Monday, December 14, 2020

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស យាងនិមន្តបង្សុកូលព្រះសពព្រះគ្រូធម្មបាលត្ថេរោ នុតសុឺ នៅវត្តគន្ធធិតារាម ហៅវត្តព្រាល

កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងនិមន្តបង្សុកូលជូនព្រះវិញ្ញាណក្ខន្ធព្រះសពព្រះគ្រូធម្មបាលត្ថេរោ នុតសុឺ ដោយមានការទទួលព្រះរាជដំណើពីភិក្ខុសិរីធម្មរាជ ស្រី លីហួ ព្រះចៅអធិការស្តីទីវត្តគន្ធធិតារាម (ហៅវត្តព្រាល) ស្ថិតក្នុងភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ជូនបន្ថែមថា ព្រះគ្រូធម្មបាលត្ថេរោ នុតសុឺ ប្រសូត្រនៅខែភទ្របទ ឆ្នាំម្សាញ់ បញ្ចាស័ក ព.ស ២៤៧២ ត្រូវនឹងខែសីហា ឆ្នាំ១៩២៩ ដែលព្រះអង្គទទួលព្រះអនិច្ចធម្ម វេលាម៉ោង២ៈ១០នាទី រំលងអាធ្រាត្រ ត្រូវនឹងថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២០ ក្នុងព្រះជន្មាយុ ៩២ព្រះវស្សា ដោយជរាពាធ ព្រះអង្គសាងព្រះផ្នូសអស់រយៈពេល៣៨ព្រះវស្សា ព្រះអង្គទទួលព្រះអនិច្ចធម្មរហូតមកដល់ថ្ងៃនេះមានរយៈពេល ១១៦ថ្ងៃ៕





No comments:

Post a Comment