Thursday, April 30, 2015

សម្តេច​តេជោ៖ យើង​ត្រូវ​ធ្វើឲ្យ​តំបន់​​ជនបទ​​មានភាព​រស់រវើក

ខេត្តព្រះសីហនុ ៖ យើង​ត្រូវ​ធ្វើឲ្យ​តំបន់​ជនបទ​មាន​ភាព​រស់​រវើក​យើង​មិន​អាច​មើល​រំលង​វិស័យ ​កសិកម្មទេ​។នេះ​ជាប្រសាសន៍​សម្តេច​អគ្គមហា​សេនា​បតីតេ​ជោ​ហ៊ុន​សែន​នាយក​ រដ្ឋមន្រ្តី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​ ក្នុងពីធី​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ជា​ផ្លូវកា​នា​ព្រឹក​ថ្ងៃទី​២៩ខែ​ មេសាឆ្នាំ​២០១៥​នូវរោង​ចក្រ​ចម្រាញ់​ប្រេង​ឆៅ​ពីផ្លែ​ដូង​ប្រេង​ទី២ នៅ​ភូមិ​អន្លង់​ក្រពើ ឃុំ​ជើង​គោ ស្រុក​ព្រៃនប់​ ខេត្តព្រះ​សីហនុ ដែល​មាន​សមត្ថ​ភាព​ចម្រាញ់​ប្រេង​ឆៅ​ពីផ្លែ​ដូង​ប្រេង​បាន​៤៥តោន​ក្នុង១​ ម៉ោង​ដែល​ក្រុម​ហ៊ុនម៉ុងឬទ្ធី​គ្រុបនិង​ក្រុមហ៊ុន​ធីស៊ីស៊ី​របស់​ថៃ( MRT –TCC) បាន​ចំណាយ​ទុន​វិនិយោគ​ប្រមាណ​២០លាន ដុល្លារ​អាម៉េរិក​ដើម្បី​សាង​សង់ ។
សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍ វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុម ហ៊ុន ម៉ុងឬទ្ធី ដែល បាន​សហការ​ទុនជា​មួយក្រុម​ហ៊ុន ធី ស៊ី ស៊ី (TCC Group) វិនិ​យោគ​ទៅលើ​វិស័យ កសិកម្ម​ដែល​ជាវិស័យ​អាទិភាព​មួយរបស់​រាជរដ្ឋាភិ​បាលកម្ពុជា​។ សម្តេចតេជោ​បានចាត់​ទុកក្រុមហ៊ុន​នេះជា​ក្រុមហ៊ុន​គំរូ មួយ​នៅទូទាំង​ប្រទេស​ដែលបាន​ស្រូបយក​ពលកម្ម​ពីទីក្រុង​ភ្នំពេញ​ប្រមាណ​២០ភាគ​រយ និងជា​ក្រុមហ៊ុនមួយ​ដែល​កន្លង​មក​មាន​សុខដុម​នីយកម្មរ​វាងថៅ​កែ និង​កម្មករ​។
សម្ដេច​តេ​ជោ​នាយករដ្ឋ​មន្ត្រីមាន​ប្រសាសន៍​ឲ្យដឹង​ថា កន្លងមក​នៅពេល​ដែល​មានការ​វិនិយោគ​ចាប់ផ្ដើម អ្នកវិនិយោគ​ដទៃ​គេ​ចាប់ អារម្មណ៍​ទៅលើ​ការវិនិយោគ​ផ្នែក​សេវា ឬក៏​ផ្នែ​ឧស្សាហកម្ម​រយៈពេល​ខ្លី ដែល ងាយ​រកប្រាក់​ចំណេញ ក៏ប៉ុន្តែ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​វា​លំបាក ក្នុងការ វិនិយោគ​ទាញយក​មកវិញ​នូវ​ប្រាក់ចំណេញ ។ ដូច្នេះ​ការវិនិយោគ​នៅ​ចំណុច នេះ​ជា​ចំណុច​មួយ​ដ៏​ល្អ ហើយក៏​ជា​ចំណុច​រំឭក​ដាស់តឿន​ដល់​ខេត្ត​ដទៃទៀត ដែល​ត្រូវការ​ធ្វើការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ជាការ​ចាប់ផ្ដើម​ប្រកួតប្រជែង​នៃ កម្លាំង​ពលកម្ម​ហើយ ។
