Monday, February 09, 2015

បទវិចារណកថា ដោយ៖ លោក លី គាំ, កិត្តិយស​ដ៏ត្រចះ​ត្រចង់​របស់​កម្ពុជា​ថ្មី​មួយ​ទៀត

នា​ថ្ងៃ​សន្និ​សីទ​ពិភព​លោក ស្តី​ពី «​ទេស​ចរណ៍ និង​វប្ប​ ធម៌ប្រ​វត្តិ​សា​ស្រ្ត​របស់​កម្ពុជា»​ នា​ថ្ងៃ​ទី​៤ ខែ​ កុម្ភៈ ប៉ុន្មានថ្ងៃកន្លង​មក​នេះ ព្រះ​មហា​ក្ស័ត្រនៃព្រះ​រាជា​ណា​ចក្រ​ កម្ពុជា​ មាន​ព្រះរាជ​បន្ទូល​ថា «កម្ពុជាមានមោទនភាពខ្លាំងណាស់ ដែលបុព្វបុរស​បានបន្សល់ទុក​នូវកេរ្តិ៍មរតក​វប្បធម៌​ដ៏​ ច្រើន និងអារិយធម៌ដ៏រុងរឿង»។​ ​   ព្រះរាជ​​បន្ទូល​នេះ​ គឺថ្លែង​​នៅ​ពេល​ដែល​​​ប្រទេស ​«កម្ពុជាអច្ឆ​រិយៈ​» ​​បាន​ទទួល​​​​កិត្តិយស​​​លើឆាក​​អន្តរជាតិជា​ថ្មី​ម្តង​ទៀត ទទួល​​​ធ្វើជាម្ចាស់ផ្ទះ នូវកិច្ចប្រជុំអន្តរ​ជាតិ​ដ៏​កំពូលនេះ ដែល​បាន​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​៤-៥ ខែ​កុម្ភៈ នេះ
គេត្រូវទទួលស្គាល់ថា នេះមិន​​​គ្រាន់តែ​​​ជាប្រវត្តិសាស្រ្ត​​​​កម្ពុជា​​​ក្នុងការរៀបចំសន្និសីទ​​អន្តរជាតិ​បែប​នេះ​ជា​លើកទី១ប៉ុណ្ណោះទេ ក៏ប៉ុន្តែជាសន្និសីទពិភពលោក​​​ ដែលនាំ​​មកនូវ   រដ្ឋមន្រ្តី​​​ទេស​ចរណ៍​​ ​​​​រដ្ឋមន្រ្តីវប្បធម៌ ប្រមាណ៥០ប្រទេស  ​ និង​មាន​គណៈប្រតិ​ភូ​ជាង​មួយ​ពាន់​នាក់​ ដែល​ជា​តំ​ណាង​៩៩​​ប្រ​ទេស ​​មកជួបជុំគ្នានៅកន្លែងតែមួយ​​គឺ «ប្រាសាទអង្គរ»។
​​​ទិសដៅសកលនៃសន្និ​សីទ​ពិភព​លោក  ​គឺលើក​​ពី​​កាលានុវត្ត​​ភាព ​ពីចំណុចសំខាន់ៗ​នៃ​សក្តានុពលភាពនិងបញ្ហាប្រឈមនានា ដែលជាប់ទាក់ទងទៅនឹង គំរូ​នៃការ​​គ្រប់គ្រង​​​​​​​​វប្បធម៌ និងទេសចរណ៍​​លើកកម្ពស់​​ការការពារ ​​និងការថែរក្សាវប្បធម៌ ​​និងតួនាទី​​ការបង្កបង្កើត​​ និង​ពង្រីក​​​ឧស្សាហកម្មទេសចរណ៍ ​​ដែលជាយាន ​​ឈោងដល់​ការ​អភិវឌ្ឍន៍ទេស​ចរណ៍​ពិភពលោក
