Tuesday, August 29, 2023

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរទាំងអស់ ចូលរួមអនុវត្តកម្មវិធីនយោបាយបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គ្រប់ បណ្តាក្រសួងស្ថាប័ន និងអាជ្ញាធរទាំងអស់ របស់រាជរដ្ឋាភិបាល ចូលរួមនៅក្នុងការអនុវត្តកម្មវិធីនយោបាយបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ដើម្បីអរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសបន្តទៅទៀត។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការយកបេះដូងប្រជាពលរដ្ឋ ពុំមែនជាការសម្តែងនោះទេ គឺត្រូវចុះដោះស្រាយបញ្ហាប្រឈម សំណូមពរនានា ដឹងសុខទុក្ខប្រជាពលរដ្ឋ និងស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋទើបអាចទាញយកបេះដូងប្រជាពលរដ្ឋបាន៕





No comments:

Post a Comment