Tuesday, August 29, 2023

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អ្នកធ្វើគោលនយោបាយជាតិ គឺសុទ្ធតែជាបណ្ឌិតដែលមានបទពិសោធន៍ការងារ និងបានសិក្សានៅក្រៅប្រទេស

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា មិនមែនជាគោលនយោបាយកញ្ឆក់កណ្តៀតនោះទេ គឺជាគោលនយោបាយដែលបម្រើប្រជាពលរដ្ឋ និងមានចរិតយូរអង្វែង ហើយអ្នកធ្វើគោលនយោបាយជាតិ គឺសុទ្ធតែជាបណ្ឌិតដែលមានបទពិសោធន៍ការងារ និងបានសិក្សានៅក្រៅប្រទេសជាច្រើនរូប។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ដើម្បីឆ្លើយតបទៅតាមគោលនយោបាយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នឹងបង្កើតក្រុមព័ត៌មាន ដើម្បីប្រមូលព័ត៌មាននានាពីប្រជាពលរដ្ឋទូទាំងប្រទេសដែលស្នើមក ដើម្បីដោះស្រាយរាល់សំណូមពរនានាជូនប្រជាពលរដ្ឋ៕






No comments:

Post a Comment