Tuesday, June 25, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកំណែទម្រង់អប់រំត្រូវមានភាពបុរេសកម្ម


នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធបណ្តាញសាកលវិទ្យាល័យ សាយប័រ ដែលប្រារព្ធនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា» នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងថា ការកំណែទម្រង់អប់រំត្រូវមានភាពបុរេសកម្ម ព្រោះការកសាងធនធានមនុស្សមិនអាចធ្វើត្រឹមតែមួយថ្ងៃទេ ដូច្នេះទាមទារឱ្យវិស័យអប់រំដាក់ចេញនូវគោលការណ៍ដោយចក្ខុវិស័យវែងឆ្ងាយ និងភាពបុរេសកម្ម បើមិនដូច្នោះទេ យើងដើរអត់ទាន់គេទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ធនធានមនុស្សដែលដើរទាន់សភាពការណ៍គឺអាចឱ្យកម្ពុជាចាប់យកនូវបច្ចេកវិទ្យា និងឧស្សាហកម្មសំខាន់ៗ  ពោលគឺភាពប្រកួតប្រជែងរបស់យើងដើរទាន់ជាមួយគេគឺដោយសារការត្រៀមលក្ខណៈបណ្តុះបណ្តាលយូរអង្វែង៕




No comments:

Post a Comment