Monday, September 08, 2014

បទអត្ថាធិប្បាយ៖ បេះដូងសម្ដេច ហ៊ុន សែន ​ចំពោះយុវជន!

ដោយ៖​ រត្ន័ សណ្ដាប់


នៅថ្ងែទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ជាថ្ងៃ​ដ៏ស្រស់បំព្រងសម្រាប់យុវជន​ ជាពិសេស​សិស្សា​នុសិស្ស​ដែលប្រលងជាប់​សញ្ញាបត្រទុតិយភូមិឬបាក់ឌុក​ទទួលបាន​និទ្ទេស ​A ​​ចំនួន​១១នាក់​ តាមកំណែ​ទម្រង់​របស់​ក្រសួងអប់រំ​ក្រោម​ពាក្យ​ស្លោកថា « អ្នកចេះ ​គឺជាប់ អ្នក​មិន​ចេះ​គឺ​ធ្លាក់​» ​​ត្រូវ​បានសម្ដេចតេជោ ​ហ៊ុន សែន អនុញ្ញាតឲ្យ​ចូល​ជួបនៅអ​គារ​រដ្ឋាភិបាល​វិមាន​សន្ដិភាព។

នៅក្នុងពិធីដ៏ប្រពៃថ្លៃថ្លានេះ សម្ដេចតេជោ ​បានសម្ដែងនូវការកោតសរសើរលើកទឹកចិត្ដ​និងផ្ដល់​ជូន​នូវ​អាហារូបករណ៍របស់សម្ដេច និង​សម្ដេច​​កិត្ដិ​ព្រឹទ្ធ​បណ្ឌិតដល់ពួក​គេម្នាក់ៗ ព្រមទំាងថវិកា​៣០០០​ដុល្លារ​ ​ម៉ូតូ​​១គ្រឿង កុំព្យូ​ទ័រ១​គ្រឿង​តម្លៃ១២៥០​ដុល្លារ​​ ជា​សក្ខីភាព​បង្ហាញថា ជានិច្ចកាលសម្ដេច​តែង​បាន​ចាត់​​ទុកវាសនា​ប្រទេសជាតិ​ត្រូវពឹង​ផ្អែកលើ​យុវជន​​​ជា​អ្នក​បន្ដ​វេន។​ 
យុវជនជាកម្លាំងស្នួលនូវ​គ្រប់​សកម្ម​ភាព​​ការ​អភិវឌ្ឍជាតិ ដូច​ប្រសាសន៍​របស់​សម្ដេច​​​បាន​ថ្លែង​នៅ​​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤​ ក្នុងពិធី​បិទ​សន្និសីទ​​​អន្ដរជាតិលើក​ទី៥ ស្ដីពីភាព​ជាអ្នក​ដឹកនាំ​​នៃបញ្ញាវន្ដឆ្នើម​ឆំា្ន២០១៤ ថា « ជោគ​វាសនា​របស់​មនុស្ស​​ម្នាក់ៗ ​គឺត្រូវ​ស្ថិត​នៅក្នុងកណ្ដាប់ដៃ​របស់​ខ្លួន​​​​ដោយ​​​​​ពឹងផ្អែក​លើ​សមត្ថភាព​ និងការ​ប្ដេជ្ញា​ចិត្ដ​ដើម្បី​ឲ្យ​សង្គម​មាន​ការ​​អភិវឌ្ឍដែលជា​ទិសដៅ​ការងារ​ចម្បង​របស់​យុវជន​​​ទំាង​អស់​គ្នា»។

ចំពោះលទ្ធផលដ៏ល្អប្រពៃថ្លៃថ្លាដែលត្រូវបានសង្គមសាទរនេះ គឺ​ពិតជា​បាន​មក​ពី​ការខិតខំ​ប្រឹង​ប្រែង​​ត្រងត្រាប់រៀនសូត្រ​ស្ដាប់ការអប់រំទូន្មានរ​បស់​លោក​គ្រូ អ្នក​គ្រូ ក៏​ដូ​ច​ជាចូលរួម​យ៉ាងសកម្ម​ពី​ក្រុម​គ្រួសារ​​ ឪពុក ម្ដាយរបស់ពួកគេ។

ផ្ទុយ​ទៅវិញ​ ចំពោះការរិះ​គន់ណាមួយរបស់​ក្រុម​ប្រឆំាងមកលើកម្មវិធី​កំណែទម្រង់​វិស័យ​អប់រំ​​​​​ក្រោម​​​​​​​ការជួយបន្ទរពីប្រព័ន្ធឃោសនាគំាទ្របក្សប្រឆំាងរបស់វិទ្យុ​អាស៊ី​សេរី ដែលត្រូវ​គេបានមើល​ឃើញ​ថា​កម្មវិធីនេះ ​ចាប់​​​​ផ្ដើម​កាលពី​ថ្ងៃទី០​៥​ ខែកញ្ញា ឆ្នំា២០១៤  គឺ​គ្រាន់តែជា​សកម្មភាព​បំផុស​បំផុល​ញុះញាង់ ​ទាក់​ទាញ​យុវជន​ឲ្យងាក​មកចូលរួម​ក្នុងសកម្មភាព​​​បម្រើ​​នយោបាយរបស់​​បក្សប្រឆំាង​​ ក្នុងទិសដៅ​ប្រមូល​យុវជន​​​​ទុក​ធ្វើ​​បាតុកម្ម បង្កអស្ថេរភាព​សង្គម រំាងស្ទះ​ដល់​ការ​អភិវឌ្ឍ​​ប្រទេស​ដើម្បីបម្រើនូវមហិច្ឆតា​ល្មោភ​អំណាច​​របស់​ក្រុមខ្លួន ដូចពួកគេធ្លាប់បាន​អនុវត្ដកាល​ពី​ពេលកន្លង​មក​ថ្មីៗ​នេះតែប៉ុណ្ណោះ។

ដូច្នេះ ភាពជា​យុវជន គឺពិត​ជាមានសារ:សំខាន់​ណាស់ សម្រាប់​សម្ដេចតេជោ​​ ដែលលោក​តែងតែបង្ហាញនូវភាពជិតស្និទ្ធយកចិត្ដ​ទុកដាក់អាណិតស្រលាញ់​ចំពោះយុវជន​ តាមរយៈ​​ការ​សាង​សង់​សាលា​រៀននៅគ្រប់ភូមិដ្ឋាន ច្រកល្ហកផុស​ទ្បើង​​នៅ​​ទូ​ទំាង​ប្រទេស ហាក់​ដូចជាទេពនិមិត្ដ​ដើម្បី​បណ្ដុះ​បណ្ដាល​នូវធន​ធានមនុស្សតំាងពីដើមរៀង​មក ​​គឺ​​ដើម្បី​​ជំរុញ​ការផ្លាស់ប្ដូរផ្នត់​គំនិត​របស់​យុវជ​ន​​ម្នាក់ៗ​ឲ្យ​មាន​សមត្ថភាពធ្វើ ​កិច្ច​ការបានច្រើន​ជាង​មនុស្សមួយរយ​នាក់ដទែទៀត ដែល​ដេក​រង់ចំា​តែ​ព្រេង​​​វាសនា​នោះ៕

No comments:

Post a Comment