Monday, September 08, 2014

ឯកឧ​ត្តម​បណ្ឌិត​សភាចារ្យ សុខ អាន អញ្ជើ​ជា​អធិបតី ពិធី​ចូល​កាន់​តំណែង​​របស់​សមាជិក​​គណៈ​​កម្មការ អាណ​ត្តិ​ទី៨នៃ «សមាគម​អ្នកជំនួញ​ចិន​ហុង​កុង និង​ម៉ាកាវ»

ពិធីចូលកាន់តំណែងរបស់សមាជិកគណៈកម្មការ​សម្រាប់​​​​អាណត្តិទី៨ នៃសមាគមអ្នក​ជំនួញចិនហុងកុង និងម៉ាកាវរួមជាមួយនឹង​ពិធី​​ជប់លៀង​​​​សែននំព្រះខែនៃ​ប្រពៃណី​ជនជាតិ​ចិននា ត្រូវ​​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​ បណ្ឌិត្យសភា​ចារ្យ សុខ អាន​​ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​  សុខ​ អាន​ ​បាន​សម្តែងនូវការអបអរសាទរ​ចំពោះ​សមាជិកគណៈ​កម្មការ​​​​សមាគមទាំង​២៥នាក់ ដែលទើបត្រូវបានជ្រើសតាំងថ្មី​សម្រាប់​អាណត្តិ​ទី​៨ ជាពិសេស​អបអរសាទរ​ចំពោះ​លោក​ឧកញ៉ា Yum Sui Sangដែល​ត្រូវ​បាន​ជាប់​ឆ្នោត​ជាប្រធាន​សមាគម​​នេះ ចំនួន​៧អាណត្តិជាប់ៗគ្នា។ ឯកឧត្តម​ បាន​ថ្លែង​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ផង​ដែរ​​ចំពោះស្មារតី​សាមគ្គីភាព​ជាធ្លុងមួយ​របស់លោកឧកញ៉ា​ អស់លោក ​លោក​ស្រី ​​​​សមាជិកសមាជិកា ទាំងអស់​នៃ​សមាគមអ្នកជំនួញចិនហុងកុង និងម៉ាកាវក្នុងការដឹកនាំ​សមាគម​​ធុរកិច្ច​ដ៏ធំនេះ​ឱ្យសម្រេច​បាន​​លទ្ធផលយ៉ាងត្រចះត្រចង់។

សមាគមអ្នកជំនួញចិន ហុងកុង និងម៉ាកាវ​គឺជាសមាគមមួយ​​ដែល​សកម្មមានវ័យ​ចំណាស់ ​និងមានសារៈសំខាន់​ក្នុងចំណោមសមាគមធុរកិច្ចបរទេស​នៅ​​ព្រះរាជា​ណាចក្រកម្ពុជា។​

សមាគមនេះ​បានចាប់បដិសន្ធិតាំងពីឆ្នាំ១៩៩៨មកម្ល៉េះដោយមានលោកឧកញ៉ាYum Sui Sangជាស្ថាបនិកមួយរូបដ៏សំខាន់។ ក្នុងរយៈពេល១៦ឆ្នាំមកនេះសមាគម​បាន​ខិតខំជួយផ្សព្វផ្សាយដល់​សហ​គមន៍ធុរកិច្ចនៅសាធារណរដ្ឋ​ប្រជាមានិតចិន ជាពិសេស​នៅ​ទីក្រុងហុងកុង និងម៉ាកាវឱ្យ​បាន​យល់​​ជ្រួត​ជ្រាប​​​​​អំពីកាលានុវត្តភាព និង​សក្តានុពល​ភាពនៃ​ការវិនិយោគនៅកម្ពុជាព្រមទាំង​​​ជួយ​សម្រប​សម្រួល​​​​​​ដល់​ការធ្វើវិនិយោគនិងធុរកិច្ច​របស់សមាជិកខ្លួន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ។

​ជាលទ្ធផលនាពេល​​បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗ​ជិត​១០០ ជាសមាជិក ដែល​កំពុងធ្វើ​ប្រតិបត្តិ ការ​អាជីវកម្ម​​នៅក្នុង​វិស័យ​​ផ្សេងៗដូចជា វាយនភណ្ឌឱសថដឹកជញ្ជូន​គ្រឿងចក្រផលិត​ផល​​ក្រដាស​គីមីនិងប្លាស្ទិក ជាដើម។

