Wednesday, March 01, 2023

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមយុវជនដែលបានចាកចេញពីបក្សប្រឆាំង កុំធ្វើសកម្មភាពហិង្សាតបតឱ្យសោះ

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ក្រុមយុវជនដែលបានចាកចេញពីបក្សប្រឆាំង កុំមានប្រតិកម្មឬធ្វើសកម្មភាពហិង្សាតបតវិញឱ្យសោះ ពោលគឺត្រឹមតែធ្វើការបកស្រាយនិងចេញសេចក្តីថ្លែងការណ៍បំភ្លឺគ្រប់គ្រាន់ហើយសម្រាប់បក្សប្រឆាំងនោះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រុមយុវជនដែលធ្លាប់តែគាំទ្របក្សប្រឆាំងទាំងនោះ បាននាំគ្នាចាកចេញពីបក្សប្រឆាំង ដោយចូលមករួមរស់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគាំទ្ររាជរដ្ឋាភិបាល ប៉ុន្តែត្រូវបានទទួលការប្រមាថមើលងាយពីបុគ្គលប្រឆាំងមួយចំនួនទៅវិញ៕





No comments:

Post a Comment