នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច មានភារកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរពី ដូចការពារឪពុកម្តាយ និងកូនចៅរបស់សម្តេចនោះដែរ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលកម្ពុជា ប្រឈមនឹងជំងឺកូវីដ-១៩ ពិសេសនៅពេលបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរកន្លងមក។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីគ្រាដ៏លំបាក ដែលកម្ពុជារងគ្រោះដោយវិបត្តិកូវីដ-១៩ ដែលកាលនោះវិធានការជាច្រើនត្រូវបានដាក់ចេញ ក្នុងនោះក៏មានត្រៀមក្តារមឈូស, មេន ផងដែរ ដែលកាលនោះមានការរិះគន់ វាយប្រហារ ពីក្រុមអគតិមួយក្តាប់តូចនៅក្រៅប្រទេស៕
No comments:
Post a Comment