Monday, November 04, 2013

ទស្សនៈ ដោយ Allen Myer «ប្រជាធិបតេយ្យរបស់អាមេរិកសម្រាប់ប្រជាជនកម្ពុជា»




ទស្សនៈ
ប្រជាធិបតេយ្យរបស់អាមេរិកសម្រាប់ប្រជាជនកម្ពុជា

          សហរដ្ឋអាមេរិក ជាប្រទេសមួយដែលហូរហៀទៅដោយប្រជាធិបតេយ្យ ដោយមូលហេតុនេះ វាជាការចាំបាច់យូរមកហើយដែល​អាមេរិកាំង នាំចេញយ៉ាងហោចណាស់ក៏មួយចំណែក នៃប្រជាធិប​តេយ្យ​របស់ខ្លួនដើម្បីការពារកុំឱ្យអ្នកដែលនៅបាតនៃប្រជាធិបតេយ្យនេះលង់ស្លាប់
ជិតកន្លះសតវត្សរ៍មុន ប្រជាធិបតេយ្យរបស់អាមេរិកាំង បានត្រូវនាំចូល​មកប្រទេសកម្ពុជា ដោយ​ផ្ទុក​ធុង​គ្រាប់​ក្នុងយន្តហោះ​B52 គួរឲ្យ​សង្វែក ប្រជាធិបតេយ្យអាមេរិក ដែល​ទម្លាក់​មក​តាម​រយៈ​យន្ត​ហោះ​      B-52 មិនបានរីកដុះដាលនៅក្នុងប្រទេសកម្ពុជានោះទេ ប្រហែលដោយ​សារអាកាសធាតុខុសគ្នា ប៉ុន្តែ រដ្ឋាភិបាលអាមេរិក បានប្រឹងប្រែងដោយស្ងាត់​​ពេញមួយទសវត្សរ៍ឆ្នាំ១៩៨០ ​គាំទ្រក្រុមមួយឈ្មោះ​ «កម្ពុជា ប្រជាធិបតេយ្យ» រហូតដល់ពេល​ចេញ​ច្បាស់​ក្រឡែត​ថា កម្ពុជាប្រជាធិបតេយ្យបានខ្សោះខ្យល់ និងរលាយ ទៅហើយ
ប៉ុន្តែប្រជាជនអាមេរិកាំង​ដែលជីវភាព​កម្រិតក្រោម ដែល​កំពុងតែរស់​ថប់​ដង្ហើម ដូច្នេះក្រុងវ៉ាស៊ីងតោន ត្រូវតែគិតរកមធ្យោបាយមួយទៀតក្នុងការនាំចេញប្រជាធិបតេយ្យ អ្នក​ឆ្លាតមួយចំនួននៅក្នុងក្រុម ការងារ​បាន​ចេញ​គំនិត​ថាត្រូវ​​បង្កើតវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលជាអង្គការក្រៅរដ្ឋាភិបាលទទួលមូលនិធិពីរដ្ឋាភិបាល (ពិតណាស់) ដែល​នឹងត្រូវ​​ជួយ​ចែក​ចាយ​ប្រជាធិបតេយ្យបែបអាមេរិកទៅឱ្យប្រទេសនានា ដែលប្រជាធិបតេយ្យមិនទាន់បានរីកលូតលាស់ (ភ័ស្តុតាង គឺ​ប្រជាជននៅប្រទេសទាំងនោះមិនទាន់បានបោះឆ្នោត​ ដូច​អាមេរិកាំង​នៅ​ឡើយ​)
