សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នាពេលថ្មីៗនេះ មានគណបក្សនយោបាយ សង្គមស៊ីវិល និងក្រុមប្រឆាំងមួយចំនួន បានវាយប្រហារទៅលើក្រុមយុវជនដែលបានមកចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅថ្ងៃទី ១ ខែមិនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ ដែលពិធីនេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ក្រុមប្រឆាំងតែងតែប្រកាសថា ខ្លួនជាអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យ តែបែរជាផ្ទុយមកវិញ ពួកគេមិនដែលបានយល់ពីសិទ្ធិសេរីភាពខាងនយោបាយរបស់ពលរដ្ឋនោះទេ។ សម្តេចថា ក្រុមប្រឆាំង តែងតែលាបពណ៌ និងពូកែញុះញុង់ អុចអាលបំបែកបំបាក់ជាតិ ដោយបំភ្លៃការពិតពីកម្ពុជា ជាពិសេសវាយប្រហារទៅលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជកម្ពុជា៕
No comments:
Post a Comment