Thursday, June 01, 2023

ក្រសួងការបរទេសម៉ាឡេស៊ីប្រកាសថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា មិនបានដឹងការមកដល់របស់ សម រង្ស៉ី នោះទេ ហើយក៏មិនមានកម្មវិធីណាមួយ ជាមួយមេដឹកនាំប្រឆាំងកម្ពុជារូបនោះឡើយ, សម រង្ស៉ី ត្រូវបានចាកចេញពីម៉ាឡេស៊ីនៅព្រឹកថ្ងៃទី៣១ ឧសភា


(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងការបរទេសប្រទេសម៉ាឡេស៊ី បានឱ្យដឹងថានាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim មិនបានជ្រាបអំពីការមកដល់របស់លោក សម រង្ស៉ី នោះទេ ហើយក្រសួងការបរទេសម៉ាឡេស៊ី ក៏បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី អាន់វ៉ា​ មិនមានកម្មវិធីសាធារណៈណាមួយជាមួយមេដឹកនាំក្រុមប្រឆាំងរូបនោះឡើយ។


ក្រសួងការបរទេសម៉ាឡេស៊ី បានអះអាងថា លោក សម រង្ស៉ី ត្រូវបានចាកចេញពីម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

មន្រ្តីការទូតបានឲ្យដឹងថា ការចាកចេញរបស់លោក សម រង្ស៉ី នេះមានន័យស្មើ «មិនស្វាគមន៍» ចំពោះវត្តមានរបស់ខ្លួននៅទឹកដីម៉ាឡេស៊ី។

ខាងក្រោមនេះជាសេចក្តីប្រកាសផ្លូវការទាំងស្រុងរបស់ក្រសួងការបរទេសម៉ាឡេស៊ី, សូមអានខ្លឹមសារ៖

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី
ស្តីពីវត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី

ទាក់ទិននឹងវត្តមានរបស់អតីតប្រធានគណបក្សប្រឆាំងកម្ពុជា លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ក្រសួងការបរទេសម៉ាឡេស៊ីសូមបញ្ជាក់ជាថ្មីថា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី YAB Dato' Seri Anwar Ibrahim មិនបានជ្រាបអំពីការមកដល់របស់លោក សម រង្ស៊ី ទេ។

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានចាកចេញពីប្រទេសម៉ាឡេស៊ីហើយនៅព្រឹកនេះ (៣១ ឧសភា) ហើយគ្មានកម្មវិធីសាធារណៈណាមួយត្រូវបានប្រារព្ធឡើយអំឡុងពេលវត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី។

Putrajaya
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៣





No comments:

Post a Comment