អស់រយៈពេល​​ជាច្រើនឆ្នាំមកហើយ ​​ស្ថាប័នពិភពលោកទាំងពីរ រួម​គឺ អង្គការ UNWTO និង អង្គការ UNESCO បានខិតខំ​​​​​​លើកកម្ពស់​​ការយល់ដឹង ពី​​ការទំនាក់ទំនង​​គ្នា​​ រវាងវិស័យទាំង​​​​ពីរ គឺទេសចរណ៍ និងវប្បធម៌ ​​​​​ហើយ​ពុំ​បាន​ទទួល​លទ្ធផល​ជា​វិជ្ជមាននោះ​ឡើយ គឺ​ទើបតែសំ​រេច​យក​អាណា​ចក្រ​ប្រាង្គប្រាសាទអង្គរ កំ​ណត់ថា​ ជា​ទី​តាំង​តែ​មួយ​គត់​ ដែល​ស័ក្តិសម​នឹង​ប្រា​រព្ធធ្វើ​មហា​សន្និ​សីទ​ពិ​ភព​លោក​នេះ។ តើនេះ​ពុំមែន​ជាមហាកិត្តិយស​របស់កម្ពុជា ក្រោម​​​​ការដឹកនាំ​​របស់រាជ​រដ្ឋាភិបាលដែលមាន លោក ហ៊ុន សែន ជាប្រមុខទេ​ឬអី?  
ទន្ទឹម​នឹង​នេះ ខ្មែរ​គ្រប់​រូបមិន​ត្រូវ​ធ្វើ​គ ធ្វើ​ថ្លង់​ ធ្វើ​ជា​មិន​ដឹងមិន​ឮ ថា​នាវាកម្ពុជា​​ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ និងប៉ិនប្រសព្វរបស់​លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​​​នៃព្រះរាជាណាចក្រ​​កម្ពុជា ក្រោយពីទទួល​​នូវខ្យល់ព្យុះបោក​​បក់​​​​យ៉ាង​​ខ្លាំង​​ បានឆ្លងផុត​​​​​គ្រប់​​​​កាលៈទេសៈ​​ បាននាំនាវា​មួយ​នេះ ​​​​​ចូលដល់សមុទ្រ​​​មួយដែលមានឆ្នេរ​​ដ៏ស្អាតប្រិមប្រីយ។ កម្ពុជាបានក្លាយទៅជាប្រទេស​​​​មួយ​ដែល​​មាន​កំណើនសេដ្ឋកិច្ច​​​លូតលាស់ខ្ពស់ជាងគេ ក្នុងបណ្តាប្រទេស​​អាស៊ី ប្រជាជនរស់នៅ​​ដោយ​សុខសន្តិភាព​​
ដោយសារសន្តិភាពសុវត្ថិភាព​​​ និងការខិតខំប្រឹងប្រែង​​របស់រាជរដ្ឋាភិបាល​​​​​​ បានធ្វើឲ្យ​​ប្រទេស​​​ទាំងតូច ទាំងធំ ទាំងមហាអំណាច មានការកក់ក្តៅជាទីបំផុតបានសម្រេច​​ចិត្ត​​ជាបន្ត បន្ទាប់ ព្រ​ម​ព្រៀង​​លើកយកកិច្ចប្រជុំអន្តរជាតិនានា មកប្រជុំនៅកម្ពុជា ដែល​ក្នុងនោះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​​ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ជា​ច្រើន​លើក​ទៀត។
