Monday, December 14, 2020

ពិធីប្រគល់សម្ភារប្រើប្រាស់សម្រាប់ការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុង/ស្រុក ទាំង៨

ស្វាយរៀង៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ​ លោក ហេង សុខណាង ប្រធានក្រុមការងារយុវជនគណបក្សខេត្ត រួមជាមួយជាអនុប្រធានក្រុមការងារ បាននាំយកសម្ភារប្រើប្រាស់ ដើម្បីចូលរួមការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចែកជូនដល់ថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុង/ស្រុក ទាំង៨ ដើម្បីប្រើប្រាស់ក្នុងការធ្វើសកម្មភាពចូលរួមការពារ ទប់ស្កាត់ ការរីកដាលជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន។

នៅក្នុងពិធីនោះផងដែរ ប្រធាន អនុប្រធាន ក្រុមការងារ បានមានប្រសាសន៍ណែនាំ និងផ្សព្វផ្សាយពីសេចក្តីណែនាំរបស់គណ:អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្ត ក្នុងការបំផុសសកម្មភាពយុវជន នៅតាមមូលដ្ឋាន ដើម្បីចូលរួមសកម្មភាពសង្គមជាគំរូ ឆ្លើយតបសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាការកសាងសមត្ថភាព និងលក្ខណ:សម្បត្តិផ្ទាល់ខ្លួននៅតាមមូលដ្ឋាននីមួយៗ។ ក្នុងនោះត្រូវបន្តសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអំពីការការពារខ្លួនជៀសផុតពីជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ទៅដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្រុង/ស្រុក នៃខេត្តស្វាយរៀងយើង។

សម្ភារៈដែលបានប្រគល់ជូនប្រធានយុវជនគណបក្សក្រុង/ស្រុកនីមួយៗ រួមមាន៖ អាល់កុល ៦០លីត្រ, ជែលសម្រាប់លាងដៃ ២កេស, និងម៉ាស់ចំនួន ៩០០ ម៉ាស់៕






No comments:

Post a Comment