Friday, January 15, 2021

កិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តកំពង់ឆ្នាំង និងណែនាំស្តីពីការប្រមូលព័ត៌មានតម្រូវការអាទិភាពរបស់មូលដ្ឋាន

 កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃ១៤ ខែមករា ឆ្នាំ២០២១នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីវិនិយោគបីឆ្មាំរំកិល (២០២១-២០២៣) ខេត្ត និងណែនាំស្តីពីការប្រមូលព័ត៌មានតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ផាន់ ច័ន្ទដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត តំណាងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានក្រុម ការងារកសាងផែនការ និងអភិវឌ្ឍន៍ខេត្ត។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកអចិន្ដ្រយ៍នៃក្រុមការងារកសាងផែនការ និងអភិវឌ្ឍន៍ខេត្ត លោកនាយកទីចាត់ការផែនការនិងវិនិយោគសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ជាសមាជិកនៃក្រុមការងារកសាងផែនការ លោក លោកស្រីអភិបាលរងក្រុង ស្រុក និងមន្ដ្រីនៃការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់។

កិច្ចប្រជុំផ្សព្វផ្សាយនូវកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ រៀបចំឡើងក្នុងគោល បំណងដើម្បីផ្សព្វផ្សាយដល់លោក លោកស្រី ស្ថាប័នជាតិ អង្គការមិនមែនរដ្ឋាភិបាល សប្បុរសជនទាំងអស់ ដើម្បីផ្ដោតយកចិត្តទុកដាក់ជាមូលដ្ឋានបង្អែក សម្រាប់អនុវត្តគម្រោងសកម្មភាពនានា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របទៅតាមផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២០-២០២៤) ខេត្ត ផែនការយុទ្ធសាស្ត្រ(២០១៩-២០២៣) និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕





No comments:

Post a Comment