Friday, January 15, 2021

ក្រសួងសុខាភិបាល រកឃើញពលករខ្មែរ១៥នាក់ថែមទៀតទើបធ្វើដំណើរមកពីប្រទេសថៃឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺ៤នាក់ជាសះស្បើយ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ពីការរកឃើញពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃចំនួន ១៥នាក់ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺ៤នាក់ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមកត់សម្គាល់ថា បុគ្គលទាំង០៤រូបខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន៤២៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៨១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៥នាក់៕

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖






No comments:

Post a Comment