ក្នុង ​បរិការ​នេះ ប្រ​ទេស​ណា​ក៏​ដោយនៅ​លើ​ពិ​ភពលោក​​ គេ​តែងភ្ជាប់​​វិ​ស័យ​ ទេសចណ៍​ទៅ​នឹង​ការអ​ភិ​វឌ្ឍសេដ្ឋកិច្ច​របស់​ប្រ​ទេស​។ ​នា​សម័យ​ សន្និសីទខេត្ត​សៀម​រាប ប្រ​ធាន​អង្គការ​ទេស​ចរណ៍​ពិ​ភពលោក បាន​និយាយ​ថា​ «ការ​គ្រប់​គ្រង និង​ការ​អ​ភិវឌ្ឍវិ​ស័យទេសចរណ៍នៅ​កម្ពុជា​ ទទួល​បាន​ជោគ​ជ័យ​​គួរ​ជា​ទី​មោ​ទ​ន​ណាស់»។ ក្រ​សួង​ទេសចរណ៍​កម្ពុជា​បាន​ លើកឡើង​ថា ​​​ការ​លំហូរចូលនូវ​ទេសចរណ៍បរទេស មកកាន់ព្រះរាជាណាចក្រកម្ពុជា មាន​ប្រមាណ៤លាន៥សែន​នាក់​នៅ​ឆ្នាំ២០១៤​​​កន្លងទៅ ដែលបាន​​បង្កើត​​ការងារ​​ក្នុងវិស័យ​​នេះជួនប្រជាពលរដ្ឋ​​​ខ្មែរ ​​​​ប្រមាណ៦​សែន​នាក់ និងបាន​នាំចូលនូវ ​​​«មាសបៃតង» ប្រមាណជាងប្រាំពាន់លានដុល្លារ​សហរដ្ឋ​អា​មេរិក។ ​ក្នុង​ន័យ​នេះ​ រាជរដ្ឋាភិបាល​​​​​បាន និងកំពុងខិតខំប្រឹងប្រែង ​​​​ជុំរុញ​​កំណើនភ្ញៀវ​ទេសចរណ៍​បរទេស​មកកាន់កម្ពុជា ឲ្យកើនដល់៧លាននាក់ នៅឆ្នាំ២០២០។
អង្គការ​ទេស​ចរណ៍​ពិ​ភពលោក ក៏​បាន​លើកឡើង​ដែរថា​ «ការ​វិ​វត្តន៍​ដ៏​លឿន​ស្លេវ​នៃ​វិស័យ​​​​ទេសចរណ៍​នៅ​កម្ពុជា​នេះ​ ក៏​មិន​ចាញ់វិស័យវាយណភ័ណ្ឌណាស់​ណា​នោះទេ គឺ​បាន​​​បង្ហូរ​ជា​ប្រាក់បៀវត្ស​​ ដែលជា​​ចំណូលដល់​​​សេដ្ឋកិច្ច​​​ជាតិ​​​​​ និងក្រុមគ្រួសារដ៏​ធំ​ធេង។» ដោយ​ឡែក​តែ​វិស័យ​វាយណភ័ណ្ឌ​បានជួបប្រទះ​​នឹងផល​វិបាក​យ៉ាង​ច្រើន ពីបរិយាកាសសង្គម​​​ និងនយោបាយ​​ប្រទាញប្រទង់​​ ដោយក្រុម​​ប្រឆាំងនឹងអ្នក​វិនិ​យោគ​ទុន នឹង​រាជរដ្ឋាភិបាលកន្លង​មក​​ រី​ឯវិ​ស័យ​​ទេស​ចរណ៍ គឺ​បាន​នាំ​មក​ជូន​កម្ពុជា​នូវ​ «មាស​បៃ​តង» ​ប៉ុណ្ណោះ។
ជា​សរុប សន្និសីទអន្តរជាតិ​​នៅអង្គរនាពេល​​នេះ ដែល​​មានខ្លឹមសារ «​កសាងនូវភាព​​ដៃ​គូរ» ផ្នែកទេសចរណ៍វប្បធម៌អន្តរជាតិ បាន​ស៊ីជម្រៅយ៉ាងជ្រៅ ជាប្រេងរំអិលដ៏ស័ក្តសិទ្ធបំផុតដើម្បី បង្កើនថាមពលយានយន្តកម្ពុជា​ ឈានទៅអភិវឌ្ឍន៍ទេសចរណ៍ដល់ឆ្នាំ២០២០ តាមការ​កំណត់​របស់រាជរដ្ឋាភិបាលយ៉ាងប្រក្សត្យ៕

No comments:

Post a Comment