ក្នុងន័យនេះសមាគមអ្នកជំនួញចិន ហុងកុង និងម៉ាកាវបានចូល​រួម​ចំណែក​យ៉ាងច្រើនដល់​ការ​លើកកម្ពស់​វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍ​វិស័យឧស្សាហកម្មនៅព្រះរាជាណាចក្រ​កម្ពុជាដែល​ជា​សមាស​ភាគ​​​ដ៏ចាំបាច់​ក្នុងការកសាងមូលដ្ឋានរឹងមាំសម្រាប់​ការអភិវឌ្ឍ​​​សេដ្ឋកិច្ចសង្គម និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្ររបស់ប្រជាជនកម្ពុជា។

ក្រៅពីបេសកកម្មចម្បងរបស់ខ្លួនក្នុងការជួយគាំទ្រនិងសម្រួលដល់ការធ្វើធុរកិច្ចរបស់​សមា​ជិកសមាគមដូចជាតាមរយៈការផ្តល់​ព័ត៌មាន​អំពីច្បាប់ បទប្បញ្ញត្តិ គោលនយោបាយ​បរិយាកាស​វិនិយោគ និងលក្ខខណ្ឌរស់នៅនៅ​កម្ពុជាព្រមទាំងការជួយដោះស្រាយបញ្ហាផ្សេងៗ​និង​ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សមាជិកខ្លួនសមាគមថែមទាំងបានចូល​​រួម​វិភាគ​ទាន​យ៉ាងសំខាន់ដល់ការថែរក្សា និងលើកកម្ពស់ទំនាក់ទំនង​សហប្រតិបត្តិការ​និងមិត្តភាព​ជា​​ប្រពៃ​ណីរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន​ដែលមានជាយូរលង់​ណាស់​មក​ហើយ​​ឱ្យកាន់តែប្រសើរឡើងថែមទៀត​ ដើម្បីជាប្រយោជន៍ទៅវិញទៅមក​របស់​ប្រជាជនយើង​ទាំងពីរកម្ពុជា-ចិន។

ជាការពិតណាស់ភាពរីកចម្រើននិងជោគជ័យដ៏ត្រចះត្រចង់របស់សមាគម​នឹងមិនអាច​សម្រេច​​ឡើង​​បាន​ទេប្រសិនបើគ្មានការគាំទ្រជំរុញលើកទឹកចិត្តនិងការបង្កលក្ខណៈងាយស្រួល​​ពីរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-ចិន។ជាងនេះទៅទៀតភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​​ជ្រោយ​រវាង​ព្រះ​រាជា​ណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនបាននិងកំពុង​ផ្តល់លក្ខណៈ​អំណោយផល​​កាន់​​តែ​ខ្លាំង​​ឡើង​ថែមទៀត​ដល់ការធ្វើវិនិយោគ និងធុរកិច្ចរបស់ក្រុមហ៊ុនសហគ្រាស​ជាសមាជិក​នៃ​​សមាគម​អ្នកជំនួញចិន ហុងកុង និងម៉ាកាវ​ក៏ដូចជាដល់កិច្ចសហ​ប្រតិ​បត្តិ​ការ ​​​និង​សកម្មភាព​ពាណិជ្ជកម្ម​ជា​ទូទៅ​រវាងប្រជាជនកម្ពុជា-ចិនផងដែរពីព្រោះថាទំនាក់​ទំនង​​​ការ​ទូ​ត​​​​​​​និង​ពាណិជ្ជកម្មអន្តរជាតិ​គឺជាធាតុ​ពីរដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ។

ក្នុង​ឱកាសដ៏ប្រពៃនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុ ខ អាន ក៏បាន​ថ្លែងអំណរគុណ​យ៉ាងជ្រាល​​ជ្រៅ​តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតBu Jianguo ជូនចំពោះ​រដ្ឋាភិបាល ​និង​ប្រជាជន​​នៃ​សាធារណរដ្ឋ​ប្រជា​មា​និត​​ចិន ចំពោះ​​កិច្ចសហ​ប្រតិបត្តិការដ៏ល្អនិងការជួយ​ឧបត្ថម្ភគាំ​ទ្រជារៀង​រហូត​មក ដល់​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ សង្គម​នៅ​កម្ពុជា  និង​បាន​ជូនពរសមាគម​អ្នក​ជំនួញចិន ហុងកុង និង​ម៉ាកាវជាពិសេស​សមាជិកនៃ​គណៈ​កម្មការ​​​សមាគមដែលចូល​កាន់​តំណែ​ង​ថ្មី សូមទទួល​បាន​ជោគ​ជ័យ​​ត្រចះត្រចង់បន្ថែមទៀតនៅក្នុងការបំពេញបេសកកម្ម​របស់​ខ្លួន​ ៕

No comments:

Post a Comment