សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា សម្តេចមានមោទកភាពដែលបានរួមចំណែកជាមួយបងប្អូនជនរួមជាតិ ជាមួយលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យក្នុងរយៈពេល ៤៤ ឆ្នាំកន្លងទៅនេះ គឺបានស្ដារវិស័យអប់រំសិក្សាធិការពីគំនរផេះផង់សង្គ្រាមក្លាយទៅជាប្រព័ន្ធអប់រំមួយមានលក្ខណៈទើបល្អជាបណ្ដើរៗ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង ៧ពាន់នាក់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអបអរសាទរនូវសមិទ្ធផលថ្មីៗ ដែលស្ថិតក្នុងដំណាក់កាលសេដ្ឋកិច្ចផ្អែកលើចំណេះដឹង នេះមិនមែនរឿងចៃដន្យនោះទេ ហើយក៏មិនមែនទេវតាប្រទាននោះដែរ។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងស្តារ និងអភិវឌ្ឍប្រទេសមានសុខសន្តិភាព ជាពិសេសការពង្រឹងធនធានមនុស្ស ដូច្នេះគ្រប់គ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជន ត្រូវបន្តចូលរួមជម្រុញការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានគុណភាព៕
No comments:
Post a Comment