Friday, May 09, 2014

អនុប្រធាន​គណៈ​កម្មាធិការ​យោធា​មជ្ឈិម​ចិន៖ ការដឹក​នាំ​​របស់​​សម្តេច​​តេជោ​​បាន​​នាំ​​មក​នូវ​ការ​​អភិវឌ្ឍ​គ្រប់​​វិស័យ​​ទាំង​អស់​

នៅ​ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួសម ជាមួយ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​​រដ្ឋម​ន្ត្រី​​នៃ​ព្រះ​​រាជា​​ណា​​ចក្រ​កម្ពុជា ​នា​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព ឯកឧត្ដម Xu Qiliang អនុ​ប្រធាន​គណៈ​កម្មា​ធិការ​យោធាមជ្ឈិម នៃសាធារណ​រដ្ឋ​ប្រជាមានិតចិន បាន​មាន​ប្រសាសន៍​ថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ជា​អ្នក​នយោ​បាយ​​មាន​បទ​ពិសោធន៍​ខ្ពស់​ និង​មានការ​គោរព​ស្រឡាញ់​ពី​ប្រជា​ជន​កម្ពុជា​ និង​ការ​ដឹកនាំ​របស់​សម្តេច​បាន​នាំ​មក​នូវ​​ការ​អភិវឌ្ឍគ្រប់​វិស័យ​ទាំង​អស់​។​​

​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្ដេច​តេជោ​បាន​​​ថា ឯកឧត្ដម Xu Qiliang បាន​ពាំនាំ​នូវការ​ផ្ដាំផ្ញើ​សាក​​សួរ​សុខ​ទុក្ខ ពីសំណាក់​ឯកឧត្ដម​ប្រធា​នាធិបតី ឯក​ឧត្ដមនាយករដ្ឋមន្ត្រីចិន ជូនចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី។ ឯកឧត្តម​​ក៏បាន​សម្តែងនូវក្តីរីករាយយ៉ាងខ្លាំង និង​អបអរ​សាទរ​ចំពោះ​​សមទ្ធិផលទាំងឡាយ ដែល​​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ទទួល​បាន ក្រោមការដឹកនាំរបស់​សម្ដេច​តេជោនាយករដ្ឋមន្ត្រី ដោយឯកឧត្តម​មាន​​ប្រសាសន៍ថា ទស្សន​កិច្ច​របស់​ឯកឧត្ដម​មក​កាន់កម្ពុជា​នាពេល​នេះ គឺត្រូវ បាន​ទទួល​ការ​អនុញាត​ពីឯកឧត្ដមប្រធានាធិបតី ហើយ​មានទិសដៅទី១, បង្កើន​​ការ​យល់​ដឹងគ្នារវាងកម្ពុជា និងចិនជាយុទ្ធសាស្ត្រ។ ទី២, ជំរុញកិច្ចសហប្រតិបត្តិការដែល​ផ្ដល់នូវ​ផល​ប្រយោជន៍​ទៅវិញ​ទៅ​មក​​រវាង​ប្រទេស​ទាំងពីរឲ្យ​កាន់តែ​ស៊ីជម្រៅ និងទី៣, ជំរុញ​ទំនាក់​​ទំនងរវាងយោធា នៃប្រទេសទាំងពីរ ជា​ពិសេស​លើ​វិស័យ​អភិវឌ្ឍ​ធនធាន​មនុស្ស ក្នុង​ន័យ​ធ្វើឲ្យប្រទេសទាំងពីរទទួលបាននូវភាពថ្កុំថ្កើងរុងរឿង។

​សម្ដេចតេជោតេជោ​នាយករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍ថ្លែងអំណរគុណ​ចំពោះ​ការពាំ​នាំនូវ ការផ្ដាំផ្ញើសាកសួរ​សុខ​ទុក្ខ​ពីសំណាក់​ឯកឧត្ដម​ប្រធា​នា​ធិបតី​ ឯកឧត្ដមនាយករដ្ឋមន្ត្រី ហើយ​ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ឯកឧត្ដម Xu Qiliang ដែលបានលើកឡើងនូវគោលដៅនៃការ​បំ​ពេ​ញ​ទស្សនកិច្ចនេះ និង​ក៏សូម​ស្វាគមន៍​នូវរាល់​គោល​ដៅដែល​ឯកឧត្ដម​បាន​​លើក​​ឡើង​ផងដែរ៕​

No comments:

Post a Comment