Thursday, April 30, 2015

បទអត្ថាធិប្បាយ ដោយ: ឧត្តម សក្តិ៖ ហេតុអ្វី ​កឹម សុខា មានគោលជំហរ​ផ្ទុយពី​មេបក្ស​របស់ខ្លួន​ជុំវិញវប្បធម៌សន្ទនា?


ក្នុង​វេទិកា​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​រនាម ស្រុក​ទ្រាំង ខេត្តតាកែវ នា​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មេសា ឆ្នាំ​២០១៥ អនុប្រធានប្រធានគណបក្ស​សង្រ្គោះ​ជា​តិលោក កឹម សុខា ថ្លែង​ថា ការ​ដែល​បក្ស​កាន់​អំណាច​ព្រម​បង្កើត​ឲ្យមាន​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​នា​ពេល​ថ្មីៗ​នេះ ដោយសារ​តែ​សន្ទុះ​រួបរួម​គ្នា​របស់​ពលរដ្ឋគាំទ្រ​បក្ស​ប្រឆាំង​ឡើងខ្លាំង នៅ​អាណត្តិ​​ទី៥​នេះ។​ ហើយការគាំទ្រ​យ៉ាង​គំហុក​នេះ ជា​កត្តា​ជំរុញ​ឲ្យ​បក្ស​កាន់​អំណាច ទទួលយក​វប្បធម៌​សន្ទនា​​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដូច​បច្ចុប្បន្ន​នេះ។​
តើហេតុអ្វីបានជាលោក កឹម សុខា ហ៊ានអះអាងបែបនេះ? ខណៈពេលដែល លោក សម រង្ស៊ី ទទួលស្គាល់ថា វប្បធម៌​សន្ទនា គឹបង្កើតទ្បើងដោយសហស្ថាបនិកពីររូប គឺ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរូបលោក សម រង្ស៊ី ខ្លួនឯងផ្ទាល់នោះ?
អ្នកប្រវត្តិសាស្ត្រ ​អ្នកឃ្លាំមើល​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា បានដឹងហើយអប​អរ​សាទរ នឹង​អ្នកនយោបាយ​ដែល​ចាប់​យក​វប្បធម៌​មិន​យក​គ្នា​ជា​សត្រូវ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ។ វប្បធម៌​សន្ទនានេះ បាននាំមកនូវសន្តិភាពខាងក្រៅ គឹការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ហើយបានបន្តសាងនូវសន្តិភាពខាងក្នុង ដែលនាំមកនូវសន្តិភាពផ្លូវចិត្ត សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់​ស្រទាប់​​វណ្ណៈ គ្រប់និន្នាការនយោបាយ រហូរមកទល់បច្ចុប្បន្ននេះ។
ដូចនេះ វប្បធម៌​សន្ទនា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​បង្កើត​ឡើង​ជាមួយ​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី មិន​ផ្តោត​សំខាន់​លើ​សំឡេង​ច្រើន​ឬ​តិច​ ដូចការលើកទ្បើងរបស់លោក កឹម សុខា នោះទេ ពោលគឺការបង្កើតវប្បធម៌នេះ ដើម្បី​លុបបំបាត់​វប្បធម៌​ប្រទូស្ត​រាយ​គ្នា កសាងនូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ជាតិ តែប៉ុណ្ណោះ។​
ជាក់ស្តែង វប្បធម៌​សន្ទនា គណបក្សប្រជាជនកម្ពុជា បានអនុវត្តតាំងពីចុងទសវត្សឆ្នាំ ៨០ ដោយព្រះបាទ នរោត្តម សីហនុ និង សម្តេច ហ៊ុន សែន ដែលវប្បធម៌​នេះ បង្កើតបានកិច្ចប្រឹងប្រែងសន្តិភាព ដែលបានចាប់ផ្ដើមនៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃ ២ ធ្នូ ឆ្នាំ១៩៨៧ ក្រោមរបបរដ្ឋកម្ពុជា ហើយបានបញ្ចប់នៅបួនឆ្នាំក្រោយមកទៀត គឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងការផ្សះផ្សាសន្តិភាពយោគយល់គ្នា។ អង្គការសហប្រជាជាតិ ត្រូវបានគេផ្ដល់អំណាចដើម្បីអនុវត្តឱ្យមានបទឈប់បាញ់គ្នា និងដោះស្រាយជាមួយពួកជនភៀសខ្លួន ការដកហូតអាវុធ និងបោះឆ្នោតជាសកល ខែឧសភា ឆ្នាំ១៩៩៣ ដែលត្រូវបានគេស្គាល់ថា ជាអាជ្ញាធរបណ្ដោះអាសន្នរបស់សហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC)