ការ​ពិត IRI និង NDI ជាង​អង្គការ​មិនសូវ​ខុសគ្នាប៉ុន្មាន​ទេ ទោះជា​មាន​តម្រូវការ​ទាមទារ​ឱ្យមាន​ការ​រក្សា​ភាព​​ប្រឌិត ថាគោលនយោបាយការបរទេសរបស់គណ​បក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋរ​បស់​អាមេរិក គឺជាជម្រើសក៏ដោយ ជាធម្មតា គេ​បាន​បែងចែក​កម្លាំងដោយសន្តិវិធី រវាងវិទ្យាស្ថានទាំងពីរនេះ ឧទាហរណ៍ នៅពេលដែលរដ្ឋាភិបាលអាមេរិកបានសម្រេចចិត្តផ្តួលរំលំប្រធានាធិបតីឆ្វេងនិយម Hugo Chavez នៃប្រទេសវេណេហ្សូអេឡាក្នុងឆ្នាំ២០០២ ការផ្តល់មូលនិធិ និងការលើកទឹកចិត្តចំពោះអ្នក​រៀបចំ​ផែនការធ្វើ​រដ្ឋប្រហារ ភាគច្រើនបានត្រូវផ្ទុក​ផ្ដាក់​ទៅឱ្យ NDI ដែលនេះប្រហែលជាដោយឈរលើ​ទ្រឹស្តី​ថា NDI ដែលសេរីនិយមនេះ អាចបាន​រួចខ្លួនច្រើនជាង IRI ដែលមានលក្ខណៈអភិរក្ស អាច​ធ្វើ​ទៅ​បាន មុនពេលដែល Chavez ចាប់បាន ផ្ទុយទៅវិញ ប្រសិនបើអ្នកនោះ​ជាជនផ្តាច់ការបែប​អភិរក្សវិញ​ ដែលមាន​ការខ្វែងគំនិតគ្នាជាមួយអាមេរិក អ្នកនោះ​ប្រហែលជាគេ​ប្រាប់ប៉ូលិសសម្ងាត់របស់គេ​ឱ្យផ្តោត​ការ​យកចិត្ត ទុកដាក់​​លើអ្វីដែល IRI កំពុងធ្វើ គ្មាននរណាម្នាក់​បាននិយាយ​ទាល់​តែ​សោះថា ការ​រៀប​ចំ​រដ្ឋ​ប្រហារអន្តរជាតិ គឺមានលក្ខណៈស្រួល​នោះទេ
អ្វីដែលបានលើកឡើងខាងលើនេះ មិនមានចេតនាបង្កប់ន័យថា រដ្ឋាភិបាលអាមេរិកកំពុងព្យាយាម រៀបចំធ្វើ​រដ្ឋប្រហារមួយក្នុងប្រទេសកម្ពុជានោះទេ មើល​ទៅ​គេ​ប្រហែលជាមិនធ្វើដូច្នេះទេ ព្រោះគេ​ កំពុងជាប់ដៃ​ជាមួយនឹងសង្គ្រាម ឬរដ្ឋប្រហារនៅកន្លែង​ផ្សេងទៀតដែលគេ​គិតថា កន្លែង​នោះ គោល​ការណ៍​ប្រជាធិបតេយ្យរបស់គេ កំពុងទទួលការគំរាមកំហែងខ្លាំងជាង ប៉ុន្តែ សូមរង់​ចាំតាម​ដាន​បន្ដ​ទៀត
ក្នុងប្រទេសកម្ពុជា IRI  និង NDI ដែល​ជា​អង្គការក្រៅរដ្ឋាភិបាល ដែលទទួលមូលនិធិពីរដ្ឋាភិបាលក្នុងលក្ខណៈមិនប្រក្រតីមួយ បានបែងចែកកិច្ចការប្រហែលជាដើម្បីខំជៀសវាងមិនឱ្យគេ​មើល​បំណាំ​ IRI បានធ្វើការស្ទង់មតិសាធារណៈ ដែលជាញឹកញាប់បានបង្ហាញថា ប្រជាជនកម្ពុជាមួយភាគធំ ជាទូទៅគាំទ្រទិសដៅដែលរដ្ឋាភិបាលកម្ពុជាកំពុងដើរ ក្នុងពេលជាមួយគ្នានេះ NDI បាន និងកំពុងធ្វើ ការស្ទង់មតិដែលមានបង្កប់ន័យថា រដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមទប់ស្កាត់ប្រជាជនមិនឱ្យបោះឆ្នោត ជំហរទាំងពីរនេះ ហាក់ដូចជាមានការផ្ទុយគ្នា ក៏​ប៉ុន្តែប្រជាធិបតេយ្យបែបអាមេរិក ហាក់ដូចជាចូលចិត្តការផ្ទុយគ្នា
