Wednesday, November 01, 2023

ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីដ៏ ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះបរិត្តអង្គព្រះកឋិនទានព្រះរាជទ្រព្យព្រះមហាក្សត្រ



នៅក្នុងឱកាសដែលពុទ្ធបរិស័ទខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរួមសាមគ្គីគ្នា ជាឯកច្ឆ័ន្ទកសាងឡើងនូវអង្គកឋិនទាន ទៅតាមកម្លាំងសទ្ធា របស់ អស់ លោក ដើម្បីវេរប្រគេនព្រះសង្ឃ បន្ទាប់ពីបានគង់ចាំព្រះវស្សា អស់កាលត្រីមាស នៅគ្រប់ទីអារាម ក្នុងរយៈពេលចំនួន១ខែ ចាប់ពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ថ្ងៃ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧នេះ ដោយឡែក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសទ្ធាដ៏ជ្រះថ្លាក្រៃ លែង ក្នុងការកសាងឡើងនូវអង្គកឋិនទានព្រះរាជទ្រព្យព្រះមហាក្សត្រដ៏ធំមួយ ព្រមទាំងបានប្រារព្ធព្រះរាជពិធីចំរើនព្រះបរិត្តអង្គកឋិនទាន ព្រះរាជទ្រព្យ នៅវេលារសៀល ថ្ងៃពុធ ៣រោច ខែអស្សុជ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីដង្ហែយកទៅវេរប្រគេនព្រះសង្ឃ បន្ទាប់ពីបានគង់ចាំព្រះវស្សា អស់កាលត្រី មាស ក្នុងពុទ្ធសីមាវត្តរវៀងជុំ ស្ថិតនៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ព្រះរាជពិធីបុណ្យចម្រើនព្រះបរិត្តអង្គកឋិនទាន ព្រះរាជទ្រព្យព្រះមហា ក្សត្រ នៅវេលារសៀល ថ្ងៃដ៏មង្គលនេះ ទទួលបាននូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រ កម្ពុជាស្តេចយាងជាព្រះរាជាធិបតីដ៏ ខ្ពង់ខ្ពស់បំផុត ធ្វើឲ្យព្រះរាជពិធីបុណ្យ ដែលបានរៀបចំឡើងនៅព្រះទីនាំង ទេវាវិនិច័្ឆយ ក្នុងព្រះបរមរាជវាំង មានសភាពដ៏មហោឡារឹកអធឹកអធមបំផុត ។











No comments:

Post a Comment