Monday, November 03, 2014

លោកជំទាវបណ្ឌិត ម៉ែន​​ សំអន ​ចង់ឲ្យប្រពៃណីប្រណាំងទូកនៅខេត្តស្វាយរៀង បន្តរក្សា​ឲ្យបាន​ជារៀង​រហូត

លោកជំទាវបណ្ឌិតឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចង់ឲ្យអ្នជំនាន់ក្រោយៗខិតខខំបន្ត​ថែរក្សាទំនៀម​ទំលាប់​ប្រពៃ​ណី​ប្រណាំងទូកនៅខេត្តស្វាយរៀងនេះឲ្យបានជារៀងរហូត​ ដើម្បីរួមគ្នាថែរក្សាការពារ​វប្បធម៌​​ប្រពៃណីជាតិឲ្យបាន​គង់វង្ស។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីក្នុងការប្រណាំងទូកខ្នាតអន្តរជាតិឆ្នាំ២០១៤ ដែលប្រារព្វធ្វើ​ឡើងនៅ​​ទន្លេវ៉ៃគោ ខេត្តស្វាយរៀង ថ្ងៃទី០១ វិច្ឆិកា លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន ​សំអន  រដ្ឋមន្ត្រី​ក្រសួង​ ទំនាក់​ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ​មានប្រសាសន៏ថា ខេត្តស្វាយរៀងពី​ដើម​ឡើយពុំ​ធ្លាប់មានការ​រៀប​​ចំពីធី​ ប្រណាំងទូកយ៉ាងអធិកអធមសប្បាយរីករាយបែបនេះទេ  ទើបតែក្រោយ​ការផ្តួចផ្តើមគំនិតរៀបចំពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយហុក  ឡង់ឌី ចាប់តាំងពីឆ្នាំ២០០៨ មក​ខេត្តស្វាយរៀង បានបង្កើតឲ្យមានព្រឹត្តការណ៏​ប្រណាំង​​ទូកខ្នាតអន្តរជាតិនេះជារៀងរាល់ឆ្នាំ គិតមកដល់​ឆ្នាំនេះ​ជាលើកទី៥ហើយ។ ហេតុ​ដូច​នេះ លោកជំទាវចង់​ឲ្យមរតកដែល​ឯកឧត្តមហុក ឡង់ឌី បានផ្តួច​ផ្តើម​បង្កើតឡើងនេះ ឲ្យនៅបន្តថែរក្សាជារៀងរហូត ដើម្បីយើងរួមគ្នាថែរក្សា​ការ​ពារ​ទំនៀម​ទំលាប់​ប្រពៃ​ណី​​ជាតិ ឲ្យបានគង់វង្ស បង្កើតបាននូវកត្តាសាមគ្គីភាពដ៏ល្អនៃសង្គមជាតិខ្មែរទាំងមូល​និង​ជា​ការ​ចូល​ រួមអប​អរ​ព្រះរាជពិធីបុណ្យអុំទូកដែលជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ ឲ្យកាន់តែមានភាពសប្បាយ​រីក​រាយ​អធិកអធមជូនប្រជាពលរដ្ឋ។

​​សូមបញ្ជាក់ថា​ ពិធីប្រណាំងទូកខ្នាតអន្តរជាតិឆ្នាំ២០១៤នៅខេត្តស្វាយរៀងនេះ ផ្តួចផ្តើមរៀបចំឡើង ដោយ​ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ ​សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេ​បញ្ជា​ការ​កងរាជ​អាវុធ​ហត្ថ​លើផ្ទៃប្រទេស ក្រោមការ​ជួយ​ឧបត្ថម​គាំទ្រពីលោកជំទាវ ឧបនាយករដ្ឋ​មន្ត្រី​ម៉ែន សំអន  ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សុខ ​អាន ឯកឧត្តម លោកជំទាវ រួមជាមួយ​សប្បុរសជន នានាជាច្រើនទៀត បាន​ធ្វើ​ឲ្យខេត្ត​ស្វាយ​រៀងជាខេត្តមានកេរ្ត៏ឈ្មោះដ៏លេចធ្លោមួយ ក្នុង​ការ​រៀបព្រឹត្តិការណ៏ប្រណាំងទូកយ៉ាងអធិកអធម ដែល​មាន​មហា​ជនរាប់ម៉ឺន​នាក់​មកចូលរួមទស្សនា។

សម្រាប់ការប្រណាំទូកប្រពៃណីខ្នាត់អន្តរជាតិនៅខេត្តស្វាយរៀង ឆ្នាំ២០១៤នេះ មានទូកមក​ចូលរួម​សរុប ចំនួន​៤០គ្រឿង ក្នុងនោះទូកខេត្តស្វាយរៀង ១៣គ្រឿង ​ទូកកងរាជអាវុធហត្ថមកពី​បណ្តារាជ​ធានី​ខេត្ត​​២៨​គ្រឿង​ ។ ក្រៅ​ពី​នេះ មាន​ទូកប្រភេទក្តាបីសន្លឹក ៩គ្រឿង ក្នុងនោះ​ទូកខេត្តស្វាយរៀង​៨គ្រឿង​និងទូកកងរាជ   អា​វុធ​​ហត្ថ១គ្រឿង។

ជាលទ្ធផលការប្រណាំងប្រភេទទូកប្រពៃណីខ្នាត់អន្តរជាតិផែនទី១  លេខ១បានទៅលើទូក ឆ្លាម​សមុទ្រ​សុខា​សែនជ័យ មកពីកងរាជអាវុធហត្ថខេត្ត​កំពត។ លេខ២ ទូកមហាគ្រុឌកំពង់សោម មកពី​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះ​សីហនុ។ លេខ៣​ ទូកឈ្មោះឌីសែនជ័យបារមីវ៉ៃគោ មកពីស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ។

ផែនទី២ចំណាត់ថ្នាក់ទី១ ទូកអធិរាជឥន្ត្រីសែនជ័យបារមីដូនពេញ មកពីកងរាជអាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ  ,លេខ២ ទូក អធិរាជឥន្ត្រីបារមីភ្នំស្វាយមកពីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ​លេខ៣​ទូក​ឈ្មោះ គ្រុឌ​មាស​តេជោសែនជ័យ មកពីកងរាជអាវុធហត្ថខេត្តសៀមរាម។ ប្រភេទទូកក្តាបីសន្លឹក ផ្នែក​នារី ​លេខ១​ទូក​នារីសែ​ន​ជ័យបារមី​លោក​តាឌី មកពីសមាគមនារី​ខេត្ត​ស្វាយ​រៀង ​ លេខ២ ទូកនារី​សែន​​ជ័យ​​​បារមីស្វាយរៀង មកពីសាលា​ស្រុកស្វាយរៀង ​ , លេខ៣ ទូកយុវនារី​ស្វាយរៀង​ មកពី​សហភាព​សហ​ពន្ធ័​យុវជន​ខេត្តស្វាយរៀង ។ ផ្នែកបុរស​ចំ​ណាត់ថ្នាក់លេខ១ ទូកព្រះ​ខន័​រាជមាន​ជ័យមកពីកងរាជ​អាវុធហត្ថ​លើផ្ទៃប្រទេស លេខ២ ទូកសាធារណការសែន​ជ័យ​បារមីវ៉ៃគោ មកពីមន្ទីរសាធារណៈ​ការខេត្ត​ស្វាយ​រៀង និង​ចំណាត់ថ្នាក់លេខ៣ ទូកថាធុលសែនជ័យ​បារមី​វត្ត​ខ្ជាយ មកពីសាលាស្រុកស្វាយទាប៕

 







No comments:

Post a Comment