ការអះអាងចុងក្រោយបង្អស់​របស់ NDI ទៅលើប្រធានបទនេះ បានត្រូវរាយការណ៍ក្នុងសារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ ខែតុលា អត្ថបទនោះបានដកស្រង់សម្តីរបស់លោក​ស្រី​ Laura Thornton ដែលជានាយិកា​របស់ NDI ប្រចាំ​នៅ​កម្ពុជា​​ ដោយពោល​ថា យោងទៅតាមការស្ទង់មតិមួយ «ប្រជាពលរដ្ឋចំនួន ២៩,៥% បានព្យាយាមទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ប៉ុន្តែមិនអាចបោះឆ្នោតបាន» ហើយ​ថា «ចំនួនអ្នកដែលត្រូវបានគេដកហូតសិទ្ធិបោះឆ្នោតនោះ អាចនឹង​មាន​សក្ដានុពល​ប្រែប្រួល​លទ្ធផល​នៃ​ការ​បោះឆ្នោត»
គួរឱ្យឆ្ងល់យ៉ាងខ្លាំង គឺ​អស់​រយៈពេលជាង២៤ម៉ោងក្រោយពីអត្ថបទនេះត្រូវបានបោះពុម្ពផ្សាយមិនមានព័ត៌មាន អំពីការស្ទង់មតិនេះ ត្រូវបានស្ថិត​លើ​គេហទំព័ររបស់ NDI​ ឬកន្លែងដទៃទៀតនៅលើអ៊ិនធើនិត នោះទេ លើកលែងតែនៅលើគេហទំព័ររបស់​ The Cambodia Daily ប៉ុណ្ណោះ តើ NDI មានទម្លាប់ផ្តល់ព័ត៌មាន​សំខាន់​ថ្មីៗបំផុតដល់ The Cambodia Daily មែនទេ? ឬក៏ NDI មានទំនុក​ចិត្ត​តិច​តួច​លើ​ការ​វិភាគរបស់ខ្លួន ដែលធ្វើឱ្យខ្លួនសម្រេចចិត្តសាកល្បងបញ្ចេញព័ត៌មាននេះ តែ​មួយកន្លែងប៉ុណ្ណោះ? ទោះជា​ការពន្យល់យ៉ាងណាក៏ដោយ ស្ថានភាពបែប​នេះមិន​អាច​ធ្វើ​ឲ្យ​គេ​ដឹង​បាន​ថា​តើ​សំណួរ​ដែល​មិន​មាន​ចម្លើយនៅក្នុងអត្ថបទនោះ ចេញមកពី NDI ឬមកពីអ្នកយក​ព័ត៌មានរបស់​ The Cambodia Daily? សំណួររបៀបគ្មានចម្លើយ​បែប​នេះមាន​ច្រើនណាស់
ជា​ការចាប់ផ្តើម អត្ថបទនោះពុំបានបង្ហាញ​ពី​ចំនួនប្រជាជនដែលត្រូវបាន​សាកសួរនោះទេ ដែល​នេះ​គឺជាការសំខាន់ណាស់សម្រាប់វាយតម្លៃលើភាពជឿទុកចិត្តបាននៃការធ្វើស្ទង់មតិ អត្ថបទ​នោះក៏មិនបាននិយាយឱ្យច្បាស់លាស់ថាតើអ្នកដែលត្រូវបានសាកសួរ បានត្រូវជ្រើសរើសរបៀបណា ប៉ុន្តែ អត្ថបទនេះពិតជាបានបង្កប់ន័យថា ការជ្រើសរើសគឺមិនមានលក្ខណៈចៃដន្យទេ ពីព្រោះ លោក​ស្រី​Thornton ត្រូវបានគេ​ដកស្រង់សម្តី និយាយថា បំណងមួយរបស់ការស្ទង់មតិនេះ គឺ «ដើម្បីវាយ​តម្លៃ​ផល​ប៉ះពាល់ពី​ការជជែកដេញដោលរបស់បេក្ខជនតំណាងរាស្ត្រដែលរៀបចំដោយ NDI» ដូច្នេះ វាហាក់​ដូច​ជាថា ប្រជាជនដែលត្រូវបានសាកសួរធ្លាប់បានចូលរួម ឬយ៉ាងហោចណាស់បានដឹង អំពីការ​ជជែក​ដេញ​ដោលរបស់បេក្ខជនតំណាងរាស្ត្រដែលរៀបចំដោយ NDI នេះ ហើយក្នុងកម្រិតណាមួយនោះ​ គឺ​មិន​មែន​ជាកំរិត​មនុស្ស​ដែល​ជា​អ្នកបោះឆ្នោតនៅ​កម្ពុជា​នោះទេ
          សំណួរដែលមិនមានចម្លើយមួយទៀត គឺថាតើអ្នកដែលត្រូវ​សាកសួរគេ​ គឺ​គ្រាន់​ត្រឹម​តែ​ទទួល​យក​ពាក្យរបស់ប្រជាជន ថាពួកគេបានត្រូវចុះឈ្មោះត្រឹមត្រូវ តែ​បរាជ័យ​ក្នុង​ការ​ព្យាយាម​ទៅ​បោះឆ្នោ​ត​ នៅ​គ្រប់ប្រទេសដែលការបោះឆ្នោតមិនមែនជាការតម្រូវ​នោះ មានចំនួនប្រជាជនតិចឬចំនួន​ច្រើនដែល​មិន​បាន​​​ចុះឈ្មោះ ឬក៏​ចុះឈ្មោះហើយ​ តែ​មិនបាន​ទៅ​បោះឆ្នោត។ ប៉ុន្តែនៅ​ពេល​បោះឆ្នោត​ថ្មីៗ​នេះ​នៅ​​ប្រទេស​កម្ពុជា មានសម្ពាធសង្គមខ្លាំងជំរុញឱ្យគេ​ចេញទៅបោះឆ្នោត ដែលជា​ផ្នែកមួយ​នៃដំណើរ​ការ​បោះ​ឆ្នោត ទាំង​គណៈកម្មា​ធិ​ការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីផ្សេងៗទៀត និងក្នុងទម្រង់នៃការប្រមូល​ផ្តុំ​ឃោសនា​បោះឆ្នោត​ដែល​មាន​លក្ខណៈ​ធំ​គួរឲ្យ​ចាប់អារម្មណ៍។ បើគេ​គ្រាន់​តែ​សួរ​នរណា​ម្នាក់ថា​ហេតុអ្វី​បាន​ជា​មិន​ចេញ​​ទៅបោះឆ្នោត អ្នកដែល​មិនបាន​ទៅ​បោះឆ្នោតហាក់​មាន​អាការៈ​ដូច​ជា​ចម្លែក​បន្តិច នោះ​បើ​គេ​ពុំ​មែន​ជា​អ្នក​ដែល​​ប្រឆាំង​នឹង​សង្គម​នោះទេ។
អញ្ចឹងប្រហែលជាមានសម្ពាធលើអ្នកដែលត្រូវបានគេ​សាកសួរ ដែលមិនមែនជាអ្នកបោះឆ្នោត ដើម្បី​​បំប៉ោងបំផ្លើសអំពីការព្យាយាមទៅបោះឆ្នោតរបស់ពួកគេ។ ដូច្នេះ វានឹងអាចជួយ​ឲ្យ​គេ​វាយ​តម្លៃ​អំពី​ភាព​អាច​ទុក​ចិត្តបាននៃការស្ទង់មតិនេះ ដើម្បីដឹងថាតើដំណើរ​ការ​ចោទ​សួរ​នេះ​ អាច​ទុក​ជា​បានការ​ឬ​ទេ? ហើយ​ថាតើ​សំណួរ ត្រូវបានគេសរសេរច្បាស់​លាស់​ឬទេ? តើអ្នក​ដែលធ្វើការ​ស្ទង់មតិ​នេះ​បាន​សុំមើល ភ័ស្តុតាង​ដែល​ប្រជាជន​បានចុះឈ្មោះឬទេ ដូចជា​បង្កា​ន់​ដៃ​​នៅពេល​ដែល​ប្រជាជន​ចុះឈ្មោះ? តើពួកគេ​បានសួរ​ថា