Thursday, November 16, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រលានយន្តហោះថ្មីនេះ ត្រូវបានកសាងឡើងក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន



នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះថ្មីនេះ ត្រូវបានកសាងឡើងក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងបានប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ និងជាតំបន់សេដ្ឋកិច្ចពហុបំណងបន្ថែមទៀត ដែលនឹងអាចជួយទៅដល់សេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាបផងដែរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា តំបន់ជីក្រែង និងតំបន់សូត្រនិគមនេះ មានប្រវត្តិជាតំបន់វាយប្រយុទ្ធគ្នាជាមួយកម្លាំងខ្មែរក្រហម រហូតដល់ឆ្នាំ១៩៩៨។ ចំណែកឯផ្លូវធ្វើដំណើរពីទីរួមខេត្តសៀមរាប រហូតមកដល់ព្រលានយន្តហោះថ្មីនេះ ពោរពេញទៅដោយគ្រាប់មីន និងការច្បាំងគ្នា ដែលបង្កឱ្យមានការស្លាប់បាត់បង់ជីវិតជាច្រើន៕

No comments:

Post a Comment