​សម្ដេច​តេ​ជោ​ថ្លែងថា ស្ថិតក្នុង​ក្របខ័ណ្ឌ​នៃ​គោ​លន​យោ បាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ហើយ​អ្វីដែល​ខ្ញុំ​ចង់បាន​គឺ ពីរ​យ៉ាង ទន្ទឹម និង​ថែទាំ​ឧស្សាហកម្ម​អតិពលកម្ម​ដែល​យើង​កំពុងមាន ទាក់ទិន ជាមួយនិង​វិស័យ​វាយ​ន​ភណ្ឌ ផ្នែក​សម្លៀកបំពាក់ និង​ស្បែកជើង យើង​ក៏ត្រូវ​ប្រឹង ទាក់ទាញ​នៅ​វិស័យ​ឧ​ស្សហកម្ម ដើម្បី​មក​វិនិយោគ ដែល​ផ្ដល់​អាទិភាព​ពីរ​យ៉ាង៖ ទី​១ គឺ​ឧស្សាហកម្ម​កែច្នៃ​លើ​ផលិតផល​វត្ថុធាតុដើម​ដែល​កម្ពុ​ជាមាន​ស្រាប់​ហើយ ប្រើ​ឱ្យអស់​លទ្ធភាព​នៃ​វត្ថុធាតុដើម​យើង​មាន​ស្រាប់ ដើម្បី​បង្កើត​តម្លៃបន្ថែម ក្នុង សេដ្ឋកិច្ច​របស់​កម្ពុជា ។ ទី​២​យើង​ចង់បាន​ការវិនិយោគ​ដែលមាន​ចរិត​ជាស​កល ដូចជា​ការវិនិយោគ​លើ​បញ្ហា​ទាក់ទង​ជាមួយនឹង​ការបង្កើត​បច្ចេកវិទ្យា​ថ្មី ប៉ុន្តែ ឧស្សាហកម្ម​ទាក់ទង​នឹង​ការកែច្នៃ​ផលិតផល​កសិកម្ម​វិញ គឺជា​អាទិភាព​សំខាន់ របស់​យើង ដូច្នេះ​រាជរដ្ឋាភិបាល​គ្មានអ្វី​ក្រៅតែពី​ស្វាគមន៍​អ្នកវិនិយោគ​ក្នុងស្រុក ​ហើយក៏​ស្វាគមន៍​អ្នកវិនិយោគ​មកពី​ក្រៅ​ស្រុក ។ សម្តេច​ថ្លែងថា គ្រប់​ខេត្ត​ទាំង អស់​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្ដី ការវិនិយោគ​នៅក្នុង​ប្រទេស​ក្ដី​គឺ​នាំមក​នូវ ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​យើង ហើយ​យើង​លើកទឹកចិត្ត​ឱ្យមាន​ការ​វិ​និ យោគ​នៅ​ទីជនបទ ដើម្បី​បង្កើតឡើង​ការរីកចម្រើន​នូវ​សេដ្ឋកិច្ច​ជនបទ​របស់ យើង​។យើង​ត្រូវធ្វើ​ឲ្យតំបន់​ជនបទ​មានភាព​រស់​រវើក​យើង​មិន​អាច​មើលរំលង​ វិស័យ​កសិកម្ម​ទេ។​លោកឧកញ៉ា ម៉ុង​ឬទ្ធី ស្ថាប​និកក្រុម​ហ៊ុន​ម៉ុងឬទ្ធី​វិនិយោគ​ទុន​ដំណាំ​ដូង​ប្រេងកម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា៖ នេះជា​រោងចក្រ​ចម្រាញ់​ប្រេង​ឆៅពី​ផ្លែដូង​ប្រេង​ទី២ បន្ទាប់​ពីរោង​ចក្រទី១​ត្រូវបាន​កសាង​ឡើង​នៅឆ្នាំ​២០០២ ក្រុមហ៊ុន​បានធ្វើ​ការ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងដូង​ដែល​មានកម្លាំង​ ផលិត​៥តោន​ក្នុង១ម៉ោង ប៉ុន្តែ រហូត​មក​ដល់​បច្ចុប្បន្ន​បានពង្រីក​កម្លាំង​ផលិត​រហូតដល់​៣០តោនក្នុង១ម៉ោង។ ទីតាំង​រោងចក្រ​ចម្រាញ់​ដូងប្រេង​នេះស្ថិត​នៅជើង​ភ្នំបូក​គោក្នុង​ ភូមិអន្លុង​ក្រពើ​ជាទី​រហោស្ថាន​មួយ ដែល​ពីមុន​ឆ្នាំ១៩៩៦ គឺជា​ទឹកដី​សម​រភូមិ​ក្តៅ​ប្រទាញ​ប្រទង់ និង ជា​កន្លែង​ឆ្លងកាត់​របស់​ខ្មែរក្រហម ប៉ុន្តែ​ឥឡូវ​នេះបាន​ប្រែក្លាយ​ទៅជា​ទីប្រជុំ​ជនមួយ​ដែលមាន​ហេដ្ឋា​រចនា​ សម្ព័ន្ធ​គ្រប់បែប​យ៉ាង​រួមមាន​ភូមិ​អតីត​ប្រជា​ជនខ្មែរ​ក្រហម​សាលា​រៀន មណ្ឌល​សុខ​ភាព ប្រព័ន្ធ អគ្គិ​សនី ប្រព័ន្ធ​ទឹកស្អាត ប្រព័ន្ធធារា​សាស្ត្រ ប្រព័ន្ធ​សន្តិ​សុខ ផ្លូវ​ថ្នល់ ចាក់​បេតុង និងផ្លូវ ក្រាល​គ្រួស​ក្រហម និង មាន​ការ​រៀប​ចំ ប្រព័ន្ធគ្រប់​គ្រង​រដ្ឋ​បាល​មួយ​ពិត​ប្រាកដ​។

លោក​ឧកញ៉ា ​ម៉ុង ឬទ្ធី​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ ការសាង​សង់​រោង​ចក្រ​ចម្រាញ់​ដូងប្រេង​នេះកាល​ពីឆ្នាំ២០០២​ក្រុមហ៊ុន​បាន​ សាងសង់​រោងចក្រ​ចម្រាញ់​ដូងប្រេង​ទី១ដែល​មានកម្លាំង​ផលិត ៣០ តោនផ្លែដូងស្រស់​ក្នុង១​ម៉ោង ដាក់​ឱ្យ ដំណើរ​ការរួ​ម​កហើយ។ តែដោយ​សារ​កំណើន​ផ្លែដូង​ប្រេង​ស្រស់ចេះ​តែ​មានការ​កើន​ឡើង​តម្រូវ​ ឱ្យក្រុមហ៊ុន​ត្រូវសាង​សង់រោង​ចក្រ​ចម្រាញ់​ដូងប្រេង​ទី២នេះ​បន្ថែម​មួយ ទៀត​ដែលមាន​សមត្ថ​ភាព ផលិត​៤៥តោន ក្នុង១ម៉ោង​ចំណាយ​ទុនវិនិ​យោគ​២០លាន ដុល្លារ​អាម៉េរិក។ ទន្ទឹម​នេះ ក្រុម​ហ៊ុន​ក៏មាន​ផែនការ​សាងសង់​រោង​ចក្រ​ផលិត​ប្រេងឆៅ​ដើម្បី​បម្រើ​ ទីផ្សារ​ក្នុងស្រុក និងនាំ​ចេញ​ទៅបរទេស ​។

