឋមន្ត្រី ​ប្រឆាំងការជួញដូរមនុស្ស​នៅមហា​អនុ​តំបន់ទន្លេមេគង្គ (COMMIT) ៤-អនុស្ស​រណៈ​យោគយល់ឆ្នាំ២០០៥ រវាងព្រះរាជាណចក្រកម្ពុជា និងសាធារណ​ រដ្ឋសង្គម​និយម​វៀតណាម លើកិច្ច​សហ​ប្រតិ​បត្តិ​កា​រ​ទ្វេភាគី​ក្នុងការលុបបំបាត់ការជួញ​ដូរកុមារ ​និងស្ត្រី និង​ការជួយ​ជនរង​គ្រោះ​ពីការ​ជួញ​ដូរ ៥-កិច្ចព្រម​ ព្រៀង​ឆ្នាំ២០០៧ ស្ដីពីការណែនាំ​ការអនុវត្តនិង​កិច្ច​សហប្រតិ​បត្តិការ​រវាងស្ថាប័ន​ រដ្ឋាភិបាល និងទី​ភ្នាក់ងារ​ជួយ​សង្គ្រោះ​ជនរង​គ្រោះ​ពី​ការជួញ​ដូរជា​ដើម។​ដើម្បី​ សម្រេច​ឱ្យបាន​នូវ​ការ​ចាប់ខ្លួន​និងការ​ដាក់ទោស​ដល់​ឧក្រិដ្ឋ​ជន​ជួញដូរ​ មនុស្ស​រាជ​រដ្ឋាភិ​បាល​បាន​បង្កើតនិង​អនុម័តនូវ​គោលនយោ​បាយ និង​ច្បាប់​ជាច្រើន ដូចជាក្រម​ព្រហ្ម​ទណ្ឌ បទដ្ឋាន​នៃដំណើរ​ការនីតិ​វិធីសម្រាប់​ប៉ូលីស និង​ផែនការ​សកម្ម​ភាព​ប្រឆាំងការ​ជួញ​ដូរមនុស្ស​។ជាលទ្ធផល ការ​ជួញដូរ​ជាង ១ពាន់​ករណី​ត្រូវបាន​ដាក់ទោស និង​ជនរង​គ្រោះជាង ១ពាន់​នាក់ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅកាន់​ស្រុក​កំណើត​វិញ តាម​រយៈ​យន្តការ​សហ​ប្រតិបត្តិការ​ឆ្លងដែន។សូមបញ្ជាក់​ថាសិក្ខា​សាលាលើក​ទី២ របស់​អង្គការ​គណបក្ស​នយោបាយ​នៅអាស៊ី(ICAPP)ស្តី​ការជួញ​ដូរ​មនុស្ស​ដែល​ ប្រារព្ធ​ធ្វើនៅកម្ពុជា​មានរយះ​ពេល២ថ្ងៃ​ដោយ​មានតំ​ណាង​គណបក្ស​នយោបាយ​ជាសមា ​ជិកICAPPចំនួន​២៣រូប​មកពី១៤​ប្រទេស​ចូលរួម​។សិក្ខា​សាលា​ស្តីការ​ជួញដូរ​ មនុស្ស​ត្រូវបាន​រៀបចំឡើង​ដោយ​សម្ពន្ធ័​ស្ត្រីដែល​ជា​ស្ថាបន័​មួយ​របស់ICAPP ​ដែល​បង្កើត​ឡើងកាល​ពីខែ​មេសាឆ្នាំ​២០១៣​នៅក្រុងបា​គូប្រទេស​អាហ៊ែ​បៃហ្សង់​ ។សិក្ខា​សាលា​លើកទី​មួយរបស់​អង្គការ​ICAPP​ស្តីពីការ​ជួញដូរ​មនុស្ស​ បានប្រព្រឹត្ត​ទៅនៅ​ទីក្រុងកាត់​ម៉ាន់ឌូប្រទេស​ណេ​ប៉ាល់​កាល​ពីថ្ងៃ​ទី១៦-១៨ ​មេសា​ឆ្នាំ២០១៤​។សម្រាប់​នៅកម្ពុជា​សិក្ខា​សាលា​លើក​ទី២​ស្តីការជួញ​ ដូរមនុស្ស​ICAPP មាន​កិច្ចសហការ​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និងគណបក្ស​ហ្វុនស៊ិន​ ប៉ិចក្រោម​កិច្ចឧបត្ថម​ពីអង្កការ​កិច្ចសហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​កូរ៉េ​ (KOIKA)និង​ទីភ្នាក់​ងារកិច្ច​សហ​ប្រតិ​បត្តិការនិង​សម្រប​សម្រួល​ ទួគី(TIKA)។

No comments:

Post a Comment