Monday, November 03, 2014

ឯកឧត្តម​​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ជំ​រុញ​ការអភិវឌ្ឍ​ភូមិធម្មជាតិ​សម្តេច​តេជោ​ឲ្យក្លាយ​ជាបូរីទេសចរណ៏​​ដ៏ទាក់​ទាញ​ទៅអនាគត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​សុខ ​​អាន បាន​បង្ហាញពីការការរំពឹងថា តាម​រយៈការខិតខំ អភិវឌ្ឍន៏តំបន់ភូមិ​ធម្មជាតិ​មរតកសម្តេចតេជោ តទៅអនាគតតំបន់នេះ ក្លាយជាបូរីដែលមាន​ភាព​ទាក់ទាញខាងវិ​ស័យ​​ទេសចរណ៏ដ៏សំខាន់។

ថ្លែងក្នុងពិធីដង្ហែរអង្គកឋិនទានរបស់រាជដ្ឋាភិបាលមកកាន់វត្តមរតកតេជោបុរីស្វរៈ និងជួបសំណេះសំណាលជា មួយ​កងទ័ព នៅភូមិធម្មជាតិសម្ដេចតេជោហ៊ុនសែន ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣១ តុលានេះ ​ឯកឧត្តមបណ្ឌិតសភាចារ្យ​សុខ ​អាន​​​ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី មានប្រ​សាសន៏ថា ភូមិធម្មជាតិសម្ដេចតេជោហ៊ុន សែន ព្រះវិហារនេះ បានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១០មក  ។

បច្ចុប្បន្ន​ភូមិនេះកំពុងមានការអភិវឌ្ឍ រីកចំរើនជាបណ្តើរៗ ​ដោយយើងបានរៀបចំលំនៅដ្ឋាន ហេដ្ឋារចនាសម្ពន្ធ័ ​ផ្លូវ ស្ពានបេតុង ប្រឡាយបង្ហូរទឹក ​ សាលារៀន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ មណ្ឌលសុខភាព​ កសាងអាង​ស្តុក​ទឹក  វត្តអារាម ​នឹងរៀបចំកសាងផ្សារ សួនច្បារ ដោយខិតខំធ្វើយ៉ាងណារៀបចំតំបន់ស្រអែមនេះឲ្យបានល្អ សម្រាប់​​​នាំ​មក​នូវ​ប្រយោជន៏ជូនប្រជាពលរដ្ឋ ដែលចេះ តែមានកំណើនកើនឡើងរៀងរាល់ឆ្នាំគិតមក​ដល់បច្ចុប្បន្ននេះមាន​ប្រជាពលរដ្ឋកំណើនរហូតដល់ ៤២៤២គ្រួសារហើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៏ថា​ ​យើងនឹងខិតខំកែប្រែតំបន់ស្រអែមនេះឲ្យក្លាយជាទីក្រុង​ដែលមាន​សោ​ភណ្ឌ​ភាពស្រស់ស្អាត ជាទីក្រុងអាចទាក់ទាញទេចរចណ៏ឲ្យមកកាន់តំបន់នេះ កាន់តែច្រើន ដោយ​សារតំ​បន់​នេះមានប្រាសាទព្រះវិហារដែលជាប្រភពធំក្នុងការទាក់ទាញទេសចរណ៏ ប៉ុន្តេក្រៅពីប្រាង្គប្រាសាទព្រះវិហារ​តំ​បន់​នេះ​នៅមានសត្វត្រយ៉ងយក្ស​ដែលភ្ញៀវគេចង់ឃើញ ហើយក៏ជាតំបន់ធម្មជាតិព្រៃភ្នំដែលជាទីចំណាប់អារម្មណ៏​របស់​ភ្ញៀវទេសចរណ៏ជាច្រើនកន្លែងផងដែរ។

ឯកឧត្តមបានលើក ​ឡើងថា តាម​រយៈបុណ្យ​កឋិនទានរបស់រាជ​រដ្ឋា​ភិ​​បា​លថ្ងៃនេះ យើង ប្រមូលបច្ច័យបាន​ជាង៣៣ម៉ឺន​ដុល្លារសម្រាប់យក​មក​បន្ត​ជួយកសាង​សមិទ្ធផល​ នានាជា​ច្រើនទៀត​ ពិសេស​​​ជំរុញ កសាងវត្ត​មរតក​តេ​ជោបុរីស្វរៈនេះឲ្យបានរួចរាល់ នៅមុនខួបបញ្ចូល​ប្រាសាទព្រះវិហារចូល​ជាសម្បត្តិ​បេតិ​កភណ្ឌ​ពិភពលោក។ ឯកឧត្តម ក៏បានដោះស្រាយសំណើរ ដើម្បី​ជួយកសាងអគ្គា​ទីចាត់ការអនុវិទ្យាល័យ​តេជោធម្ម​ជាតិមួយខ្នង ​ឧបត្ថមថវិការទិញសម្ភារៈបំពាក់ឲ្យដល់សាលាបណ្តុះបណ្តាលវិជ្ជា​ជីវៈនិងបាន​ណែ​ នាំឲ្យ​បង​ប្អូនប្រ​ជាពល​រដ្ឋបញ្ចូនកូនចៅមកសិក្សាជំនាញដាំដុះដំណាំ​ ចិញ្ចឹមសត្វ និងជាពិសេសរៀនសូត្រជំនាញ​សម្រាប់​ប្រកបមុខរបរ​នៅ​តំបន់​ដូចជា​ចម្លាក់​ឈើ  ចម្លាក់ថ្ម ដើម្បីផលិតវត្ថុអនុស្សាវយ៏លក់ជូនអ្នកទេសចរណ៏។

ឯកឧត្តម ក៏​បាន​អំ​ពាវ​នាវសូមឲ្យមន្ត្រីរាជការ អជ្ញាធរ កងកម្លាំង  និងសប្បុរសជនទាំងអស់ត្រូវ​មានសុទិដ្ឋិនិយ​ម​មក​លើ​តំបន់ព្រះវិ​ហារ​នេះ ពីព្រោះថាបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំធ្វើឲ្យតំបន់នេះ មានការរីកចំរើនក្នុងការ​ទាក់ទាញ​​ទេសច​រណ៏។

សូមបញ្ចាក់ថា៖ បើប្រៀបធៀប ៨​ខែ ដើម​ឆ្នាំនេះទៅនិង៨ខែក្នុងឆ្នាំកន្លងទៅ យើងមាន​កំណើនទេសចរណ៏​បរទេសមកកាន់តំបន់នេះកើនឡើងជាង៥០% នេះបង្ហាញ​ពី​ការ​ចាប់ផ្តើមឈានឡើង​នៃ​ការរីក​​ចំរើន​នៃវិស័យ​ទេស ចរណ៏នៅក្នុង​​តំបន់ព្រះវិហារនេះ។ 






No comments:

Post a Comment