យើងដឹងហើយថា នៅក្នុងការគ្រប់គ្រងប្រទេសកម្ពុជា ដោយអ៊ុនតាក់នេះ ក្រុមកម្ពុជាប្រជា ធិបតេយ្យ ហៅខ្មែរក្រហម មិនបានសហការ ជាមួយអាជ្ញាធរនេះឡើយ រហូតមានទំនាស់គ្នាទៀតផង។ ពិសេស  ពួកខ្មែរក្រហម មិនបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិ ទី១ ឆ្នាំ១៩៩៣ទេ ព្រមទាំងបង្កអសន្តិសុខ ផ្ទុះសង្គ្រាមជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ នៅតំបន់ប៉ែក ខាងលិចប្រទេសកម្ពុជា។ ពោល ស្ថានភាពនៅ​តំបន់ប៉ែកខាងលិចនេះ ស្ថិតក្នុងសន្តិភាពផង និងសង្រ្គាមផង ដោយនៅមានស្នូរកាំភ្លើងប្រយុទ្ធគ្នារវាងខ្មែរ និងខ្មែរនៅឡើយ ហើយក្រោយឆ្នាំ១៩៩៨ ត្រូវបានកាត់បន្ថយផ្នែកសង្រ្គាម និងអសន្តិសុខ ហើយមានសន្តិភាពដូចបច្ចុប្បន្ននេះ ដោយសានយោបាយបង្រួបបង្រួមជាតិរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងនយោបាយឈ្នះឈ្នះ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល បានអនុវត្តកាលពីថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៩៨ ដោយឈលើវប្បធម៌​សន្ទនានេះឯង។
តើកិច្ចព្រមព្រៀងទីក្រុងប៉ារីស នយោបាយឈ្នះឈ្នះរបស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឆ្នាំ១៩៩៨ ដោយឈរ​លើវប្បធម៌​សន្ទនានេះបានដោយសាការគាំទ្រ​យ៉ាង​គំហុក​របស់បក្ស ប្រឆាំង ជា​កត្តា​ជំរុញ​ឲ្យ​បក្ស​កាន់​អំណាច ទទួលយក​វប្បធម៌​សន្ទនា​ជាមួយដៃគូនយោបាយដូច​បច្ចុប្បន្ន​នេះឬ? បកមកបរិបទនយោបាយកម្ពុជាបច្ចុប្បន្ន វប្បធម៌​សន្ទនា នូវតែបន្តអនុវត្តដោយ ម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយការប្រឹងប្រែងទាំងនេះ ក៏ទទួលបានជាបទពិសោធន៍ សម្រាប់សង្គមប្រជាជាតិដទៃទៀតទាំងក្នុងតំបន់ និងពិភពលោក ដែលពួកគេប្រាថ្នាចង់បាន សុខសន្តិភាព ដែលផ្តើមចេញពីវប្បធម៍នៃការសន្ទនាដូចគ្នានិងកម្ពុជា។ ដែលក្នុងនោះ គេបាន មើលឃើញ និងកោតសរសើ ហើយកត់សំគាល់ថា «គ្រប់សមាសភាពមន្ត្រីរាជការ អាចមាន លទ្ធភាពចូលរួមជាមួយនិងរដ្ឋាភិបាលតេជោ.សែន មិនគិតថា មាននិន្នាការនយោបាយបែបណា គេជាអតីតមន្ត្រីនៃសម័យកាល សង្គមរាស្ត្រនិយម សម័យនៃរបប លន់ នល់ ខ្មែរក្រហម ឬអ្នកធ្វើ មាតុភូមិនិវត្តន៍ចូលមកកម្ពុជាវិញនោះទេ» «អ្វីដែលសំខាន់ វប្បធម៌សន្ទនាចាស់ ដៃគូសន្ទនា ថ្មីតែប៉ុណ្ណោះ»
ទោះយ៉ាងណាក៏ដោយ លោក កឹម សុខា មិន​ដែល​សប្បាយចិត្ត​នឹង​វប្បធម៌​សន្ទនា​នេះ ដូច​មេ​បក្ស​របស់​ខ្លួន លោក សម រង្ស៊ី ម្តងណាទេ ជាក់ស្តែង «​ទាំង​នៅ​ស្រុក​ខ្មែរ រហូត​ដល់​អាមេរិក​ គាត់តែងនិយាយ​ថា គាត់​មិន​ពេញចិត្ត​អំពី​វប្បធម៌​សន្ទនា​ទេ ដែលទង្វើនេះ បង្ហាញអោយឃើញពីការដើរ​ផ្ទុយ​ពី​គោលជំហរ​របស់​មេបក្ស​របស់ខ្លួន​»។​ ដែលវប្បធម៌នេះ ត្រូវបានលោកលោក សម រង្ស៊ី ចាត់ទុកថា ជា​និមិត្តរូបនៃ​ការ​ឯក​ភាព​ជាតិ ដែល​ខ្មែរ​មាន​និន្នា​ការ​ខុសគ្នា ចេះគោរពគ្នា និង​ធ្វើ​ការ​ជាមួយ​គ្នា ហើយលោក​ហៅ​ទង្វើទាំងនេះថា ​នេះ​ជា​មោទនភាព​របស់កម្ពុជា ដែល​មាន​ការ​កោត​សរសើរ​ពី​អន្តរជាតិ

No comments:

Post a Comment