Thursday, November 16, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងដាក់ឱ្យប្រើ E-Arrival ដើម្បីសម្រួលជូនភ្ញៀវអន្តរជាតិក្នុងការបំពេញឯកសារនានា នៅពេលចូលមកកម្ពុជា ចាប់ពីដើមឆ្នាំ២០២៤ តទៅ



នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានរៀបចំការអនុវត្តគំរោងឱ្យប្រើ E-Arrival ដើម្បីសម្រួលជូនភ្ញៀវអន្តរជាតិក្នុងការបំពេញឯកសារនានា នៅពេលចូលមកកម្ពុជា ចាប់ពីដើមឆ្នាំ២០២៤ តទៅ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គំរោងឱ្យប្រើ E-Arrival នេះ នឹងជួយសម្រួលឱ្យមានភាពសាមញ្ញនៅក្នុងការបំពេញទម្រង់បែបបទនានា ដែលពីមុនមានការលំបាកស្មុគ្រស្មាញច្រើន ប៉ុន្តែពេលនេះត្រូវបានសម្រួលបញ្ចូលគ្នាដើម្បីបង្កភាពងាយស្រួល។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គំរោងឱ្យប្រើ E-Arrival នេះដែរ ក៏នឹងកាត់បន្ថយការប្រើប្រាស់ក្រដាស ទៅជាការប្រើតាមប្រព័ន្ធបច្ចេកវិទ្យាវិញ៕

No comments:

Post a Comment