Tuesday, June 25, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ពង្រឹងវិស័យអប់រំផ្នែកបច្ចេកវិទ្យា ឆ្ពោះទៅកសាងពលរដ្ឋឌីជីថល

 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងការពង្រឹងវិស័យអប់រំ ជាពិសេសផ្នែកបច្ចេកទេសព័ត៌មាន គឺរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយសំខាន់ៗ ក្នុងគោលដៅអនុវត្ត និងធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការកសាងពលរដ្ឋឌីជីថលដែលមានសមត្ថភាពទទួលយកនូវបច្ចេកវិទ្យា ដោយមានពុទ្ធិជាមូលដ្ឋាន។ 

ក្នុងន័យនេះ ការផ្គត់ផ្គង់ធនធានមនុស្សដែលជាមូលធនមនុស្សមានសមត្ថភាពខ្ពស់ ជាមួយនិងចំណេះដឹងទូលំទូលាយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សារព័ត៌មាន សារគមនាគមន៍ និងនវានុវត្តន៍ គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបណ្តាញសាកលវិទ្យាលយ័សាយប៊រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕




No comments:

Post a Comment