Thursday, November 16, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យគ្រប់គ្នាយកចិត្តទុកដាក់លើគ្រប់គ្រងព្រលានយន្តហោះថ្មីនេះឱ្យបានល្អ




នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះថ្មីនេះ មិនត្រឹមតែជាកន្លែងមួយល្អស្អាតប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលត្រូវបម្រើសេវាដល់អតិថិជនឱ្យបានល្អប្រសើរផងដែរ ដូច្នេះទាំងអស់គ្នាត្រូវរៀបចំគ្រប់គ្រងព្រលានយន្តហោះថ្មីនេះឱ្យបានល្អ ដោយធានាការផ្តល់សេវាគ្រប់ប្រភេទឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យព្រលានយន្តហោះនេះ មានដំណើរការទៅដោយរលូន។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងត្រូវធ្វើយ៉ាងណាឱ្យការងារទាំងអស់ រួមទាំងការងារបដិសណ្ឋារកិច្ច និងការងារផ្តល់សេវាផ្សេងៗ បង្កើតបានជាអនុស្សាវរីយ៍ល្អៗសម្រាប់អ្នកដំណើរ និងផ្ដល់ភាពកក់ក្តៅដល់ពួកគាត់។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការរៀបចំ និងការគ្រប់គ្រងព្រលានយន្តហោះនេះសំខាន់ណាស់ សម្រាប់ទាំងផ្នែកឯកជន អ្នកវិនិយោគ និងស្ថាប័នរដ្ឋទាំងអស់៕

No comments:

Post a Comment