តើ​អ្នកឆ្លើយ​សំណួរ​បាន​ព្យាយាមរក​ឈ្មោះរបស់​ខ្លួន​នៅក្នុង​បញ្ជី​ឈ្មោះបោះឆ្នោត ​ដែល​បិទផ្សាយជាសាធារណៈមុនពេលថ្ងៃបោះឆ្នោត ដូចដែលអជ្ញាធរ​បោះឆ្នោត​ជំរុញ​ឱ្យពួកគេធ្វើដូច្នេះឬទេ? តើអ្នក​ឆ្លើយ​សំណួរ​ប៉ុន្មាននាក់​បានឆ្លើយ​ទៅនឹង​ការស្ទង់មតិ​នេះ ដោយ​និយាយ​ពាក្យ​ដូចជា «ទេ! ខ្ញុំមិន​ដែល​បានដឹងអំពីការចុះឈ្មោះទេ» «ខ្ញុំបានចូល​មករស់​នៅ​ក្នុង​ឃុំនេះ​ ក្រោយពេល​ដែលការ​ចុះ​ឈ្មោះត្រូវបាន​បិទ ហើយឃុំចាស់របស់ខ្ញុំនៅឆ្ងាយខ្លាំងណាស់» «ខ្ញុំឈឺនៅថ្ងៃបោះឆ្នោត» «ខ្ញុំមានបំណងទៅបោះឆ្នោត​ដែរ ប៉ុន្តែបាត់គោ ដូច្នេះខ្ញុំត្រូវទៅដើររកវាសិន​»។ បញ្ហា​នេះ យើង​មិន​បាន​ដឹងអំពី​ចម្លើយ​ទៅនឹង​សំណួរ​ទាំងនេះ​ណា​មួយ​​នោះទេ
តាម​មើល​ទៅ​ប្រហែលជាទិដ្ឋ​ភាព​ដែល​ធ្ងន់​ធ្ងរ​បំផុតនៃអត្ថបទនេះគឺថា វាមិនបានប្រាប់យើងនូវអ្វី​ដែល​​អ្នកមិនទៅ​បោះឆ្នោត ដែលត្រូវបានគេ​សម្ភាសន៍ភាគច្រើន និយាយយ៉ាង​ណា​នោះទេ។ លោក​ស្រី Thornton បាន​ប្រាប់​​ The Cambodia Daily ថា ៣២,៦% នៃ​អ្នក​ដែល​មិន​បាន​បោះ​ឆ្នោត មិន​អាច​រក​ឈ្មោះ​ពួកគេឃើញនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយ ១៥,២% ទៀត និយាយថា ពួកគេ​ត្រូវ​បាន​រារាំង​មិន​ឱ្យបោះឆ្នោតដោយមន្ត្រីបោះឆ្នោត»។ តួរលេខនេះគឺ ជាតួរលេខតែមួយគត់ដែលមានក្នុងអត្ថបទនោះ ហើយ​បូកបញ្ចូលគ្នាទៅ​បានតែ ៤៧,៨% នៃអ្នកដែល​បាន​ឆ្លើយនឹង​សំណួរប៉ុណ្ណោះ ដែលបាន​ឆ្លើយ​ថាពួកគេ​បាន​ព្យាយាមទៅបោះឆ្នោត ប៉ុន្តែមិនអាចបោះបាន។
តើអ្វីជាបញ្ហាសម្រាប់អ្នកភាគច្រើន គឺសម្រាប់អ្នក ៥២,២% ដទៃទៀត? តើពួកគេ​ត្រូវបានរារាំង​មិន​ឱ្យទៅកាន់ការិយាល័យ​បោះឆ្នោតដោយសារទឹកទំនន់ឬ?(ប្រសិនបើអញ្ជឹងមែន​ តើទឹក​ជំនន់​ត្រូវ​បាន​រៀបចំ​ឡើង ដោយរដ្ឋាភិបាលគណបក្សប្រជាជនដែរឬ?) ឬមួយ​ពួក​គេមាន​ការ​ភ័យខ្លាច ​ដោយហ្វូង​ពួក​​​អ្នក​គ្មាន​​សណ្តាប់ធ្នាប់ប្រកាន់ពូជសាសន៍ ដែលត្រៀម​នៅជុំវិញការិយាល័យ​បោះឆ្នោត​តាម​ការអំពាវនាវ​របស់​មេដឹកនាំគណបក្សសង្គ្រោះជាតិបាន​រារាំង​ប្រជាជនកម្ពុជា ​ដែល​ជាជនជាតិ​ភាគតិច​ មិន​ឱ្យ​ចូល​ទៅ​​បោះ​ឆ្នោត?
