Friday, May 09, 2014

កំណាព្យ ៖ គណបក្សសង្រ្គោះជាតិ ឈានទៅបំពានច្បាប់ជាថ្មី



(បទពាក្យប្រាំបី)

-   តាំងពីបោះឆ្នោតជាសកលមក                        បើតាមលែលក យកតាមសន្មត់
    គិតរាប់ជាខែ ក្បែរដប់ខែគត់                           ប្រជាពលរដ្ឋ លោកនៅចាំច្បាស់         

-   លទ្ធផលបោះឆ្នោត កាលពីឆ្នាំមុន                    បក្សប្រជាជន ពិតជាអ្នកឈ្នះ
    អ្នកសង្កេតការណ៍ ចំនួនច្រើនណាស់               បានបង្ហាញច្បាស់ ឥតប្រកែកបាន       

-   បក្សសង្រ្គោះជាតិ ឈរថ្នាក់ទី២                       តាមគេសំភី វក់វីតាមដាន
    .. ក្តី មន្រ្តីមូលដ្ឋាន                                 សុទ្ធតែអះអាង ថាថ្នាក់ទី២                 

-   ដោយសារមហិច្ឆតា ធំធេងហួសមាឌ               បក្សសង្រ្គោះជាតិ ខ្មីឃ្មាតវក់វី
    ធ្វើបាតុកម្ម នៅគ្រប់ទិសទី                              រំលោភជាន់ឈ្លី ក្បួនច្បាប់តម្រា          

-   ពោលពាក្យញុះញង់ ចាក់ចុចបំផ្លើស                បំផ្លោងពន្លើស ស្រេចតែចិន្តា
    មាត់ឥតគំរប ជេរវាយប្រហារ                          ធ្វើឫកសង្ហា ថាខ្លួនឯងហំ                   

-   បង្កវិវាទ ឆ្លៀតបង្កាត់ភ្លើង                               ឲ្យឆាបឆេះឡើង ដូចជាគេដំ
    តាមផ្លូវវេងស្រេង ខូចខាតតំណំ                      អួតខ្លួនស្អាតស្អំ ហំឥតមានពីរ             

-   ឥឡូវដល់ពេល ចុះយុទ្ធនាការ                        រើសក្រុមប្រឹក្សា រាជធានី
    ខេត្តក្រុងស្រុកខណ្ឌ ស្របតាមបញ្ជី                  តាមតួនាទី នៃ ..                       

-   គណបក្សដទៃ និងប្រជាជន                           អនុវត្តទន់ភ្លន់ ដោយចិត្តស្មោះសរ
    តាមការណែនាំ តាមសារាចរ                          គោរពបានល្អ ឥតមានសង្កា               

-   ចម្លែកតែគណបក្សសង្រ្គោះជាតិ                      ធ្វើអ្វីច្រើនឃ្លាត ពីច្បាប់មាត្រា
    គេតែងធ្វើអ្វី ទៅតាមអាត្មា                              ផ្ទុយពីគោលការណ៍ ប្រជាធិបតេយ្យ    

ដោយ   មូល  មិត្ត

No comments:

Post a Comment