(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងការបរទេសប្រទេសម៉ាឡេស៊ី បានឱ្យដឹងថានាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim មិនបានជ្រាបអំពីការមកដល់របស់លោក សម រង្ស៉ី នោះទេ ហើយក្រសួងការបរទេសម៉ាឡេស៊ី ក៏បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី អាន់វ៉ា មិនមានកម្មវិធីសាធារណៈណាមួយជាមួយមេដឹកនាំក្រុមប្រឆាំងរូបនោះឡើយ។
ក្រសួងការបរទេសម៉ាឡេស៊ី បានអះអាងថា លោក សម រង្ស៉ី ត្រូវបានចាកចេញពីម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
មន្រ្តីការទូតបានឲ្យដឹងថា ការចាកចេញរបស់លោក សម រង្ស៉ី នេះមានន័យស្មើ «មិនស្វាគមន៍» ចំពោះវត្តមានរបស់ខ្លួននៅទឹកដីម៉ាឡេស៊ី។
ខាងក្រោមនេះជាសេចក្តីប្រកាសផ្លូវការទាំងស្រុងរបស់ក្រសួងការបរទេសម៉ាឡេស៊ី, សូមអានខ្លឹមសារ៖
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី
ស្តីពីវត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី
ទាក់ទិននឹងវត្តមានរបស់អតីតប្រធានគណបក្សប្រឆាំងកម្ពុជា លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ក្រសួងការបរទេសម៉ាឡេស៊ីសូមបញ្ជាក់ជាថ្មីថា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី YAB Dato' Seri Anwar Ibrahim មិនបានជ្រាបអំពីការមកដល់របស់លោក សម រង្ស៊ី ទេ។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានចាកចេញពីប្រទេសម៉ាឡេស៊ីហើយនៅព្រឹកនេះ (៣១ ឧសភា) ហើយគ្មានកម្មវិធីសាធារណៈណាមួយត្រូវបានប្រារព្ធឡើយអំឡុងពេលវត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី។
Putrajaya
- កាសែតចិនម៉ាឡេស៊ី《 China Press》ផ្សាយដោយដាក់ចំណងជើងថា 《សម រង្ស៊ីកាន់លិខិតឆ្លងដែន បារាំង ចូលម៉ាឡេស៊ី ក្រសួងការបរទេសម៉ាឡេស៊ី៖លោកនាយករដ្ឋមន្រ្ដីមិនបានដឹងមុន》
- កាសែតចិនម៉ាឡេស៊ី《 China Press》ដងស្រង់ពី ស៊ីស៊ីថាមស៌ភាសាចិន Khmer Timesនិង Fresh News ដោយផ្សាយដាក់ចំណងជើងថា《សម រង្ស៊ីត្រូវបានអាជ្ញាធរម៉ាឡេស៊ីបណ្តេញចេញ》
- កាសែតចិនម៉ាឡេស៊ី《 Nanyang Siang Pau》ផ្សាយដាក់ចំណងជើងថា《កាន់លិខិតឆ្លងដែន បារាំង ចូលម៉ាឡេស៊ី សម រង្ស៊ីត្រូវបានអាជ្ញាធរម៉ាឡេស៊ីបណ្តេញចេញ》
- កាសែតចិនម៉ាឡេស៊ី《sinchew daily》ផ្សាយដាក់ចំណងជើងថា《សម រង្ស៊ីត្រូវបានអាជ្ញាធរម៉ាឡេស៊ីបណ្តេញចេញ》
- កាសែតចិនម៉ាឡេស៊ី《 Kwong Wah Yit Poh》ផ្សាយដោយដាក់ចំណងជើងថា 《សម រង្ស៊ីចូលម៉ាឡេស៊ី ក្រសួងការបរទេស៖លោកនាយករដ្ឋមន្រ្ដីមិនបានដឹងមុន》
No comments:
Post a Comment