ក្រុមហ៊ុន​បានទទួល​ដីសម្ប​ទានក្នុង​ឆ្នាំ​១៩៩៦ទំ​ហំ១១,០០០ ហិក​តា​ក្នុង​នោះដាំ ដូង​ប្រេង​បាន៦,២០០ហិក​តារី​ឯផ្ទៃ​ដីដែល នៅ សេស​សល់​ប្រមាណ៥,០០០ហិកតា បាន​អនុវត្ត​តាម​យុទ្ធ​សាស្ត្រ​ស្បែកខ្លា។ បន្ទាប់មក​ក្រុម​ហ៊ុនទទួល​បានដី​សម្ប​ទាន​ពីក្រ​សួង​បរិស្ថាន និង បាន​ប្រមូល​ទិញ​ពី​ប្រជា​ជន​ថែម​ទៀត​សរុបផ្ទៃដី​បច្ចុប្បន្ន​ក្រុម​ហ៊ុន​ ដាំដូង​ប្រេង​បាន​ចំនួន​១៦,១៥០ ហិក​តាស្មើនឹង២ ២១៦ ៥៧២ដើម។ ក្នុង​រយៈ​ពេល១៩ឆ្នាំ​កន្លងមក​នេះក្រុមហ៊ុន​បាន​បោះទុន វិនិយោគ​លើដំណាំ​ដូរ​ប្រេង​អស់ទឹក​ប្រាក់​ប្រមាណ ១៥០ លានដុល្លារ​អាម៉េរិក​រួច​មក ហើយ។ ចាប់​តាំង​ពីឆ្នាំ២០១២ ដល់ ២០១៤ ក្រុម​ហ៊ុន​បាន​ប្រមូល​ផល​ផ្លែដូង​ប្រេងស្រស់​ចំនួន ៦៨៥ ២៣៧ តោន​និងផលិត​ជាប្រេង ឆៅបានចំនួន១៣១ ៣១០តោន​ដែលបាន​នាំចេញ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ​វៀតណាម ​ថៃ ឥណ្ឌា ចិន កូរ៉េខាង​ត្បូង ស្វីស និង សហគមន៍​អឺរ៉ុប ។ រីឯ​កម្លាំងពល​កម្មឆ្នាំ ១៩៩៦ ក្រុមហ៊ុន​មានត្រឹម​តែ៣៥០នាក់ ប៉ុណ្ណោះ​ប៉ុន្តែ​បច្ចុប្បន្ន​នេះចំនួន​បានកើន​ឡើង​រហូតដល់​ទៅ២.៩៦០នាក់។ ក្រុម​ហ៊ុន បាន​សាងសង់​ផ្ទះ ថ្ម​សម្រាប់​បុគ្គលិក​កម្មករ​ស្នាក់នៅ​អចិន្ត្រៃយ៍​បានចំនួន​២០អគារ ដែល​អាច​ស្នាក់​នៅ បាន​ប្រមាណ១ ០០០ នាក់។ លោក ចា​រើន ស៊ីរិវឌ្ឍនៈផាក់ឌី ប្រធានសម្ព័ន្ធ​ក្រុមហ៊ុន ធី ស៊ី ស៊ី  (TCC- Group)មក​ពីប្រទេស​ថៃដែល​គេដឹង​ថាជា​សេដ្ឋី​លំដាប់​ទី៣របស់ថៃ​ ដែល​បានធ្វើ​ការវិនិ​យោគទុន​នៅកម្ពុ​ជាជា​មួយក្រុម​ហ៊ុន ម៉ុងឬទ្ធី បានមាន​ប្រសាសន៍​ថា កាលពី​ឆ្នាំ ២០០៦ ក្រុម​ហ៊ុន បាន​ធ្វើការ​វិនិយោគ​ទុនលើ​វិស័យ​ដំណាំ​ដូង​ប្រេង រួមជា​មួយក្រុម​ ហ៊ុនម៉ុង​ឬទ្ធី ដែលនៅ​ពេល​នោះមាន​ផ្ទៃដី  ដាំដុះចំនួន ៦,២០០ ហិកតា​ប៉ុណ្ណោះ​មាន រោងចក្រ​ចម្រាញ់​ដូង​ប្រេង​ខ្នាត ២០តោន ក្នុង១ ម៉ោងនិង​អាជីវកម្ម​កំពង់ផែ​ដែលរួម​គ្រប់​គម្រោង​ការ​មានតម្លៃដើម​ទុន​ប្រមាណ ​៤០លាន​ដុល្លារ។ រហូត​មក​ដល់​ពេល​នេះ  ក្រុមហ៊ុន​បានបោះ​ទុនជាង​៨៩លាន​ដុល្លាររួច​ហើយ​ក្នុងការ​វិនិយោគ​នៅ​ កម្ពុជា ។

No comments:

Post a Comment