សំណួរគ្មាន​ចម្លើយជាច្រើន​ទៀត ទាក់ទងនឹងមនុស្ស​ចំនួន​ ១៥,២% ទៀត  ដែលបាន​និយាយ​ថា ពួកគេត្រូវបានរារាំងមិនឱ្យបោះឆ្នោតដោយមន្ត្រីបោះឆ្នោត។ ដោយសារតែមន្ត្រីបោះឆ្នោតត្រូវបាន​ជួល​ដោយ​សង្កាត់។ វាជា​ការ​ល្អ ប្រសិន​បើ​យើង​​ដឹងថា​តើមាន​ចំនួន​ប៉ុន្មានភាគរយ​ដែល​ឧបត្ដិហេតុ​ទាំងនេះ​កើត​ឡើ​ង​ក្នុងឃុំ ដែលគណបក្សប្រជាជនមានសម្លេងភាគច្រើនក្នុងក្រុមប្រឹក្សាឃុំ ហើយ​ប៉ុន្មានភាគរយទៀត​ក្នុង​ឃុំដែលគណបក្សសង្គ្រោះជាតិមានសម្លេងភាគច្រើន។ តើអ្នកទៅ​បោះឆ្នោតដែលត្រូវបានគេ​រារាំងនោះ មាន​បាន​ផ្តល់​ហេតុផលណាមួយអំពីការត្រូវបានគេរារាំងនេះឬទេ?​ ប្រសិនបានផ្តល់ តើហេតុផល​នោះ​អាច​យក​ជាការ​បាន​ឬទេ?
          សំណួរច្រើន​ទៀត ដែលមិនទាក់​ទង​នឹង​​ការស្ទង់មតិ ប៉ុន្តែទាក់​ទង​ទៅ​នឹង​ឥរិយាបទ និង/ឬ​ចំណេះ​ដឹង របស់ NDI ត្រូវបានលើកឡើងដោយការធ្វើ​អត្ថាធិប្បាយរបស់លោក​ស្រី Thornton ទៅ​កាន់​​ The Cambodia Daily ដែល​លោកស្រី​បានចោទប្រកាន់​ គ.ជ.ប. ថាបាន​រារាំង​មិនឱ្យ​គណបក្ស​នយោបាយ​អាចរកបាននូវបញ្ជីឈ្មោះបោះឆ្នោត។ ការចោទប្រកាន់នេះ គឺគ្រាន់តែជាការ​ចម្លែក​មួយ​ប៉ុណ្ណោះ។ បញ្ជី​ឈ្មោះ​បោះឆ្នោត ត្រូវបានបិទបង្ហាញជាសាធារណៈនៅគ្រប់ការិយាល័យក្នុងឃុំ​រយៈ​ពេល​ច្រើន​ខែមុន​ពេល​បោះ​ឆ្នោត​។ បញ្ជីទាំងនោះអាចត្រូវរកបានដោយសេរី​។ តើ NDI អាច​យល់​ដឹងពីបញ្ហានេះទេ?
ទោះ​ជា​ក្នុង​ករណីណាក៏ដោយ ឥរិយាបទរបស់គណបក្សប្រឆាំងបានបង្ហាញថា ខ្លួន​ពិត​ជា​មិន​មាន​ការ​ចាប់អារម្មណ៍នឹងបញ្ជីឈ្មោះបោះឆ្នោតទេ។ នៅពេល​ដែលបញ្ជី​កំពុង​ត្រូវបាន​ធ្វើបច្ចុប្បន្នភាព​ជាផ្លូវការ​នៅ​ចុងឆ្នាំមុន គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានធ្វើ​ពហិការ​មិនចូលរួ​ម​ក្នុង​ដំណើរការ​ទាំង​ស្រុង​។

ភាព​ផ្ទុយគ្នា និងភាព​យល់ច្រឡំបែបនេះ មិនបាន​ដក់​ជា​ផ្នត់​គំនិត​នៅ​ឡើយ​ទេ ដោយ​ហេតុ​ថា ប្រជាធិប​តេយ្យអាមេរិក ពុំ​​ក្លាយទៅជាចំណាប់​អារម្មណ៍​នៅ​ប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះនោះទេ។ ប៉ុន្តែយ៉ាងហោចណាស់ជាក៏ជាកុសលមួយ ដែល​យើង​ត្រូវ​អរគុណ ដោយ NDI ពុំ​ទាន់មានយន្តហោះយក្ស​ប្រភេទ B52 នៅ​ឡើយ​​។

ដោយៈ Allen Myers
letters2pppapers.wordpress.com

No comments:

Post a Comment